ហុងកុងត្រៀមកញ្ចប់ថវិកាបម្រុងជាង១៥ពាន់លានដុល្លារជួយដល់ប្រជាជនខ្លួន ខណៈកំពុងជួបឱនភាពសេដ្ឋកិច្ច
ហុងកុងបានផ្តល់កញ្ចប់ថវិការដល់ប្រជាជនរបស់ខ្លួន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចដែលកំពុងទទួលរងការវាយប្រហារពីវីរុសកូរ៉ូណា។
ស្ថាប័នហិរញ្ញវត្ថុប្រចាំតំបន់អាស៊ានមួយនេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធនេះថា កញ្ចប់ថវិការ ប្រមាណ១២០ពាន់លានដុល្លារហុងកុង (១៥,៤ពាន់លានដុល្លាអាមេរិក) នឹងត្រូវឧបត្ថម្តដល់ប្រជាជនទាំងអស់នៅក្នុងទីក្រុងដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុង១នាក់ ១០០០០ ដុល្លារហុងកុង (១ ២៨០ដុល្លាអាមេរិច) ទៅដល់ប្រជាជនប្រហែលជា៧លាននាក់។
លោក Paul Chan លេខាធិការហិរញ្ញវត្ថុ បានព្រមានថា ទីក្រុងហុងកុងនឹងមានឱនភាពកញ្ចប់ថវិការជាតិជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ដោយសារតែបញ្ហាសេដ្ឋកិច្ចដែលបានកើតឡើងតាំងពីត្រីមាសទី៣ ក្នុងឆ្នាំ២០១៩មកម៉្លេះ។ ស្ថានភាពនេះត្រូវបានគេព្យាករណ៍ថានឹងកាន់តែយ៉ាប់យើនឡើងថែមទៀត។
លោក Paul Chan មានប្រសាសន៍ថា កញ្ចប់ថវិការជាតិនៅឆ្នាំក្រោយ គិតត្រឹម ខែមីនា ២០២១ នឹងធ្លាក់ចុះប្រហែល ៤,៨%នៃទំហំGDPសរុបក្មុងទីក្រុងហុងកុង។ ស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងក្នុងឆ្នាំនេះមានសភាពយ៉ាប់យឺនខ្លាំងមែន ទែន។ អ្វីដែលកំពុងតែកើតឡើង ខុសពីអ្វីដែលបានព្យាករណ៍ឆ្ងាយណាស់។
លេខាធិការហិរញ្ញវត្ថុបានមានប្រសាសន៍ទាក់ទងនឹងឱនភាពសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងដែលបាន រីករាលដាលចាប់តាំងពីឆ្នាំកន្លងទៅនេះថា វាបានកើតឡើងដោយសារតែ បញ្ហារ៉ាំរៃដែលបានកើត ឡើងជាច្រើនខែកន្លងមក រួមទាំងបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិច និង ចិន ហើយនឹងឱនភាពសេដ្ឋកិច្ចពិភពលោកផងដែរ។
វិបត្តិទាំងអស់នេះធ្វើឲ្យសេដ្ឋកិច្ចទីក្រុងហុងកុងធ្លាក់ចុះ១,២% ដែលការការធ្លាក់ចុះលើកដំបូងចាប់ តាំងពីអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកមក។ហើយឥលូវត្រូវមកប្រឈមនឹងការរីករាលដាលនៃវីរុសកូរ៉ូណាបន្ថែមទៀត ដែលកំពុងតែប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ចរបស់ទីក្រុងហុង។ នេះបើតាមអ្វីដែលលោក Paul Chanបានថ្លែង ទៅកាន់ក្រុមប្រឹក្សានិតិបញ្ញត្តិប្រចាំទីក្រុងហុងកុង។
លោក Paul Chan បានបន្តថា ថវិការមួយចំនួននៅក្នុងកញ្ចប់ថវិការជំនួយនេះ នឹងត្រូវទទួលបានមកពី កញ្ចប់មូលនិធិពិសេសមួយទៀត ដែលបានបង្កើតឡើងអំឡុងពេលនៃការរីករាលដាលនៃវីរុសកូរ៉ូណា ដែលកំពុងតែរាលដាលប៉ះពាល់ដល់ សេដ្ឋកិច្ច និង លក្ខខណ្ឌការងារនៅក្នុងទីក្រុងហុងកុងបន្ថែមមួយកម្រិតទៀត។
បន្ថែមពីលើជំនួយរបស់រដ្ឋាភិបាលនេះ រដ្ឋាភិបាលនឹងកាត់បន្ថយពន្ឋសម្រាប់ប្រជាពលរដ្ឋមួយចំនួន។ លោកបានបន្ថែមទៀតថា ការកាត់បន្ថយពន្ឋនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រមាណជា ២លាន នាក់។ អជ្ញាធរក៏ថែមទាំងមានគំរោងនឹងផ្តល់ជូនអ្នកមានចំណូលទាបទាំងឡាយដែលកំពុងជួល លំនៅដ្ឋានសារធារណៈរបស់រដ្ឋាភិបាល នូវថ្លៃជួលដោយឥតគិតថ្លៃរយៈពេល១ខែ ក៏ដូចជាប្រាក់ ឧបត្ថម្ភមួយចំនួនផងដែរដល់គ្រួសារក្រីក្រប្រមាណ២០០០០០គ្រួសារ។
ឱនភាពកញ្ចប់ថវិការជាតិនៅឆ្នាំក្រោយនឹងធ្លាក់ចុះខ្លាំងជាងអ្វីដែលគេបានរំពឹងទុកទៅទៀត។ នេះបើ តាមប្រសាសន៏លោក Terence Chong សាស្រ្តាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យហុងកុង។
ប៉ុន្តែលោក Terence Chong បានបន្ថែមថា ទីក្រុងហុងកុងនៅតែអាចដោះស្រាយបញ្ហានេះ ហើយនៅតែអាចរក្សាបាននូវទំហំទុនបំរុងសារពើពន្ឋ ដែលមានប្រមាណ១៤៥ពាន់លានដុល្លា បានដដែល។
ផ្ទុយពីភាពរ៉ាំរ៉ៃដែលកំពុងតែកើតមានឡើង លោកPaul Chanមានជំនឿថា ស្ថិតក្នុងរយៈពេលវែង ស្ថានភាពសេដ្ឋកិច្ចនឹងត្រលប់មកល្អប្រសើរដូចដើមវិញ។
លោកបានបន្ថែមថា បើទោះជាផលប៉ះពាល់នៃជំងឺរាតត្បាតមកលើសុខុមាលភាពសេដ្ឋកិច្ចទីក្រុង ហុងកុងនាពេលនេះ អាចនឹងមានទំហំធំជាងផលប៉ះពាល់នៃជំងឺរាតត្បាតដែលបានកើតឡើងក្នុង អំឡុងឆ្នាំ២០០៣ក៏ដោយ(SARS) ប៉ុន្តែទីក្រុងហុងកុងនៅតែមានសេដ្ឋកិច្ចរឹងមាំដដែលទេ។ ហើយសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងនឹងត្រលប់មកជាប្រក្រតីវិញ នៅពេលដែលជំងឺរាតត្បាតនេះ ត្រូវបានបញ្ចប់។