ស្នងការដ្ឋានខេត្តបាត់ដំបង៖ រូបភាពពលករសម្រុកចូលកម្ពុជាវិញ Share ពេញ Facebook ជារូបចាស់ទេ
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានធ្វើការបកស្រាយថា រូបភាពឆ្លងដែនមកវិញរបស់ពលករខ្មែរពីប្រទេសថៃ យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ គឺមិនមែនជារូបពិតប្រាកដនាពេលនេះនោះទេ។
នៅថ្ងៃទី២២ ខែមីនា នេះ មានគណនីហ្វេសប៊ុកមួយ បានសរសេរខ្លឹមសារអំពីការចាកចេញរបស់ប្រជាពលរដ្ឋខ្មែរពីទឹកដីនៃព្រះរាជាណាចក្រថៃ ចូលមកក្នុងទឹកដីព្រះរាជាណចក្រកម្ពុជា នៅច្រកអន្តរជាតិ(ដូង)ស្រុកកំរៀង ខេត្តបាត់ដំបង ប៉ុន្តែម្ចាស់គណនីហ្វេសប៊ុកខាងលេី បានប្រេីប្រាស់រូបភាព(ចាស់យូរហេីយ)មកដាក់បង្ហោះភ្ជាប់ជាមួយខ្លឹមសារខាងលេី ដែលជាហេតុនាំបង្កឲ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហេីយរូបភាពនេះក៏ធ្លាប់ត្រូវបានរដ្ឋបាលខេត្តបាត់ដំបងប្រតិកម្មនិងបដិសេធចោលម្តងរួចមកហេីយកាលពីថ្ងៃទី ៣០ ខែ តុលាឆ្នាំ២០១៩តាមគេហទំព័ររដ្ឋបាលខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ ស្នងការរដ្ឋានខេត្តបាត់ដំបង។
សូមចុចអាន៖ លើកដំបូងបំផុត៖ ត្រឹម ១ថ្ងៃ កម្ពុជារកឃើញករណីថ្មី ៣១ មានខ្មែរ ២នាក់សរុបពេលនេះ ៨៤ករណី