ចង់ក្លាយជាអ្នកជំនាញផែ្នកសរសេរ! នេះជាជំហានទាំង៥ ដែលអ្នកត្រូវធ្វើ​



សព្វថ្ងៃជំនាញសរសេរអត្ថបទបានក្លាយជារឿងដល់សំខាន់មួយដើម្បីយកទៅប្រើប្រាស់ក្នុងការសិក្សា ការងារ អត្ថបទឃោសនា ឬអ្វីផ្សេងទៀត។ ហើយជំនាញមួយនេះសព្វថ្ងៃគេកំពុងត្រូវការយ៉ាងចាំបាច់ ដែលមានមនុស្សតិចអ្នកណាស់ដែលស្ទាត់ជំនាញ។ ជាពិសេសស្រុកខ្មែរគឹកំពុងខ្វះខាតធនធានយ៉ាងខ្លាំងនូវជំនាញមួយនេះ។ ប៉ុន្តែថ្ងៃនេះពួកយើងមានចំណុចក៏ដូចជាគន្លឹះទាំង ៥ ដែលអាចអភិវឌ្ឍន៍សមត្ថភាពអ្នកយ៉ាងលឿន៖

១) ស្គាល់ពីទីផ្សារទាំងក្នុងនិងក្រៅ
ការសរសេរជាផ្នែកមួយដែលរកចំណូលបានច្រើនបំផុត (ជាមធ្យម ៦៨,៣៤៥ ដុល្លារ) ដែលតម្រូវឲ្យអ្នកមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើវា។ ជាទូទៅអ្នកយកព័ត៌មាន អ្នកឆ្លើយឆ្លងព័ត៌មាន ទទួលបានកម្រៃ $38,870 ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក ប៉ុន្តែអ្នកសរសេរអាចរកកម្រៃច្រើនជាង២ដងច្រើនជាងអ្នកព័ត៌មាន។

២) ជឿជាក់លើខ្លួនឯង
ចាប់យកជំនាញដែលអ្នកមានចំណាប់អារម្មណ៍ មានពេលវេលានិងស្ថានភាពតាមតែអ្នកអាចធ្វើបាន។ មានតែអ្នកទេដែលដឹងថាអ្នកស្ថិតនៅកន្លែងណាដែលត្រឹមត្រូវដើម្បីផ្តល់គុណភាពក្នុងការសរសេរឲ្យមានប្រសិទ្ធភាព។ ហើយមានតែអ្នកទេដែលដឹងថាអ្នកមានឱកាសជោគជ័យប៉ុណ្ណា។

៣) សាកល្បងធ្វើវាជាមុនសិន
ប្រសិនបើអ្នកចង់ក្លាយជាអ្នកសរសេរសូមទៅហាងដែលនៅជិតបំផុតស្វែងរកឯកសារអានឲ្យបានច្រើនតាមដែលអាចធ្វើបាន វានឹងធ្វើឲ្យអ្នកកាន់តែប្រសើរក្នុងការសរសេរ ឬក៏កិច្ចការងារផ្សេងៗដែលពាក់ព័ន្ធនឹងការសរសេរ មានតែការសាកល្បងប៉ុណ្ណោះទើបដឹងថាអ្នកមានសមត្ថភាពឬអត់ ណាមួយងាយស្រួលក្នុងការកែសម្រួលបន្ថែម។

៤) បើធ្វើវាមិនបានល្អ សូមកុំបោះបង់
នៅពេលអ្នកសម្រេចចិត្តក្លាយជាអ្នកនិពន្ធអាជីពម្នាក់ អ្នកពិតជាមានការភិតភ័យយ៉ាងខ្លាំង។ នៅពេលយើងចាប់ផ្តើមសរសេរជាលើកដំបូង វាប្រាកដជាមិនល្អដូចនៅពេលដែលយើងនៅជាមួយវារាប់រយឆ្នាំទេ តែអ្វីដែលអ្នកត្រូវធ្វើនោះគឹរៀនពីកំហុស ទទួលស្គាល់ថាយើងពិតជានៅមានកម្រិតដែលត្រូវហាត់រៀនបន្ថែម លើកទីមួយអ្នកអាចជាត្រូវគេបដិសេធលើការសរសេររបស់អ្នក តែសូមកុំបោះបង់។

៥) រៀនបង្កើតម៉ាកយីហោនិងរៀនលក់ដោយខ្លួនឯង
នោះហើយជាមូលហេតុដែលអ្នកត្រូវរៀនលក់ខ្លួនឯង ព្រោះថាអ្នកនិពន្ធភាគច្រើនមានការភ័យខ្លាចចំពោះរឿងនេះដែលជាឱកាសដែលអាចធ្វើឲ្យយើងមានជំរើសច្រើនជាងអ្នកដទៃ វាក៏ជាចំណែកមួយក្នុងកសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែល្បីល្បាញ។ ហើយយើងគិតថាការសរសេររបស់យើងគួរតែនិយាយដោយខ្លួនឯងមែនទេ ប៉ុន្តែនេះមិនមែនជារបៀបដែលអ្នកនិពន្ធឬ អ្នកសរសេរនៅលើពិភពលោកធ្វើនោះទេ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s