សម្ដី​ចំនួន​ ១០​ឃ្លា ​ពី Pema Chodron ​ដែល​អ្នក​គួរ​អាន​និង​យក​ទៅ​គិត​ពិចារណា​



Pema Chodron គឺជា​បុគ្គល​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​របស់​ទីបេ​ដ៏​សំខាន់​មួយ​រូប​ដែល​មាន​ជាតិ​កំណើត​នៅ​សហរដ្ឋអាមេរិក។ គាត់​គឺជា​យាយជី ជា​អ្នក​និពន្ធ​សៀវភៅ​ជាច្រើន​ក្បាល ព្រម​ទាំង​ជា​អតីត​គ្រូបង្រៀន​មួយ​រូប​នៃ Shambhala Buddhism។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ចំនួន​ ១០​ឃ្លា​ របស់​គាត់​ដែល​អ្នក​គួរ​អាន​និង​យក​ទៅ​គិត​ពិចារណា៖

  1. «គ្មាន​អ្វី​ដែល​ចាកចេញ​នោះ​ទេ​ទាល់តែ​វា​បាន​បង្រៀន​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ដឹង។»
  2. «ពេលវេលា​ដ៏​លំបាក​បំផុត​សម្រាប់​មនុស្ស​ជាច្រើន​គឺជា​ការ​លំបាក​ដែល​យើង​បាន​ឲ្យ​ខ្លួនឯង។»
  3. «មនុស្ស​យ៉ាប់​គឺជា​គ្រូបង្រៀន​ដ៏​ល្អ​បំផុត។»
  4. «ធម្មជាតិ​ពិត​ប្រាកដ​របស់​យើង​ប្រៀប​បាន​ទៅ​នឹង​រតនវត្ថុ​ដ៏​មាន​តម្លៃ​ដូច្នោះ បើ​ទោះ​ជា​វា​ត្រូវ​បាន​កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ភក់​ជា​បណ្ដោះអាសន្ន​ក៏​ដោយ វា​នៅ​តែ​រក្សា​បាន​យ៉ាង​ភ្លឺ​ចែងចាំង​និង​មិន​ត្រូវ​បាន​អ្វី​ប៉ះពាល់​នោះ​ឡើយ។ ពួក​យើង​គ្រាន់តែ​ត្រូវ​បើក​វា​ឡើង​តែ​ប៉ុណ្ណោះ។»
  5. «ការ​ឈឺចាប់​មិនមែន​ជា​ការ​ដាក់​ទណ្ឌកម្ម ឯ​ភាព​សប្បាយរីករាយ​ក៏​មិនមែន​ជា​រង្វាន់​នោះ​ដែរ។»
  6. «ទស្សន​នៃ​កម្មផល​គឺ​ថា​អ្នក​នៅ​តែ​បន្ត​ទទួល​បាន​ការ​បង្រៀន​ដែល​អ្នក​ត្រូវការ​ដើម្បី​បើក​បេះដូង​របស់​អ្នក។»
  7.  «ភាព​មិន​ទៀងទាត់​គឺជា​គោលការណ៍​នៃ​ភាព​ចុះសម្រុង​គ្នា។ នៅ​ពេល​ដែល​យើង​មិន​ប្រឆាំង​នឹង​វា ពួក​យើង​នឹង​នៅ​ចុះសម្រុង​គ្នា​ជាមួយ​ការ​ពិត។»
  8. «បើ​យើង​រៀន​បើក​បេះដូង​របស់​យើង អ្នក​ណា​ក៏​ដោយ​បូក​រួម​ទាំង​មនុស្ស​ដែល​ធ្វើឲ្យ​យើង​ឆ្កួត ក៏​អាច​ធ្វើជា​គ្រូ​របស់​យើង​បាន​ដែរ។»
  9. «ខ្លឹមសារ​នៃ​ភាព​សប្បុរស​គឺជា​ការ​ប្រលែង​ចោល។ ការ​ឈឺចាប់​តែងតែ​ជា​សញ្ញាណ​ដែល​ពួក​យើង​តោង​ជាប់​ជាមួយ​នឹង​អ្វីមួយ ដែល​ភាគច្រើន​គឺជា​ខ្លួនឯង។»
  10. «បើ​មាន​នរណា​ម្នាក់​មក​បាញ់​ព្រួញ​ចំ​បេះដូង​របស់​អ្នក វា​គឺជា​រឿង​ឥតប្រយោជន៍​នោះ​ទេ​ដែល​ទៅ​ឈរ​និង​ស្រែក​ដាក់​មនុស្ស​ម្នាក់​នោះ។ វា​នឹង​ប្រសើរ​ជាង​មុន​ដែល​ប្ដូរ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ទៅលើ​ការ​ពិត​ថា​មាន​ព្រួញ​នៅ​ក្នុង​បេះដូង​របស់​អ្នក។»

    អត្ថបទទាក់ទង៖ ​គតិបណ្ឌិត​ចំនួន​៨​ឃ្លា​ពី​លោក Hermann Hesse អ្នកនិពន្ធអាល្លឺម៉ង់​

    ដោយ៖ ស្រីពៅ
X
5s