សំណួរមួយដែលលោក ប៊ីល ហ្គេត តែងតែសួរដើម្បីវាស់វែងភាពជោគជ័យរបស់លោក
តើអ្នកវាស់ភាពជោគជ័យរបស់អ្នកក្នុងជីវិតយ៉ាងដូចម្តេច? ចំពោះមហាសេដ្ឋីពិភពលោក លោក Bill Gates ធ្វើការវាស់វែងអំពីជីវិតផ្ទាល់ខ្លួននិងការងារថាជាភាពជោគជ័យរបស់លោក នៅពេលលោកមានវ័យក្មេង។ លោកហ្គេត និយាយថានៅពេលលោកមានវ័យ ៦៤ ឆ្នាំលោកវាស់វែងវាយតម្លៃជីវិតរបស់គាត់ដោយវិធានការខុសពីអ្វីដែលលោកធ្លាប់បានធ្វើនៅវ័យ២០ឆ្នាំ។
ប៉ុន្តែសំណួរដើម្បីវាយតម្លៃជីវិតរបស់លោកក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ផងដែរចាប់តាំងពីលោកបើកក្រុមហ៊ុន Microsoft ដំបូងមកម្លេះ។ លោកនិយាយថា “កាលពីអាយុ២៥ឆ្នាំវាមិនសូវមានអត្ថន័យសម្រាប់គាត់ប៉ុន្មាននោះទេ ទើបតែពេលនេះអាយុ៦៤ឆ្នាំ វាបានក្លាយជាសំណួរមួយដែលមានអត្ថន័យខ្លាំងក្លា”។
សំនួរដែលលោកប៊ីល ហ្គេត សួរខ្លួនរបស់លោក៖ 'តើខ្ញុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំហើយឬនៅ?
សម្រាប់អ្នកផ្សេងទៀតដែលមិនមែនជាលោក ហ្គេត បញ្ហាយ៉ាងខ្លាំងក្លានោះគឺភាពតានតឹងនៅកន្លែងការងារដែលបំផ្លាញសេចក្តីសុខរបស់គេ តាមរយៈការធ្វើការថែមម៉ោងនិងការមានជម្លោះក្នុងគ្រួសារ ការងារជាដើម។ សហគ្រិន ឬអ្នកធ្វើការដទៃទៀតលះបង់តុល្យភាពជីវិតការងារដោយសារខ្លាចអាជីវកម្មឬអាជីពការងាររបស់ខ្លួនជួបបញ្ហា។
នេះជាដំណោះស្រាយដ៏សាមញ្ញមួយ៖ កំណត់ព្រំដែនច្បាស់លាស់ជុំវិញអាទិភាពគ្រួសារជាមុនសិន ហើយបន្ទាប់មកប្រើភាពម៉ត់ចត់នៅកន្លែងធ្វើការ ឬអាជីវកម្មរបស់អ្នក។ ប៉ុន្តែអ្នកត្រូវចាប់ផ្តើមជំនឿនិងផ្នត់គំនិតដែលគ្រួសារដាក់ខាងមុខ ហើយអ្វីៗផ្សេងទៀតនឹងដើរតាមក្រោយ៕
ដោយ៖ ជា ធារិទ្ធ