Idioms ចំនួន៦សម្រាប់រៀបរាប់ពីពេលវេលារបស់អ្នកក្នុងរបៀបដ៏គួរឲ្យទាក់ទាញ
តើភាសាអង់គ្លេសមាន Idioms អ្វីខ្លះដែលត្រូវបានគេប្រើប្រាស់សម្រាប់រៀបរាប់ពីពេលវេលា ? មេរៀនថ្ងៃនេះយើងនាំគ្នាមកសិក្សាអំពី Idioms ចំនួន៦ដែលអ្នកអាចត្រូវការដើម្បីរៀបរាប់ពីពេលវេលារបស់អ្នកក្នុងរបៀបដ៏គួរឲ្យទាក់ទាញ:
១) Do you think that you can fool me with this trick ? I wasn't born yesterday.
To not be born yesterday មានន័យថាមិនមែនល្ងីល្ងើ មិនមែនងាយស្រួលនឹងបោកប្រាស់ មិនមែនទើបនឹងកើតម្សិលមិញនោះទេ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «តើអ្នកគិតថាអ្នកអាចបោកខ្ញុំជាមួយនឹងល្បិចនេះបាន ? ខ្ញុំមិនមែនល្ងីល្ងើងាយស្រួលបោកប្រាស់នោះទេ។»
២) What makes her character interesting is that she always comes up with surprising and clever moves at the eleventh hour.
The eleventh hour សំដៅលើខណៈពេលចុងក្រោយបំផុតឬផុតបន្តិចនឹងហួសពេល។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «អ្វីដែលធ្វើឲ្យអត្តចរិតរបស់នាងគួរឲ្យចាប់អារម្មណ៍គឺនៅត្រង់ថា នាងតែងតែបញ្ចេញសកម្មភាពដែលគួរឲ្យភ្ញាក់ផ្អើលនិងឆ្លាតវៃនៅខណៈពេលចុងក្រោយបំផុត។»
៣) I remembered that that time when I was still a student, I was trying to beat the clock before the time for exam was up.
To beat the clock មានន័យថាបញ្ចប់អ្វីមួយមុនពេលពេលវេលាកំណត់មកដល់។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ខ្ញុំចាំថាពេលមួយនោះនៅពេលខ្ញុំជាសិស្សនៅឡើយ ខ្ញុំបានព្យាយាមបញ្ចប់ការប្រឡងរបស់ខ្ញុំមុនពេលពេលកំណត់មកដល់។»
៤) It is high time to walk on this path alone.
High time សំដៅលើព្រឹត្តិការណ៍ណាមួយដែលបន្ទាប់ពីត្រូវបានរង់ចាំអស់រយៈពេលយូរមក ក៏ដល់ពេលសមរម្យមួយដែលត្រូវធ្វើវា ឬក៏ហួសពេលសមរម្យមួយដែលត្រូវធ្វើវា។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «វាដល់ពេលសមរម្យមួយដែលត្រូវដើរផ្លូវនេះតែម្នាក់ឯងហើយ។»
៥) Luckily we arrived at the train station in the nick of time, otherwise I cannot imagine the consequence of that.
In the nick of time មានន័យថានៅខណៈពេលដែលអាចទៅរួចចុងក្រោយបំផុត ឬចំពេលល្មម។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «សំណាងល្អពួកយើងទៅដល់ស្ថានីយរថភ្លើងចំពេលល្មម បើមិនដូច្នោះទេខ្ញុំមិនហ៊ានស្រមៃពីលទ្ធផលរបស់វានោះទេ។»
៦) Based on her intelligence, she will be able to succeed in playing Chinese traditional musical instruments in next to no time.
In next to no time ឬ In no time មានន័យថាឆាប់រហ័សនេះ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ពឹងទៅលើភាពឆ្លាតវៃរបស់នាង នាងនឹងអាចជោគជ័យនៅក្នុងការលេងឧបករណ៍តន្ត្រីបុរាណរបស់ចិនក្នុងពេលឆាប់រហ័សនេះ។»
ដោយ៖ ស្រីពៅ