Covid 19៖ ​រោងចក្រ​នៅ​វៀតណាម​ជាង ៨០០​ផ្អាក​ដំណើរការ និង​បន្ថយ​​ការ​​ផលិត​ ប៉ះពាល់កម្មករជិត ១ម៉ឺននាក់​



ក្រសួង​ការងារ​ និង​សង្គមកិច្ច​វៀតណាម​​ បាន​ប្រកាស​​​ថា​ ​ក្រុមហ៊ុន​ និង​អាជីវកម្ម​នៅ​វៀតណាម​ជាង ៨០០​បាន​ប្រកាស​ផ្អាក​ដំណើរការ​ និង​បន្ថយ​ទំហំ​ប្រតិបត្តិការ​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង ៨៧០០​នាក់​ដោយ​សារ​តែ​បញ្ហា​វីរុស​កូរ៉ូណា​ថ្មី Covid-19។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម​ Custom News។ 

  • ​ក្រសួង​បាន​អះអាង​ថា​ ​​ខ្លួន​បាន​ធ្វើ​ការ​ស្ទង់មតិ​​នៅ​ខេត្ត​​ និង​ក្រុង​ចំនួន ៣០​ បង្ហាញ​ថា​ សហគ្រាស​ ៣២២​ ក្នុង​ចំណោម ១៨១ ៥៩៧​បាន​ផ្អាក​ដំណើរការ​
  • ប្រភព​ដដែល​ឱ្យ​ដឹង​ដែរ​ថា​ សហគ្រាស​ ៥៥៣​ទៀត​បន្ថយ​ទំហំ​ប្រតិបត្តិការ​
  • ​២២​ខេត្ត​ និង​ក្រុង​​ ​មាន​កម្មករ​​ ៨៧៧៣​ទទួល​រង​ផល​ប៉ះពាល់​លើ​ការងារ​ពី​ការ​ផ្អាក និង​បន្ថយ​ប្រតិបត្តិការ​ និង​មាន​ ១០២៧​នាក់​អត់​ការងារ​ធ្វើ​
  • ​នៅ​ទីតាំង​ ៦៣​ទូទាំង​វៀតណាម​ មាន​កម្មករ​ចិន​ធ្វើ​ការ​ ៣៣​ ៧៧៥​នាក់​ (អ្នក​មាន​ច្បាប់)​ ដែល​​ ២៦ ៣៨៨​នាក់​បាន​​ធ្វើ​ដំណើរ​ទៅ​ចិន​​​ដើម្បី​ប្រារព្ធ​កម្មវិធី​ចូល​ឆ្នាំ​ចិន​ ​ហើយ​មិន​បាន​ត្រលប់​មក​វៀតណាម​វិញ​ដោយ​សារ​តែ​វីរុស៕ ​​

​​

X
5s