ធ្លាប់គិតថារួចខ្លួន មីយ៉ាន់ម៉ារកឃើញអ្នកឆ្លងកូវីដ១៩ ២ករណីថ្មីដំបូង​



ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ពីករណីថ្មីជាលើកដំបួងនៃការឆ្លងវីរុសកូវីដ១៩​ កាលពីល្ងាចថ្ងៃចន្ទ (២៣មីនា) បន្ទាប់ពីមានការសង្ស័យកាន់តែច្រើនទៅការលើការរីករាលដាលរបស់វីរុសពេញតំបន់អាស៊ីអាគ្នេយ៍ តែបែរតែជាប្រទេសមួយនេះមិនបានរកឃើញករណីណាមួយទៅវិញ។នេះបើយោងតាមការចុះផ្សាយដោយ CNA

ក្នុងការធ្វើតេស្តមនុស្សចំនួន ២១៤ នាក់ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានបញ្ជា្កក់ថា៖

  • បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់អាយុ ៣៦ ឆ្នាំ ដែលធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ១៩
  • បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់អាយុ ២៦ ឆ្នាំដែលត្រឡប់មកពីអង់គ្លេស បានធ្វើតេស្តវិជ្ជមានកូវីដ១៩។

នៅល្ងាចថ្ងៃចន្ទ ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត និងក្រុមសិទ្ធិមនុស្សបានជំរុញឲ្យប្រទេសមីយ៉ាន់ម៉ាក្រោកឈរ និងប្រឈមមុខនឹងវិបត្តិដែលកំពុងគម្រាមកំហែងពិភពលោកនេះ។

តួយ៉ាងក្រោយពីបានរកឃើញករណី ២នាក់ដំបូងនេះ​ប្រជាជនក្នុងប្រទេសទាំងមូលហាក់បង្កការភ័យខ្លាចថែមមួយកម្រិតទៀត និងបាននាំគ្នាសម្រុកទិញគ្រឿងបរិភោគ (ស្បៀង) ទុកក្នុងផ្ទះ និងក្រោយពីដឹងថារដ្ឋាភិបាលនឹងបន្តតាមរកចំនួនអ្នកនៅសេសសល់បន្ថែមទៀត៕

អត្ថបទទាក់ទង៖ សារព័ត៌មានវៀតណាម VN Express៖ ជនជាតិវៀតណាម ២រូបធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីចាកចេញពីកម្ពុជា​

អត្ថបទ៖ Anthony

X
5s