អាមេរិកធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ លើមនុស្សមួយរូបដំបូង ខណៈលោកត្រាំកំពុងជំរុញសកម្មភាពនេះ​



វិទ្យាស្ថានសុខាភិបាលជាតិ (National Institutes of Health) នឹងផ្ដល់ប្រាក់ជំនួយសម្រាប់ការធ្វើតេស្តវ៉ាក់សាំង លើមនុស្សដំបូងដែលនឹងត្រូវយកទៅពិសោធន៍ធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ នាថ្ងៃច័ន្ទនេះ ​នៅវិទ្យាស្ថានស្រាវជ្រាវសុខភាពជាតិ The Kaiser Permanente Washington ទីក្រុង Seattle ដើម្បីសាកល្បងពីឥទ្ធិពលរបស់វ៉ាក់សាំងនេះ។

មន្ត្រីសុខាភិបាលសាធារណៈបានប្រកាសថាគេនឹងត្រូវចំណាយពេលពីមួយឆ្នាំ ទៅ ១៨ ខែដើម្បីធ្វើឲ្យវ៉ាក់សាំងមានសក្តានុពលពេញលេញ ដោយវាត្រូវការការរង់ចាំពីព្រោះវាត្រូវសិក្សាបន្ថែមលើមនុស្សរាប់ពាន់នាក់ ដើម្បីឲ្យប្រាកដវ៉ាក់សាំងនេះពិតជាអាចការពារ និងមិនបង្កគ្រោះថ្នាក់។

ការធ្វើតេសទៅលើវ៉ាក់សាំងនឹងចាប់ផ្តើមដោយអ្នកស្ម័គ្រចិត្តវ័យក្មេងដែលមានសុខភាពល្អចំនួន ៤៥ នាក់ជាមួយនឹងការចាក់ថ្នាំ (dose) ផ្សេងៗគ្នាដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន NIH និងក្រុមហ៊ុន Moderna Inc។ គោលដៅគឺគ្រាន់តែពិនិត្យថាវ៉ាក់សាំងទាំងនោះមិនមានផលប៉ះពាល់គួរឲ្យព្រួយបារម្ភដោយកំណត់ដំណាក់កាលសម្រាប់ការធ្វើតេស្តធំៗបន្តទៀត។

ប្រធានាធិបតីដូណាល់ត្រាំបាននិងកំពុងជំរុញឲ្យមានសកម្មភាពយ៉ាងរហ័សលើវ៉ាក់សាំងដោយនិយាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា “ការងារនេះកំពុងដំណើរការយ៉ាងលឿនហើយគាត់សង្ឃឹមថានឹងឃើញវ៉ាក់សាំងមួយឆាប់ៗនេះ។”

នាពេលបច្ចុប្បន្ននេះមិនទាន់មានការព្យាបាលដែលត្រូវបានបង្ហាញឲ្យឃើញនោះទេ។ នៅប្រទេសចិនអ្នកវិទ្យាសាស្ត្របាននឹងកំពុងធ្វើតេស្តរកមើលការរួមបញ្ចូលគ្នានៃថ្នាំអេដស៍ប្រឆាំងនឹងមេរោគឆ្លងថ្មីក៏ដូចជាថ្នាំពិសោធន៏ឈ្មោះ Remdesivir ដែលកំពុងអភិវឌ្ឍដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា។ នៅសហរដ្ឋអាមេរិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Nebraska (University of Nebraska Medical Center) ក៏បានចាប់ផ្តើមធ្វើតេស្តទៅលើអ្នកជំងឺជនជាតិអាមេរិកខ្លះដែលត្រូវបានគេរកឃើញថាមាន COVID-១៩ បន្ទាប់ពីត្រូវបានជម្លៀសចេញពីនាវាទេសចរណ៍មួយនៅក្នុងប្រទេសជប៉ុនផងដែរ។

ចំពោះមនុស្សភាគច្រើនវីរុសកូរ៉ូណាថ្មីបង្ករឲ្យមានរោគសញ្ញាស្រាល ឬមធ្យម ដូចជាគ្រុនក្តៅនិងក្អក។ សម្រាប់អ្នកខ្លះជាពិសេសមនុស្សវ័យចំណាស់ និងមនុស្សដែលមានបញ្ហាសុខភាពស្រាប់វាអាចបណ្តាលឲ្យមានជម្ងឺធ្ងន់ធ្ងរជាច្រើនទៀតរួមទាំងជម្ងឺរលាកសួត។ ការផ្ទុះឡើងនៅទូទាំងពិភពលោកបានធ្វើឲ្យមនុស្សជាង ១៥៦ ០០០ នាក់ឈឺនិង ធ្វើឲ្យមនុស្សជាង ៥ ៨០០ នាក់បានស្លាប់។ ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកមានច្រើនជាង ៥០ នាក់ខណៈពេលដែលការឆ្លងបានកើនឡើងដល់ ៣ ០០០ នាក់នៅទូទាំងរដ្ឋចំនួន ៤៩។

យោងទៅតាមអង្គការសុខភាពពិភពលោកភាគច្រើននៃប្រជាជនដែលបានជាសះស្បើយ ចំពោះអ្នកមានជម្ងឺស្រាលបានជាសះស្បើយក្នុងរយៈពេលប្រហែលពីរសប្តាហ៍ខណៈដែលអ្នកដែលមានជំងឺធ្ងន់ធ្ងរអាចចំណាយពេលពី ៣ ទៅ ៦ សប្តាហ៍ដើម្បីជាសះស្បើយ៕

ដោយ៖ Anthony
ប្រភព៖ ABCnews

X
5s