ការធ្លាក់យន្តហោះអ៊ីរ៉ង់ មិនមែនជាលើកទី១នោះទេ លើកទី៥​



ការធ្លាក់យន្តហោះ Boeing 737 របស់ Ukraine International Airlines ដែលបានសម្លាប់មនុស្សចំនួន ១៧៦ នាក់នៅជិតរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់កាលពីព្រឹកមិញ គឺជាការធ្លាក់ចុងក្រោយបង្អស់ ក្នុងប្រទេសអ៊ីរ៉ង់។ តើការធ្លាក់យន្តហោះក្នុងប្រទេសអ៊ីរ៉ង់មានប៉ុន្មានករណី? ខាងក្រោមនេះគឺជាឧបទ្ទវហេតុធ្លាក់យន្តហោះក្នុងប្រទេសអ៊ីរ៉ង់គិតពីឆ្នាំ២០០៩មក៖

១) ឆ្នាំ២០០៩៖ ការធ្លាក់យន្តហោះនៅទិសពាយព្យប្រទេស ជិតទីក្រុង  Qazvin។ យន្តហោះបានធ្លាក់បុកដីហើយបានផ្ទុះជាចំណែក ដិយបានសម្លាប់អ្នកធ្វើដំណើរនិងអ្នកធ្វើការលើយន្តហោះ ១៦៨នាក់ ក្នុងនោះមានសមាជិកក្រុមកីឡាយូដូ ១០នាក់ផង។

២) ឆ្នាំ២០១១៖ យន្តហោះអ៊ីរ៉ង់ធ្លាក់នៅក្បែរទីក្រុងភាគទិសពាយព្យ នៃទីក្រុង Orumiyeh ដោយសារតែបញ្ហាអាកាសធាតុ ដោយក្នុងនោះមនុស្ស៧៧នាក់បានស្លាប់បាត់បង់ជីវិត។

៣) ឆ្នាំ២០១៨៖ យន្តហោះអ៊ីរ៉ង់ Aseman បានធ្លាក់ក្នុងភូមិ Kohangan មួយកន្លែងស្ដិតនៅភាគខាងត្បូងនៃប្រទេស ដោយបានសម្លាប់មនុស្ស៦៥នាក់លើយន្តហោះ។

៤) ក្នុងឆ្នាំ២០១៩៖ យន្តហោះ Boeing 707 ដែលជាយន្តហោះកងទ័ពអ៊ីរ៉ង់នៅជិតរដ្ឋធានី Tehran ដោយសារពីឡុតមិនអាចគ្រប់គ្រងយន្តហោះបានទាន់សភាពការ។ ក្នុងនោះមនុស្ស ១៥នាក់បានស្លាប់៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN

 

X
5s