គន្លឹះ ៤យ៉ាង បង្កើនប្រាក់ចំណេញសម្រាប់អាជីវកម្មខ្នាតតូច
ការបង្កើតប្រាក់ចំណេញគឺជាគោលដៅរបស់ម្ចាស់អាជីវកម្មទាំងឡាយ។ ប៉ុន្តែប្រាក់ចំណេញតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ អាជីវកម្មដែលជោគជ័យបំផុតគឺជាអាជីវកម្មដែលអាចបង្កើតប្រាក់ ចំណេញបានច្រើនបំផុត ឬក៏ជាអាជីវកម្មដែលអាចប្រើប្រាស់ធនធានកម្ររបស់ខ្លួនបានយ៉ាងមាន ប្រសិទ្ធភាពជាទីបំផុត។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗ ៤យ៉ាងដែលអាចបង្កើនប្រាក់ចំណេញ អាជីវកម្មរបស់អ្នកបានមួយកម្រិតទៀត៖
- រក្សាអតិថិជនចាស់
លោកRobert Kiyosaki ធ្លាប់បាននិយាយថា «មិនសំខាន់ថាអ្នករកចំណូលបានប៉ុន្មាននោះទេ សំខាន់ត្រង់ថាតើអ្នកអាចសន្សំវាបានប៉ុន្មាន»។ ពិតណាស់ថាគ្រប់អាជីវកម្មទាំងឡាយត្រូវតែប្រឹងប្រែង ដើម្បីស្វែងរកអតិថិជនថ្មីៗ តែការមិនយកចិត្តទុកដាក់ ឬព្រងើយកណ្តើយចំពោះអតិថិជនចាស់ៗគឺជាកំហុសដ៏ធំមួយ។ អតិថិជនចាស់ៗមិនត្រឹមតែជាដង្ហើមនៃអាជីវកម្មរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនចាស់ៗដើរតួជាអ្នកផ្សព្វផ្សាយដ៏អស្ចារ្យផងដែរ។ ការថែរក្សាអតិថិជនចាស់ៗ គឺជាការថែក្សាសមិទ្ធិផលចាស់ៗរបស់អាជីវកម្ម ហើយថែមទាំងជួយ បង្កើនសក្តានុពលនៃភាពជោគជ័យរបស់អាជីវកម្មទៅថ្ងៃមុខទៀតផង។ - ផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល
នៅក្នុងសម័យកាលឌីជីថលនេះ បណ្តាញអ៊ីនធើណិតកំពុងតែដើរតួជាទីផ្សារសកល ដែលប្រមូលផ្តុំទៅដោយអតិថិជនរាប់លាននាក់ពាសពេញពិភពលោក ដែលកំពុងតែដើរឆ្លងកាត់ចុះ ឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ពិតណាស់ថាយើងមិនគួរចោល វិធីក្នុងការផ្សព្វផ្សាយតាមរបៀប ចាស់ទេ ដូចជាផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្ដី ឬ ក៏ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម តាមដងវិថីជាដើម។ ការផ្សព្វផ្សាយតាម ប្រព័ន្ធឌីជីថលគឺជា ឱកាសដ៏អស្ចារ្យអនុញ្ញាតិឲ្យអ្នកពាំនាំព័ត៌មានស្តីអំពីអាជីវកម្មរបស់អ្នក ឆ្ពោះទៅកាន់ អតិថិជនគោលដៅប្របកដោយ ប្រសិទ្ធភាព និង ប្រសិទ្ធផល ដែលមានការចំណាយតិចជាងមុន ប៉ុន្តែទទួលផលបានច្រើនជាងមុន បើធៀបជាមួយការផ្សព្វផ្សាយតាមរបៀបចាស់ៗ។ - កាត់បន្ថយថ្លៃដើម
ជាធម្មតាទេ កម្រិតនៃចំណូលនិងចំណាយទាក់ទងដល់កម្រិតនៃផលចំណេញរបស់អាជីវកម្ម។ ចំណូល ច្រើនធ្វើឲ្យចំណេញច្រើន ចំណាយតិចក៏ធ្វើឲ្យឲ្យចំណេញច្រើនដែរ។ ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៅទៀតនោះគឺ នៅពេលដែលថ្លៃដើមទាប វាធ្វើអោយតម្លៃនៃផលិតផល ឬ សេវាកម្មរបស់ អ្នកក៏ទាបដែរ ដែលនាំអោយឱកាសក្នុងការយកប្រៀបលើគូរប្រកូតប្រជែង និង ឱកាសដែលទទួល បានការគាំទ្រពីអតិថិជនមានកាន់តែខ្ពស់។ ប៉ុន្តែ ក៏មិនត្រូវភ្លេចថ្លឹងថ្លែងមើលផងដែរ រវាងកម្រិតថ្លៃដើម និងបរិមាណនៃគុណភាពរបស់ផលិតផល ឬ សេវាកម្ម។ បើផលិតផលរបស់អ្នកមានតម្លៃខ្ពស់ពេក ឬ គុណភាពទាបពេក ដែលមិនសមស្របតាមស្ថានភាពទីផ្សា និងការប្រកួតប្រជែងនោះដែរ។ អ្នកត្រូវតែព្យាយាមស្វែងរកចំនុចកណ្តាលណាមូយដែលសមស្របបំផុតតាមដែលអាចធ្វើទៅបាន។ - បង្កើនលំហូរសាច់ប្រាក់
ការបង្កើនលំហូរសាច់ប្រាក់ ជាការបន្ថែមប្រភពប្រាក់ចំណូលថ្មីបន្ថែមទៀត។ ផ្នត់គំនិតនេះក៏ត្រូវបាន ចែកចាយ និង គាំទ្រដោយលោក Robert Kiyosaki ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ។ ការបង្កើតប្រភពចំណូលថ្មីៗ មិនត្រឹមតែអាចបង្កើនប្រាក់ ចំណូលរបស់អ្នកនោះទេ ប៉ុន្តែវាថែមទាំងធ្វើអោយអ្នកមានលទ្ធភាព អាចពង្រីកសក្តានុពលអាជីវកម្ម ចាស់របស់អ្នកបានទៀតផង បន្ថែមពីនេះទៅទៀត ប្រព័ន្ធហិរញ្ញវត្ថុអាជីវកម្មទាំងអស់របស់អ្នកនឹងកាន់ តែរឹងមាំ ពីព្រោះអ្នកមានប្រភពចំណូលពីអាជីវកម្មជាច្រើន ដែលអាចជួយគ្នាទៅវិញទៅមកបាន៕
ដោយ៖ ជា ឧត្តម្ភ