សញ្ញាណ ១០ បញ្ជាក់ថា អ្នកដាក់បុគ្គលិកឲ្យធ្វើការមិនចំជំនាញ​



ការជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យខ្លាំងពូកែ និងចំជំនាញ ដែលជាជំនាញរបស់ពួកគេ គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់អ្នកដឹកនាំ នាយកប្រតិបត្តិ ឬស្ថាបនិកក្រុមហ៊ុន។ យ៉ាងណាមិញ អ្នកមិនត្រឹមតែត្រូវស្វែងរកបុគ្គលិកបែបនេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវស្វែងរកបុគ្គលិកដែលអាចចេះធ្វើការជាមួយក្រុមការងារបានយ៉ាងល្អផងដែរ។

ទោះបីជាបែបនេះក្តី ពេលខ្លះអ្នកអាចភ្លាត់ស្នៀត ជ្រើសរើសបុគ្គលិកដាក់ឲ្យធ្វើការខុសជំនាញរបស់ពួកគេ។ ជាទូទៅអ្នកអាចដឹងថា នៅពេលអ្នកដាក់បុគ្គលិកឲ្យធ្វើការខុសជំនាញ ពួកគេនឹងបង្ហាញសញ្ញាណ ១០ ខាងក្រោមនេះ៖ 

១.ពួកគេមានអារម្មណ៍ធុញទ្រាន់ ហត់នឿយ ឬឈឺក្បាលនឹងការងារ ហើយជារឿយៗពួកគេមានអារម្មណ៍មិនមួលដើម្បីផ្តោតលើការងាររបស់ពួកគេ។ 

២.ពួកគេនៅតែមិនអាចបំពេញកិច្ចការដែលប្រគល់ឲ្យបានល្អ  បើទោះបីជាមានការណែនាំ ឬផ្តល់វិធីសាស្រ្តថ្មីពីអ្នកក៏ដោយ។ 

៣.ជារឿយៗពួកគេមិនសូវបញ្ចេញគំនិត មតិយោបល់ជាមួយអ្នក ឬក្រុមការងារផ្សេងទៀត។ ផ្ទុយទៅវិញ បើពួកគេផ្តល់ជាគំនិតយោបល់វិញ គំនិតយោបល់របស់ពួកគេច្រើនមិនសូវមានប្រសិទ្ធិភាព និងមិនអាចមានឥទ្ធិពលជួយអ្វីបានឡើយ។

៤.ពួកគេខ្វះទំនុកចិត្ត ហើយកម្រចូលរួមពិភាក្សាជាមួយក្រុមការងារណាស់ ឬចែករំលែកទស្សនៈរបស់ពួកគេជាមួយអ្នកផ្សេងទៀត។

៥. អ្នកអាចកត់សម្គាល់ឃើញយ៉ាងច្បាស់ថា ពួកគេឆាប់អាក់អន់ចិត្តភ្លាមៗនៅពេលអ្នកបានស្តីបន្ទោស ឬជួយណែនាំពួកគេ។ 

៦.តម្រូវការផ្សេងៗដែលអ្នកបានផ្តល់ឲ្យដើម្បីជួយសម្រួលការបំពេញការងាររបស់ពួកគេ មើលទៅហាក់បីដូចជាមិនស៊ីសង្វាក់ ឬស្របទៅនឹងអត្តចរិត និងចំណុចខ្លាំងរបស់ពួកគេឡើយ។

៧.អ្នកមានអារម្មណ៍ស្រពេចស្រពិលមួយរយៈចំពោះការងាររបស់ពួកគេ ហើយមើលឃើញថា ការងាររបស់ពួកគេមិនដំណើរការទៅមុខ។

៨.ពួកគេមានអារម្មណ៍ថា មិនត្រូវបានផ្តល់តម្លៃ ទោះបីជាអ្នកគិតថា អ្នកបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ថា មានតម្លៃក៏ដោយ។

៩.ទោះបីជាការកែលំអរ ការបណ្តុះបណ្តាល និងជួយគាំទ្រផ្សេងៗត្រូវបានផ្តល់ឲ្យពួកគេយ៉ាងច្រើនក៏ដោយ ការបំពេញការងាររបស់ពួកគេនៅតែមិនមានការផ្លាស់ប្តូរដដែល។ 

១០.ពួកគេបាននិយាយប្រាប់អ្នកត្រង់ៗថា ពួកគេមិនសប្បាយចិត្តនឹងការងាររបស់ពួកគេ  ឬពួកគេចង់ធ្វើការនៅមុខតំណែងផ្សេងទៀត៕

ប្រភព៖ Inc 

 

X
5s