Idiomsដ៏មានប្រយោជន៍ចំនួន៥ ដែល​ចងក្រងដោយ​ពាក្យស័ព្ទដែល​​ពាក់ព័ន្ធ​នឹង​អាហារ​បែប​នំ​ដុត​​



មេរៀន​ភាសា​អង់គ្លេស​នៅ​ថ្ងៃនេះ​គឺជា ​Idioms ដែល​ប្រើប្រាស់​ពាក្យស័ព្ទ​ដែល​ពាក់ព័ន្ធ​នឹង​អាហារ​បែប​នំ​ដុត​ដូចជា bread, cracker, crumpet ជាដើម​យក​មក​ប្រដូច​នឹង​ស្ថានភាព​រស់នៅ​ជាក់ស្ដែង។ ខាងក្រោម​នេះ​គឺជា​Idiomsទាំង៥​នោះ:

) Smart phone exactly is the example of the best thing since sliced bread. However, as we all know so far, it, at the same time, has bad consequences.

The best thing since sliced bread សំដៅ​លើ​ការ​បង្កើត​ថ្មី​ណាមួយ​ដែល​បាន​ជួយ​សន្សំសំចៃ​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ការ​បង្កើត​មុនៗ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ទូរស័ព្ទ​ស្មាតហ្វូន​គឺជា​ឧទាហរណ៍​យ៉ាង​ជាក់ស្ដែង​ពី​ការ​បង្កើត​ថ្មី​ដែល​បាន​ជួយ​សន្សំសំចៃ​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ការ​បង្កើត​មុនៗ។ ប៉ុន្តែ​ដូច​ដែល​អ្នក​បាន​ដឹង​កន្លង​មក​ហើយ​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ វា​ក៏​មាន​លទ្ធផល​អវិជ្ជមាន​របស់​វា​ដែរ។»

) If we have any problems with them, we should invite them to break bread to clear any misunderstandings.

To break bread មានន័យ​ថា​ជួបជុំ​ជាមួយ​នរណា​ម្នាក់​ទទួលទាន​អាហារ​ដើម្បី​អាច​ជជែក​ពិភាក្សា​រឿងរ៉ាវ​បញ្ហា​ផ្សេងៗ​បាន។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «បើ​យើង​មាន​បញ្ហា​ជាមួយ​ពួកគេ យើង​គួរតែ​អញ្ជើញ​ពួកគេ​មក​ទទួលទាន​អាហារ​មួយ​ពេល​ដើម្បី​ដោះស្រាយ​ការ​យល់​ច្រឡំ​ផ្សេងៗ។»

) Some idea about new technologies may seem to us a cracker dream, but they are after all possible.

Cracker ប្រើ​សម្រាប់​សំដៅ​លើ​មនុស្ស​ណា​ម្នាក់​ដែល​ឆ្កួត ឬ​មាន​ឥរិយាបថ​ឆ្កួត​ឡប់ ឬ​អាច​សំដៅ​លើ​គំនិត​ឬ​ស្ថានភាព​អ្វីមួយ​ដែល​មាន​លក្ខណៈ​ឆ្កួត​ឡប់។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «គំនិត​អំពី​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន យើង​មើល​ទៅ​ហាក់​ដូចជា​ការ​ស្រមើស្រមៃ​មួយ​ដែល​ឆ្កួត​ឡប់ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ពួក​វា​សុទ្ធតែ​អាច​ទៅ​រួច។»

) With her nature's personality, she plays very well as a crumpet actress.

Crumpet គឺជា​នំ​ខេក​ម្យ៉ាង​ដែល​ទន់ និង​ច្រើន​តែ​ត្រូវ​បាន​គេ​យក​ទៅ​គាប​ឲ្យ​ក្ដៅ​ហើយ​លាប​ប័រ​ពី​លើ។ ក្នុង​ភាសា​អង់គ្លេស​របស់​ចក្រភពអង់គ្លេស (British English) ពាក្យ​នេះ​ប្រើ​ក្នុង​ន័យ​បែប​កំប្លែង​សម្រាប់​សំដៅ​ទៅលើ​បុរស​ឬ​ស្ត្រី​ណា​ដែល​មាន​ភាព​ទាក់ទាញ​ដោយសារ​រូបសម្បត្តិ​និង​ភាព​ឆ្លាតវៃ​របស់​ពួកគេ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ជាមួយ​នឹង​អត្តចរិត​ពី​ធម្មជាតិ​របស់​នាង នាង​ដើរ​តួ​ជា​តួ​សំដែង​ស្រី​ម្នាក់​ដែល​មាន​ភាព​ទាក់ទាញ​នេះ​បាន​ល្អ​ណាស់។»

) You can think that a crusty person is annoying and hateful, but you can also think that meeting this kind of person can teach you valuable lessons which are patience and open-mindedness.

Crusty សំដៅ​លើ​មនុស្ស​ចាស់​ដែល​មិន​ភ័យខ្លាច​នឹង​និយាយ​អ្វី​ដែល​ពួកគេ​ចង់​និយាយ​នៅ​ក្នុង​របៀប​មួយ​ដែល​គំរោះគំរើយ​និង​ប្រើ​សម្ដី​ធ្ងន់ៗ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «អ្នក​អាច​គិត​ថា​មនុស្ស​ចាស់​ដែល​មិន​ភ័យខ្លាច​នឹង​និយាយ​ពាក្យ​សម្ដី​គំរោះគំរើយ​និង​សម្ដី​ធ្ងន់ៗ​ទៅ​តាម​ចិត្ត​របស់​គាត់ គឺជា​មនុស្ស​ដែល​គួរឲ្យ​ខឹង​និង​គួរឲ្យ​ស្អប់ ប៉ុន្តែ​អ្នក​ក៏​អាច​គិត​បែប​នេះ​បាន​ដែរ​ថា បាន​ជួប​មនុស្ស​ប្រភេទ​នេះ​នឹង​អាច​បង្រៀន​អ្នក​នូវ​មេរៀន​ដ៏​មាន​តម្លៃ​ដែល​ជា​ការ​អត់ធ្មត់ និង​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ។»

ដោយ៖ ស្រីពៅ

X
5s