ស្ថានទូតអ៊ុយក្រែន បដិសេធអំពីការវាយភេរវកម្ម ក្នុងការធ្លាក់យន្តហោះនៅអ៊ីរ៉ង់​



ស្ថានទូតអ៊ុយក្រែនប្រចាំរដ្ឋធានី Tehran បានបដិសេធអំពីការវាយប្រហារភេរវកម្មថាជាមូលហេតុនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនអន្តរជាតិ ( Ukraine International Airlines) ក្នុងប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធនេះ ដោយបញ្ជាក់ថាការសើបអង្កេតបឋមបង្ហាញថាការធ្លាក់នេះគឺដោយសារតែការខូចម៉ាស៊ីនយន្តហោះ។

សេចក្ដីថ្លែងក្នុងគេទំព័ររបស់ស្ថានទូតអ៊ុយក្រែនបានចុះថា៖ បើយោងតាមព័ត៌មានបឋម យន្តហោះដែលធ្លាក់នោះគឺដោយសារតែការគាំងម៉ាស៊ីន។ ការវាយប្រហារភេរវជន ឬការវាយប្រហារដោយគ្រាប់រុកកែត មិនទាន់យកជាការបានទេ។»

គួរឲ្យដឹងផងដែរថា បើទោះបីជាមានការអះអាងបឋមរបស់ស្ថានទូតក៏ដោយ អជ្ញាធរអាកាសចរស៊ីវិលអ៊ីរ៉ង់ ( Civil Aviation Authority ) បានចាត់ចែងក្រុមសើបអង្កេតពីឧបទ្ទវហេតុធ្លាក់យន្តហោះជើងហោះហើរ PS752 ដែលហោះទីរដ្ឋធានី Tehran អ៊ីរ៉ង់ឆ្ពោះទៅកាន់ រាជធានី Kiev ប្រទេសអ៊ុយក្រែន៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN

 

 

 

 

 

X
5s