មកសិក្សាIdiomsចំនួន៥ ដែលអាចមានប្រយោជន៍សម្រាប់អ្នកនៅកន្លែងការងារ
ការចេះប្រើប្រាស់ Idioms សម្រាប់ប្រើប្រាស់ក្នុងបរិបទការងារលើសពីវាក្យសព្ទធម្មតា នឹងជួយឲ្យការប្រាស្រ័យទាក់ទងរវាងអ្នកនិងមនុស្សដែលអ្នកប្រាស្រ័យទាក់ទងជាមួយ មានភាពល្អប្រសើរជាងមុន រលូនជាងមុន ធ្វើឲ្យអ្នកអាចសម្ដែងពីអត្ថន័យដែលអ្នកចង់និយាយកាន់តែច្បាស់លាស់ជាងមុន។ ថ្ងៃនេះយើងនាំគ្នាមកសិក្សាអំពីIdiomsចំនួន៥ ដែលមានប្រយោជន៍នៅក្នុងកន្លែងធ្វើការ:
១) After getting back from holiday, I have a full plate to be finished this week.
A full plate សំដៅលើមានកិច្ចការច្រើនឬបញ្ហាច្រើនដែលត្រូវដោះស្រាយ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ក្រោយពីត្រឡប់មកពីសម្រាកលំហែកាយវិញ ខ្ញុំមានកិច្ចការជាច្រើននៅក្នុងក្រុមហ៊ុនដែលត្រូវបញ្ចប់ឲ្យហើយក្នុងសប្ដាហ៍នេះ។»
២) No matter how close our company is, in order to avoid problems, we need to keep each other at arm's length.
At arm's length សំដៅលើចម្ងាយមួយ ឬដែនកំណត់មួយដែលភាគីទាំងសងខាងអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើបានដោយសេរីដោយមិនមានការប៉ះពាល់អ្វីដល់ភាគីម្ខាងទៀត។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «មិនថាក្រុមហ៊ុនយើងទាំងពីរមានភាពជិតស្និទ្ធនឹងគ្នាប៉ុណ្ណា ដើម្បីចៀសវាងពីបញ្ហាផ្សេងៗ ពួកយើងត្រូវតែដាក់ដែនកំណត់មួយសម្រាប់ភាពឯករាជ្យរៀងៗខ្លួន។»
៣) When he informed me that they cannot work with us, it was a bitter pill to swallow.
A bitter pill to swallow សំដៅលើដំណឹងអាក្រក់ អ្វីដែលពិបាកនឹងទទួលយក។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «នៅពេលគាត់ប្រាប់ខ្ញុំថាពួកគេមិនអាចធ្វើការជាមួយពួកយើងបាន ដំណឹងនេះបានធ្វើឲ្យខ្ញុំពិបាកទទួលយកណាស់។»
៤) In some situations it is wise to give your employees a blank check to produce a creative result.
A blank check មានន័យថាមានសិទ្ធិសេរីភាពពេញលេញសម្រាប់ធ្វើអ្វីដែលអ្នកចង់ធ្វើ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «នៅក្នុងស្ថានភាពខ្លះ វាគឺជារឿងឆ្លាតវៃក្នុងការផ្ដល់ឲ្យបុគ្គលិករបស់អ្នកនូវសិទ្ធិសេរីភាពពេញលេញដើម្បីអាចផលិតចេញនូវលទ្ធផលដែលប្រកបដោយភាពច្នៃប្រឌិតបាន។»
៥) This case is a bit strange. I can't quite put my finger on it.
To put one's finger on something មានន័យថាស្វែងរកមូលហេតុនៃការកើតឡើងអ្វីមួយ ជាពិសេសនៅពេលរឿងនោះហាក់ដូចជាខុសប្រក្រតី។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ករណីនេះហាក់ដូចជាចម្លែកបន្តិច។ ខ្ញុំរកមិនឃើញមូលហេតុរបស់វានោះទេ។»
ដោយ៖ ស្រីពៅ