ការ​ប្រើប្រាស់​របស់Touchចំនួន​៦​ដែល​អ្នក​សិក្សាភាសាអង់គ្លេសគួរ​ចេះ​ប្រើប្រាស់​



យើង​ធ្លាប់​ដឹង​រួច​ហើយ​ថាTouch ជា​កិរិយាសព្ទ​មួយ​ក្នុង​ភាសា​អង់គ្លេស​ដែល​បកប្រែ​យ៉ាង​សាមញ្ញ​មក​ថា «ប៉ះ»។ ប៉ុន្តែ ក្រៅ​ពី​ត្រូវ​បាន​ប្រើប្រាស់​ជា​កិរិយាសព្ទ​មានន័យ​ថា​ប៉ះ​មួយ​មុខ​ហើយ វា​ក៏​អាច​ប្រើប្រាស់​ជា​មុខងារ​ផ្សេង​ៗ​ទៀត និង​ប្រែប្រួល​អត្ថន័យ​ខុសៗ​គ្នា​ទៅ​តាម​នោះ​ដែរ។ ថ្ងៃនេះ​យើង​នាំ​គ្នា​មក​សិក្សា​ពី​ការ​ប្រើប្រាស់​របស់Touchចំនួន​៦​ដែល​អ្នក​គួរ​ចេះ​ប្រើប្រាស់:

) This kind of business is highly expected to be successful in other areas, but in this area, I'm worried that it is possibly touch and go.

Touch and go ប្រើប្រាស់​សម្រាប់​បង្ហាញ​ពី​ស្ថានភាព​ដែល​ពោរពេញ​ដោយ​ហានិភ័យ ដែល​អ្នក​មិន​ប្រាកដ​ថា​អ្វីមួយ​នោះ​នឹង​ជោគជ័យ​ឬ​អត់។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «អាជីវកម្ម​ប្រភេទ​នេះ​សង្ឃឹម​ខ្ពស់​នឹង​ទទួល​ជោគជ័យ​នៅ​កន្លែង​ផ្សេងៗ ប៉ុន្តែ​នៅ​ក្នុង​តំបន់​នេះ​វិញ ខ្ញុំ​បារម្ភ​ថា​វា​អាច​នឹង​ពោរពេញ​ដោយ​ហានិភ័យ​ដែល​យើង​មិន​អាច​ប្រាកដ​បាន​ថា​ជោគជ័យ​ឬ​អត់។»

) A touch of seafoods can make her have diarrhea a whole day.

A touch សំដៅ​លើ​បរិមាណ​តិចតួច​នៃ​អ្វីមួយ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «អាហារ​គ្រឿង​សមុទ្រ​តែ​បន្តិច​ក៏​អាច​ធ្វើឲ្យ​នាង​រាគ​មួល​ពេញ​មួយ​ថ្ងៃ​បាន​ដែរ។»

) Her parents were touched by her filial act towards them.

Touched នេះ​គឺជា​ទម្រង់​របស់Touchនៅ​ពេល​វា​ស្ថិត​ជា​គុណនាម សម្រាប់​រៀបរាប់​ពី​អារម្មណ៍​រំភើប រំជើបរំជួល​ដោយសារ​អ្វីមួយ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ម៉ាក់​ប៉ា​របស់​នាង​រំជើបរំជួល​ដោយ​ទង្វើ​កតញ្ញូ​របស់​នាង​ចំពោះ​ពួកគាត់។»

) The discussion also touched on the problem that no one seems to have mentioned frequently so far.

Touch on/upon (something) ជា​ឃ្លា​កិរិយាសព្ទ(Phrasal verb) ដែល​មានន័យ​ថា​លើកឡើង​ពី​ប្រធានបទ​អ្វីមួយ​បាន​មួយ​ភ្លែត​ក្នុង​ពេល​សរសេរ​ឬ​និយាយ​អំពី​ប្រធានបទ​អ្វីមួយ​ផ្សេង។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ការ​ជជែក​ពិភាក្សា​ក៏​បាន​លើកឡើង​បាន​មួយ​ភ្លែត​អំពី​បញ្ហា​ដែល​មិន​មាន​នរណា​ម្នាក់​ហាក់​ដូចជា​បាន​លើកឡើង​ជា​ញឹកញាប់​កន្លង​មក​នោះ​ឡើយ។»

) When will the airplane touch down ?

Touch down ជា​ឃ្លា​កិរិយាសព្ទ(Phrasal verb) ដែល​ប្រើ​សម្រាប់​សំដៅ​នៅ​ពេល​យន្តហោះ​ចុះចត។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «តើ​នៅ​ពេល​ណា​ដែល​យន្តហោះ​ចុះចត

) Whenever she mentions about the accident in that year, she touches off the whole environment in the house to become difficult to breathe.

Touch off (something) ជា​ឃ្លា​កិរិយាសព្ទ(Phrasal verb) ដែល​មានន័យ​ថា​ធ្វើឲ្យ​អំពើ​ហិង្សា​ឬ​ព្រឹត្តិការណ៍​ស្មុគស្មាញ​បន្តបន្ទាប់​គ្នា​ចាប់ផ្ដើម​កើតឡើង។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «គ្រប់​ពេល​ដែល​នាង​លើកឡើង​ពី​គ្រោះថ្នាក់​ចរាចរណ៍​នា​ឆ្នាំ​នោះ នាង​តែង​ធ្វើឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​ទាំងមូល​ពិបាក​ក្នុង​ការ​ដក​ដង្ហើម។»

ដោយ៖ ស្រីពៅ

X
5s