គតិ​ដ៏​មាន​អត្ថន័យ​ស៊ីជម្រៅ​ចំនួន​ ១០​ឃ្លា ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ការ​ពិត​អំពី​ខ្លួនឯង​



ខាងក្រោម​នេះ​គឺជា​គតិ​ដ៏​មាន​អត្ថន័យ​ស៊ីជម្រៅ​ចំនួន​ ១០​ឃ្លា ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ការ​ពិត​អំពី​ខ្លួនឯង៖

  1. «ពេញ​មួយ​ជីវិត ចាប់​ពី​ខណៈ​ពេល​ដែល​អ្នក​កើត​រហូត​ដល់​ខណៈ​ពេល​ដែល​អ្នក​ស្លាប់​គឺជា​ដំណើរការ​នៃ​ការ​រៀន​សូត្រ។» Jiddu Krishnamurti
  2. «ដើរ​នៅ​ក្នុង​ជីវិត​ដោយ​មិន​ចាំបាច់​មាន​ហោប៉ៅ​អ្វី​ឡើយ។ ចូរ​កុំ​រក្សា​ទុក​អ្វី​មួយ​ឲ្យ​សោះ។» Mooji
  3. «វិញ្ញាណ​កើត​មក​ចាស់ តែ​វិវត្ត​ទៅ​ជា​ក្មេង។ នេះ​គឺជា​រឿង​កំប្លែង​នៃ​ជីវិត។ រាងកាយ​កើត​មក​ក្មេង ហើយ​វិវត្ត​ទៅ​ជា​ចាស់។ នេះ​គឺជា​សោកនាដកម្ម​នៃ​ជីវិត។» Oscar Wilde
  4. «ភាព​រីករាយ​និង​ការ​ឈឺចាប់​មាន​ភាព​ស្មើគ្នា​នៅ​ក្នុង​បេះដូង​ដែល​ថ្លា​ស្អាត។ គ្មាន​ភ្នំ​ដែល​បាំង​ព្រះចន្ទ​ឡើយ។» Ikkyu
  5. «នៅ​ក្នុង​ធម្មជាតិ​វា​មាន​នូវ​អ្វី​ម្យ៉ាង​ដែល​មិនមែន​ជា​រង្វាន់​ក៏​មិនមែន​ជា​ការ​ដាក់​ទណ្ឌកម្ម ដែល​វា​គឺជា​លទ្ធផល។» Robert G. Ingersoll
  6. «ប្រើប្រាស់​រាល់​ការ​រំខាន​ទាំងឡាយ​ធ្វើ​ជា​កម្មបទ​នៃ​ការ​សមាធិ ហើយ​ពួក​វា​នឹង​លែង​ក្លាយ​ជា​ការ​រំខាន​តទៅទៀត។» Mingyur Rinpoche
  7. «សេចក្ដី​សុខ​គឺជា​ធម្មជាតិ​របស់​អ្នក។ វា​មិនមែន​ជា​រឿង​ខុស​នោះ​ឡើយ​ក្នុង​ការ​ស្វែងរក​វា។ តែ​វា​គឺជា​រឿង​ខុស​ក្នុង​ការ​ស្វែងរក​វា​ពី​ខាងក្រៅ​នៅ​ពេល​ដែល​វា​នៅ​ខាងក្នុង។» Sri Ramana Maharshi
  8. «មិន​មាន​គោលដៅ ខ្ញុំ​គ្មាន​ថ្ងៃ​វង្វេង​ឡើយ។» Ikkyu
  9. «ការ​សរសើរ​បញ្ជោរ ភាព​ជោគជ័យ និង​លុយ។ ខ្ញុំ​ក៏​អង្គុយ​វិញ​ហើយ​លិត​ម្រាមដៃ​របស់​ខ្ញុំ។» Ikkyu
  10. «អ្នក​ត្រូវ​ស្លាប់​ជាច្រើន​ដង​មុន​ពេល​អ្នក​បាន​រស់នៅ​យ៉ាង​ពិត​ប្រាកដ។» Charles Bukowski

    អត្ថបទទាក់ទង៖ គតិបណ្ឌិត​១០​ឃ្លា ដែល​អាច​ផ្ដល់​ចម្លើយ​ដល់​សំណួរ​ដែល​អ្នក​មាន​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បេះដូង​របស់​អ្នក​

    ដោយ៖ ស្រីពៅ
X
5s