Covid-19 មិនទាន់ដោះស្រាយចេញ ផ្ទុះ H5N1 នៅវៀតណាម និង១០ប្រទេសផ្សេងទៀត
ជំងឺផ្ដាសាយបក្សី A/H5N1 និង A/H5N6 ត្រូវបានគេរកឃើញនៅភាគខាងត្បូងខេត្ត ត្រាវិញ និងនៅភាគខាងជើងប្រទេសវៀតណាម។ នេះមិនមែនជាលើកទី ១ទេព្រោះថា ផ្ដាសាយបក្សីបានវាយប្រហារវៀតណាម ១៦ដងរួចមកហើយ ខណៈប្រទេសចំនួន ១០ផ្សេងទៀតក៏មានផ្ទុះករណីផ្ដាសាយបក្សីនេះដែរ តែមិនឆ្លងរីករាលដាលដល់មនុស្សនោះទេ។
- ខេត្តធំៗ មាន បាក់និញ ថាញ់ហៅ ញ៉ែអាន និងខេត្តត្រាវិញ
- ទីក្រុងធំ ក៏មានផ្ទុះនៅហាណូយផងដែរ
- សរុប ១៦ករណីកើតឡើងតែក្នុងរយៈពេល ២១ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ
- ចំនួនបក្សីដែលងាប់ និងត្រូវបានសម្លាប់កើនដល់ជាង ៥៥ ០០០ក្បាល
- ប្រទេសមួយចំនួនទៀតដូចជា ចិន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកក៏មានផ្ទុះនូវផ្ដាសាយបក្សីនេះដែរ៕