ចំណុច ៦ នេះការពារអ្នកពីកូរ៉ូណាខ្លាំងជាងម៉ាស់ និងអាល់កុលលាងដៃទៀត​



ការចម្លងនៃវីរុសកូវីដ ១៩ គឺកាន់តែធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះជានៅប្រទេសចិនស្ថានភាពនៃការឆ្លងវីរុសនេះចាប់ផ្តើមថមថយច្រើនហើយក្តី។ បណ្ដាប្រទេសជាច្រើនពិសេសអ៊ីតាលី អេស្ប៉ាញ ម៉ាឡេស៊ី កំពុងប្រឈមនឹងហានិភ័យខ្លាំងគឺចំនួនអ្នកឆ្លង និងអ្នកស្លាប់កាត់តែច្រើនឡើ់ងៗ ហើយអត្រានៃការឆ្លងរាលដាលបន្តក៏បានតែមានភាគរយច្រើនដូចគ្នា។

ករណីឆ្លងកាត់តែច្រើននេះ វាបណ្ដាលមកពីការធ្វេសប្រហែសលើការការពារ រក្សាអនាម័យ តែអ្វីដែលសំខាន់ជាងនេះគឺការដែលបណ្ដោយយឲ្យសុខភាពរាងកាយចុះខ្សោយ ស្របពេលដែលអ្នកមានអារម្មណ៍មួយភ័យខ្លាច ពីការឆ្លងនៃវីរុសមួយនេះបន្ថែមទៀត។ ដូច្នេះ ៦ ចំណុចខាងក្រោមគឺជាវិធីនៃការពង្រឹងប្រព័ន្ធភាពស៊ាំក្នុងខ្លួន អាចជួយការពារសារពាង្គកាយអ្នកពីការឆ្លងវីរុសកូរ៉ូណា៖

១) កាត់បន្ថយស្រ្តេស
ត្រូវចាំថានៅពេលដែលអ្នកស្ត្រេស រាងកាយរបស់អ្នកបញ្ចេញអរម៉ូនអាក្រក់ម្យ៉ាងដែលនាំឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺកាត់បន្ថយស្រ្តេស ព្យាយាមលម្ហែរអារម្មណ៍តាមដែលអាចធ្វើបាន។ 

២) គេងឲ្យបានគ្រប់គ្រាន់
បណ្ដោយខ្លួនឲ្យស្ថិតក្នុងភាពនឿយហត់ញឹកញាប់ ការទទួលទានជាតិកាហ្វេអ៊ីន ស្រាឬគ្រឿងស្រវឹង សម្រាកមិនបានគ្រប់គ្រាន់ គឺធ្វើឲ្យអ្នកមានអារម្មណ៍មួម៉ៅ ឆាប់ខឹង សមត្ថភាពខួរក្បាលថយចុះ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយក៏ថយចុះដូចគ្នា ព្រោះការដែលអ្នកអាចទទួលទានដំណេកបានគ្រប់គ្រាន់ជារឿងចាំក្នុងការបំពេញថាមពលក្នុងរាងកាយ។ ពេលដែលរាងកាយអ្នកមានថាមពលគ្រប់គ្រាន់ វាអាចធ្វើជាកងទ័ពដែលមានកំលាំងពេញលេញវាយបកជាមួយសត្រូវ (វីរុស មេរោគផ្សេងៗ) បាន ហើយក៏បដើរតួនាទីជាខែលការពាររាងកាយបានផងដេរ។

៣) ទទួលទានអាហារដែលសម្បូរវីតាមីន
ដើម្បីទ្រទ្រង់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ អ្នកគួរទទួលទានអាហារដែលជួយជម្រុញប្រព័ន្ធភាពស៊ាំនេះឲ្យមានភាពរឹងមាំដូចជា ក្រូចថ្លុង ក្រូចពោធិសាត់ ម្នាស់ ខ្ទឹមស ប្រូខូលី (Broccoli) ពពួកផ្ទី ជាដើម។ អាហារដែលបានរៀបរាប់មកនេះ ត្រូវបានគេចាត់ទុកថាជាអាហារដែលប្រភពអាហារដែលផ្ទុកវីតាមីន C, B, D និងស័ង្កសី។  

៤) កាត់បន្ថយការរលាកសរីរាង្គនានានៃសារពាង្គកាយ
ពពួកស្ករ សាច់ដែលគេវេចខ្ចប់ អាហារស្រាប់ ជាតិអាល់កុល និងពពួកអាហារមួយចំនួនទៀត ជាបណ្ដុំនៃដែលបង្កឲ្យរាងកាយឆាប់ទទួលជំងឺ ពិសេសធ្វើឲ្យសរីរាង្គមានការរលាកដូចជាបំពង់ក ប្រប័ន្ធរំលាយអាហារជាដើម។ កាត់បន្ថយអាហារបែបនេះ ជំនួសវិញដោយការទទួលសាច់ក្រហម បន្លែស្រស់ៗ ឬពពួកបន្លែពណ៌ក្រហម ព្រោះបន្លែប្រភេទនេះជួយកាត់បន្ថយការរលាកហើមបានល្អ ហើយជួយពង្រឹងប្រព័ន្ធភាពស៊ាំបានរឹងមាំ។ 

៥) ធ្វើលំហាត់ប្រាណ
ការពង្រឹងប្រព័ន្ធភាពស៊ាំក្នុងខ្លួនតាមរយៈការធ្វើលំហាត់ប្រាណជារឿងមួយប្រសើរបំផុត តែអ្នកក៏ត្រូវមានការប្រុងប្រយ័ត្ន មិនត្រូវហាត់លើសកម្លាំងដែលបង្កជាបញ្ហាឈឺសាច់ នាំឲ្យក្លាយជាការប៉ះពាល់ និងចុះខ្សោយប្រព័ន្ធភាពស៊ាំទៅវិញ។ ត្រូវចាំថាមិនហាត់លើសកម្លាំង ធ្វើលំហាត់ប្រាណក្នុងល្បឿន និងកាយវិការយឺតៗល្មម មានពេលអាចសម្រាកដកដង្ហើមបានស្រួល ហើយការហាត់ប្រាណនោះនឹងជួយឲ្យអ្នកអាចសម្រាកបានគ្រប់គ្រាន់។ 

៦) នៅឲ្យឆ្ងាយពីកន្លែងដែលងាយឆ្លងជំងឺ
មិនថាអ្នកជាមនុស្សដែលមានសុខភាពល្អ រឹងមាំកម្រិតណាទេ បើអ្នករស់នៅឬចូលទៅនៅក្នុងបកន្លែងដែលពោរពេញទៅដោយបរិយាកាសពុល កខ្វក់ ងាយបង្កជាការឆ្លងជំងឺ នោះអ្នកមិនអាចរស់នៅបានយូរទេ ព្រោះបរិយាកាសមិនល្អជាប្រភពនៃការចម្លងជំងឺដល់អ្នក ហើយវាធ្វើឲ្យរាងកាយអ្នកចុះខ្សោយខ្លាំង។ លើសពីនេះ អ្នកគួរព្យាយាមកាត់បន្ថយការប៉ះពាល់នឹងទឹកដែលមានក្លរខ្លាំង ថ្នាំសម្លាប់សត្វល្អិត ធូលីដីដែលមានជាតិពុល ការបំពុលខ្យល់និងការទទួលទានចំណីអាហារជូរផ្អូម។ ការបន្សាបជាតិពុលនៅក្នុងថ្លើមគឺចាំបាច់ដើម្បីកាត់បន្ថយបន្ទុកជាតិពុលលើរាងកាយរបស់យើង។

តាមរយៈការធ្វើសកម្មភាពទាំងនេះយើងអាចជួយការពារខ្លួនយើង និងមនុស្សជាទីស្រលាញ់ពីការវាយប្រការរបស់វីរុសកូរ៉ូណាបានយ៉ាងមានប្រសិទ្ធភាព និងធ្វើបន្ថែមនូវសកម្មភាពរក្សាអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងការរក្សាអនាម័យផ្សេងទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s