កំហុស ១០យ៉ាង ដែលត្រូវជៀសវាងនៅពេលចាប់ផ្តើមអាជីវកម្មថ្មីថ្មោង​



នៅពេលអ្នកចាប់ផ្តើមអាជីវកម្មថ្មីរាល់ធនធានទាំងអស់សុទ្ធតែមានតម្លៃរាប់បញ្ចូលទាំងពេលវេលា ថវិកា និងបុគ្គលិក។ ជាក់ស្តែងអ្នកមិនអាចវិលត្រឡប់ទៅរកការធ្វើម្តងទៀតបានទេ ប៉ុន្តែអ្នកពិតជាអាចរៀនពីកំហុសឆ្គងក៏ដូចជាភាពជោគជ័យរបស់អ្នកផ្ទាល់បាន។ បញ្ហាប្រឈមនិងកំហុសជាច្រើនដែលម្ចាស់អាជីវកម្មថ្មីថ្មោងមិនបាននឹកដល់នៅពេលចេញរកស៊ី។ ដូច្នេះ ខាងក្រោមនេះជាកំហុសសំខាន់ៗចំនួន ១០ ដើម្បីជៀសវាងពីការធ្វើអាជីវកម្មនិងអ្នកចាប់ផ្តើមដំបូង៖

១) បន្ថែមផលិតផលលឿនពេក
អ្នកដែលទើបតែចាប់ផ្តើមអាជីវកម្មដំបូងតែងតែចង់គិតថាការផ្លាស់ប្តូរផលិតផលកាន់តែច្រើននឹងធ្វើឲ្យអតិថិជនពេញចិត្តនិងនាំទៅរកការលក់ថ្មីដែលជោគជ័យ។ បញ្ហាគឺថាការកំណត់អត្តសញ្ញាណផលិតផល ទំហំផលិតផលឬប្រភេទផលិតផលទៅវិញទេ។ ប្រសិនបើផលិតកាន់តែច្រើន នោះវានឹងបង្កើនភាពស្មុគស្មាញនិងមិនច្បាស់លាស់អំពីអាជីវកម្មរបស់អ្នក។ ដូចនេះ អ្នកគួរផ្ដោតទៅលើផលិតផលតែមួយដែលមានគុណភាព ជាជាងផលិតផលច្រើនមុខ។

២) ទិញទំនិញស្ដុកទុកច្រើនពេក
ការស្តុកទំនិញច្រើនពេកនឹងធ្វើឲ្យសាច់ប្រាក់ការចំណាយច្រើនលើការផ្ទុកទំនិញបន្ថែមកាន់តែខ្ពស់ ឬមិនអាចបែងចែកលំហូរប្រាក់ជាដើម។ ប្រើការបញ្ជាទិញតិចនៅពេលដំបូង ជៀសវាងការចំណាយច្រើនជ្រុលទៅលើការស្ដុកទំនិញ។

៣) កង្វះការយកចិត្តទុកដាក់ចំពោះក្រុមការងារ
ភាពរញេរញៃគឺជារឿងធម្មតានៅក្នុងរាល់អាជីវកម្មថ្មី ប៉ុន្តែថៅកែភាគច្រើនរង់ចាំយូរពេក ទើបតំឡើងប្រាក់ខែឲ្យបុគ្គលិកដោយមិនបានគិតគូរ ដែលនេះជាហេតុមួយដែលធ្វើឲ្យមានការបរាជ័យ។

៤) ខ្វះការប្រាស្រ័យទាក់ទងជាមួយបុគ្គលិក
នៅពេលប្រតិបត្តិការអាជីវកម្មនិងក្រុមមានការរីកចម្រើនការប្រាស្រ័យទាក់ទងទៀងទាត់និងប្រកបដោយប្រសិទ្ធភាពពីបុគ្គលិកសំខាន់ៗគឺសំខាន់ណាស់។ អាជីវកម្មថ្មីច្រើនធ្វើឲ្យបាត់បង់ធនធានខ្លួនឯងដោយមិនមានការយកចិត្តទុកដាក់ជាមួយនឹងបុគ្គលិក។ ការទំនាក់ទំនងសំខាន់ខ្លាំងណាស់ពីព្រោះវាជួយអ្នកឲ្យធ្វើការចំគោលដៅ និងស្របតាមវិធីសាស្រ្តត្រឹមត្រូវ។ 

៥) ឧបករណ៍មិនត្រឹមត្រូវឬគ្មានការបណ្តុះបណ្តាលបុគ្គលិក
នៅពេលអាជីវកម្មរបស់អ្នកចាប់ផ្តើមពង្រីកខ្លួនអ្នកមិនអាចធ្វើអ្វីដែលមិនមានរចនាសម្ព័ន្ធទៀតនោះទេ។ អ្នកត្រូវ ធ្វើឲ្យប្រាកដថាមនុស្សមានបច្ចេកទេសត្រឹមត្រូវនិងដឹងពីរបៀបប្រើប្រាស់វាដូចជា កម្មវិធីគ្រប់គ្រងគណនេយ្យ ប្រព័ន្ធគ្រប់គ្រងស្ដុកជាដើម។ អាជីវកម្មមួយចំនួននៅតែប្រើសៀវភៅបញ្ជីសម្រាប់ស្តុកឬកំណត់ចំណាំសម្រាប់តាមដានបញ្ហា។ ដូចនេះការប្រើប្រាស់បច្ចេកវិទ្យាត្រឹមត្រូវ អាចជួយអាជីវកម្មរបស់អ្នកបាន។

៦) វាស់វែងពេលវេលាធ្វើការជាជាងលទ្ធផលអាជីវកម្ម
វាគ្មានអាថ៌កំបាំងទេដែលមនុស្សមួយចំនួនមានផលិតភាពច្រើនជាងអ្នកដទៃដោយសារជំនាញការបណ្តុះបណ្តាលឬការប្តេជ្ញាចិត្តដោយមិនគិតពីពេលវេលាអ្វីដែលសំខាន់គឺអាជីវកម្មរបស់គេជោគជ័យ។ យើងទាំងអស់គ្នាក៏បានដឹងហើយសមាជិកក្រុមដែលធ្វើការច្រើនម៉ោង ប៉ុន្តែខ្វះលទ្ធផលក្នុងការងារភាគច្រើនការងារនោះតែងតែបរាជ័យ។ ដូចនេះអ្នកគួរតែមានប្រាក់លើកទឹកចិត្ត និងឱកាសផ្សេងៗទៀតសម្រាប់អ្នកដែលខិតខំធ្វើការ។

៧) ការធ្វើទីផ្សារគ្មានប្រសិទ្ធភាពនិងមានតម្លៃថ្លៃ
វិធីសាស្រ្តទីផ្សារដែលមានប្រសិទ្ធភាពចំណាយតិចបំផុតបានផ្លាស់ប្តូរ។ ពីកាតាឡុកទៅជាគេហទំព័រ ពីពាណិជ្ជកម្មតាមទូរទស្សន៍ទៅដល់ប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម។ ទោះយ៉ាងណាថវិកាចំណាយដែលផ្អែកលើការធ្វើទីផ្សារបែបប្រពៃណីដោយមិនមានលទ្ធផលពីអតិថិជន ធ្វើឲ្យបាត់បង់អតិថិជនបន្តិចម្តងៗ។

៨) ការបញ្ជូនផលិតផលត្រលប់មកវិញច្រើនពេក
នៅពេលផលិតផលដែលត្រូវបញ្ជូនត្រឡប់មកវិញខ្ពស់អាចសម្លាប់អាជីវកម្មមួយបាន។ ការចំណាយលើការបញ្ជាត្រលប់ផលិតផលត្រូវមានការកំណត់ឲ្យបានច្បាស់លាស់ និងមានបទដ្ឋានឧស្សាហកម្មនិងការវិភាគត្រឹមត្រូវដើម្បីជៀសវាងមានបញ្ហាខាតបង់។

៩) មិនប្រើប្រាស់សេវាកម្មខាងក្រៅ
ការធ្វើអាជីវកម្មត្រូវការសេវាកម្មដែលមានជំនាញខ្ពស់ដើម្បីឲ្យមានដំណើរការរលូន។ ប៉ុន្តែជារឿយៗយើងឃើញថាការរ៉ាប់រងលើការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធគណនេយ្យស្តង់ដារនិងការគ្រប់គ្រង គឺមានតម្លៃថ្លៃដែលជាហេតុធ្វើឲ្យយើងពិបាកក្នុងការបែងចែកចំណាយជាពិសេសអាជីវកម្មទើបតែចាប់ផ្តើម។ ដូចនេះអ្នកអាចប្រើប្រាស់ភ្ងាក់ងារផ្ដល់សេវាកម្មណាមួយដែលអ្នកត្រូវការ ដោយជៀសវាងការប្រើប្រាស់ធនធានផ្ទាល់ខ្លួនច្រើន។

១០) ការផ្តោតមិនគ្រប់គ្រាន់លើការជួលនិងការអភិវឌ្ឍបុគ្គលិក
អាជីវកម្មដែលជួលបុគ្គលិកហាក់ដូចជាតែងតែជាប់ទាក់ទងនឹងវិបត្តិ យើងធ្លាប់ឃើញនៅក្នុងការវាយតម្លៃគ្រប់គ្រាន់នៃជំនាញបេក្ខជននិងសក្តានុពលនាពេលអនាគតមុនពេលចូលធ្វើការ។ នេះបណ្តាលឱ្យខាតពេលវេលានិងលុយកាក់ដោយសារចំណូលខ្ពស់ផលិតភាពទាបនិងភាពមិនស៊ីសង្វាក់នៃជំនាញជាដើម។ ដូចនេះ វាទាមទារការជ្រើសរើសបុគ្គលដែលមានសមត្ថភាព ដើម្បីជួយរុញច្រានអាជីវកម្មរបស់អ្នកទៅមុខ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s