Idiomsចំនួន៥ដែលមានអត្ថន័យស្មើនឹងពាក្យ Enthusiastic
យើងធ្លាប់រៀនកន្លងមកថា ពាក្យដូចជា enthusiastic energetic passionate ជាដើម គោលដៅរបស់វាត្រូវបានយកមកប្រើប្រាស់នៅពេលអ្នកចង់រៀបរាប់ថាអ្នកពោរពេញដោយកម្លាំងក្លៀវក្លា និងពោរពេញដោយការជក់ចិត្តដិតអារម្មណ៍ក្នុងការធ្វើអ្វីមួយ។ នៅថ្ងៃនេះយើងនឹងនាំគ្នាបង្កើនការប្រើប្រាស់ភាសាអង់គ្លេសរបស់យើងមួយកម្រិតទៀត គឺរៀនពីរបៀប៥យ៉ាងទៀតដែលអ្នកអាចប្រើIdioms ដើម្បីរៀបរាប់ពីអត្ថន័យដូចគ្នានេះ។
១) She once was a bright-eyed and bushy-tailed girl, but ever since her mother left her from this world, she is always depressed and low-spirited.
Bright-eyed and bushy-tailed ប្រើប្រាស់សម្រាប់សំដៅលើមនុស្សណាដែលពោរពេញដោយកម្លាំងក្លៀវក្លា និងមានភាពស្វាហាប់។ តួយ៉ាងនៅក្នុងឧទាហរណ៍ខាងលើ ឃ្លានេះមានន័យថា «នាងធ្លាប់ជានារីម្នាក់ដែលពោរពេញដោយកម្លាំងក្លៀវក្លានិងមានភាពស្វាហាប់ ប៉ុន្តែចាប់តាំងពីពេលដែលម្ដាយនាងបានលាចាកលោកទៅ នាងតែងតែកើតទុក្ខនិងអស់សង្ឃឹម។»
២) If I don't guess wrong, David may like a crowded atmosphere, because every time he is invited to a gathering, he seems to have ants in his pants.
Ants in his pants ប្រើប្រាស់សម្រាប់សំដៅលើនរណាម្នាក់ដែលនៅមិនស្ងៀម ឬសប្បាយចិត្តខ្លាំងអំពីអ្វីមួយ។ តួយ៉ាងក្នុងឧទាហរណ៍ខាងលើ ឃ្លានេះមានន័យថា «បើខ្ញុំទាយមិនខុសទេ ដេវីឌប្រហែលជាចូលចិត្តបរិយាកាសអ៊ូអរហើយ ព្រោះគ្រប់ពេលដែលគាត់ត្រូវបានគេអញ្ជើញឲ្យចូលរួមពិធីជប់លៀងជុំគ្នាអ្វីមួយ គាត់តែងនៅមិនស្ងៀមហើយសប្បាយចិត្តខ្លាំង។»
៣) The best thing in life is to have something that you can eat, sleep and breathe about.
Eat, sleep and breathe (something) សំដៅលើនរណាដែលជក់ចិត្តយ៉ាងខ្លាំងទៅលើអ្វីមួយ ដែលធ្វើឲ្យពួកគេញាំុ គេង និងដកដង្ហើមក៏គិតពីវា។ តួយ៉ាងក្នុងឧទាហរណ៍ខាងលើ ឃ្លានេះមានន័យថា «រឿងដ៏ល្អបំផុតនៅក្នុងជីវិតគឺជាការមានអ្វីមួយដែលអ្នកជក់ចិត្តយ៉ាងខ្លាំងដែលសូម្បីតែញាំុ គេង និងដកដង្ហើមក៏គិតពីវា។»
៤) Vincent van Gogh put his heart and soul into painting that is why he later is known as one of the most famous painters in the world.
Put one's heart and soul into (something) មានន័យថាដាក់ចិត្តដាក់កាយនៅក្នុងការធ្វើអ្វីមួយ។ តួយ៉ាងក្នុងឧទាហរណ៍ខាងលើ ឃ្លានេះមានន័យថា «Vincent van Gogh បានដាក់ចិត្តដាក់កាយរបស់គាត់នៅក្នុងការគូរគំនូរ ហេតុដូច្នេះហើយទើបក្រោយមកគាត់ត្រូវបានគេស្គាល់នៅក្នុងចំណោមអ្នកគំនូរដែលល្បីល្បាញជាងគេបំផុតមួយរូបនៅលើពិភពលោក។»
៥) When it comes to cooking, she does nothing by halves.
Do nothing by halves សំដៅលើនរណាម្នាក់ដែលធ្វើអ្វីមួយប្រកបដោយភាពម៉ត់ចត់និងចប់ចុងចប់ដើម។ តួយ៉ាងក្នុងឧទាហរណ៍ខាងលើ ឃ្លានេះមានន័យថា «នៅពេលនិយាយពីការចម្អិនម្ហូប នាងតែងតែធ្វើវាប្រកបដោយភាពម៉ត់ចត់និងចប់ចុងចប់ដើម។»
ដោយ៖ ស្រីពៅ