ការងារទាំង១០ ដែលមានអាត្រានៃការលែងលះខ្ពស់បំផុត
ការរួមរស់គ្នាជាប្ដីប្រព័ន្ធមិនមែនជារឿងលេងសើច និងងាយស្រួលនោះទេ ដែលបញ្ហាទាំងនេះហើយដែលធ្វើឲ្យមានការលែងលះ បែកបាក់គ្រួសារជាដើម។ ការបែកបាក់គ្រួសារបង្កឡើងដោយមូលហេតុជាច្រើនយ៉ាង ប៉ុន្តែក្នុងចំណោមមូលហេតុទាំងនោះក៏មានមូលហេតុដែលបណ្ដាលមកពីអាជីពការងារផងដែរ។
អ្នកស្ថិតិវិទូ Nathan Yau បានធ្វើការសិក្សាអំពី American Community Survey ក្នុងឆ្នាំ២០១៥ ដើម្បីកំណត់នូវអាជីពការងារមួយចំនួនដែលមានអត្រាលែងលះទាបនិងខ្ពស់ជាងគេ។ ការស្រាវជ្រាវរបស់ Yau បានរកឃើញថាអ្នកគ្រប់គ្រងហ្គេមនិងកាស៊ីណូមានអត្រាលែងលះខ្ពស់បំផុតនៅអាមេរិកដែលមានអត្រា ៥២,៩ %។
នេះជាការងារដែលមានអត្រាលែងលះគ្នាខ្ពស់បំផុតទាំង១០៖
១) អ្នកគ្រប់គ្រងបនល្បែង (Gaming managers) មានអត្រា ៥២.៩%
២) អ្នកក្រឡុកស្រា (Bartenders) មានអត្រា ៥២.៧%
៣) អ្នកបម្រើការតាមយន្តហោះ (Flight attendants) មានអត្រា ៥០.៥%
៤) អ្នកធ្វើការបម្រើសេវាកម្មល្បែង (Gaming services workers) មានអត្រា ៥០.៣%
៥) អ្នកគ្រប់គ្រងម៉ាស៊ីននៅក្នុងរោងចក្រ ឬក៏ប្រតិបតិ្តករនិងអ្នកដេញថ្លៃ មានអត្រា ៥០.១%
៦) អ្នកតភ្ជាប់បណ្តាញទូរស័ព្ទ (Switchboard operators) មានអត្រា ៤៩.៧%
៧) អ្នកគ្រប់គ្រងម៉ាស៊ីនពុម្ពក្នុងរោងចក្រផលិតដែក មានអត្រា ៤៩.៦%
៨) អ្នកនិយាយទូរស័ព្ទជាមួយអតិថិជន (Telemarketers) មានអត្រា ៤៩.២%
៩) អ្នកគ្រប់គ្រងឧស្សាហកម្មប៉ាក់ ឬក៏អ្នកគ្រប់គ្រងម៉ាស៊ីនតម្បាញ មានអត្រា ៤៨.៩%
១០) អ្នកបង្កើតអ្វីថ្មី ឬក៏អ្នកគ្រប់គ្រងម៉ាស៊ីន មានអត្រា ៤៨.៨%
ការងារទាំង ១០ ដែលមានអត្រានៃការលែងលះគ្នាទាបបំផុត៖
១) គណនេយ្យ មានអត្រា ១៧%
២) អ្នកវិទ្យាសាស្រ្តរូបវិទ្យា មានអត្រា ១៨.៩%
៣) វេជ្ជសាស្រ្ត មានអត្រា ១៩ .៦%
៤) អ្នកបួស កាតូលិក មានអត្រា ១៩.៨%
៥) អ្នកអភិវឌ្ឍកម្មវិធីសូហ្វែ និងកម្មវិធីទូរស័ព្ទដៃ មានអត្រា ២០.៣%
៦) អ្នកព្យាបាលតាមជំងឺតាមរយៈការធ្វើសរសៃ (Physical Therapist) មានអត្រា ២០.៧%
៧) អ្នកឯកទេសពិនិត្យភ្នែក (Optometrists) មានអត្រា ២០.៨%
៨) វិស្វករគីមី (Chemical engineers) មានអត្រា ២១.១%
៩) នាយកក្នុងកម្មវិធីសាសនានិងការអប់រំ មានអត្រា ២១.៣%
១០) គ្រូពេទ្យវះកាត់ មានអត្រា ២១.៨%
ដោយ៖ ជា ធារឹទ្ធ