សញ្ញាណ ១០ បញ្ជាក់ថា ចៅហ្វាយរបស់អ្នកចង់ឲ្យអ្នកលាឈប់ពីការងារ
នៅពេលអ្នកចូលធ្វើការក្នុងក្រុមហ៊ុនថ្មីមួយនៅថ្ងៃដំបូង អ្នកសង្ឃឹមថា បរិយាកាសការងារនៅទីនោះនឹងផ្តល់ឲ្យអ្នកនូវឱកាសថ្មីៗក្នុងនាមជាបុគ្គលិកធ្វើការឲ្យគេដែលនោះគឺអនាគតអាជីពការងារ ។ យ៉ាងណាមិញគ្មាននរណាម្នាក់មើលធ្លុះថា ការងាររបស់ខ្លួននឹងកាន់តែល្អប្រសើរ ឬបែរទៅជាងងឹតឈឹងនោះទេនៅថ្ងៃនៅថ្ងៃណាមួយនោះ។
ប៉ុន្តែប្រសិនបើអ្នកមានទំនាក់ទំនងដ៏តានតឹងជាមួយអ្នកគ្រប់គ្រងរបស់អ្នក នេះអាចជាសញ្ញាណមួយដែលបញ្ជាក់ថា អ្នកគួរលាឈប់ពីការងារទៅ។ ទន្ទឹមនឹងនេះបើអ្នកមើលឃើញថា ប្រធានគ្រប់គ្រងរបស់អ្នកក៏កំពុងមានសម្ពាធក្នុងការទំនាក់ទំនងជាមួយថ្នាក់លើដែរ នោះមានន័យថា អ្នកមិនឯកោទេ។ អ្នកប្រហែលជាមិនបានដឹងទេថា មានអ្វីកើតឡើងខ្លះនៅក្នុងក្រុមហ៊ុនរបស់អ្នកដែលជាហេតុធ្វើឲ្យអ្នកយល់ថា វាដល់ពេលដែលត្រូវដើរចេញ។
ទោះជាយ៉ាងណាក៏ដោយ បើចៅហ្វាយរបស់អ្នកលាតត្រដាងចេតនាចំៗចង់ឲ្យអ្នកដើរចេញទៅហើយ ទោះបីជាអ្នកព្យាយាមយ៉ាងណា លទ្ធផលប្រហែលជាមិនអាចប្រសើរឡើងទាំងស្រុងនោះដែរ។ ស្វែងរកឱកាសថ្មី ឬក៏រកការងារថ្មីដែលល្អជាងនេះ។ អនាគតអាជីពការងាររបស់អ្នកមិនបញ្ចប់ត្រឹមហេតុផលមួយនេះឡើយ។
សូមមើល ១០ ចំណុចខាងក្រោមនេះ វានឹងអាចជួយបង្ហាញផ្លូវអ្នកត្រួសៗថា ចៅហ្វាយរបស់អ្នកចង់ឲ្យអ្នកលាឈប់ពីការងារ៖
១) អ្នកធ្វើការដដែលៗ អត់មានអ្វីផ្លាស់ប្តូរ ឬមិនមានគម្រោងការងារថ្មីដាក់ឲ្យធ្វើបន្ថែមខុសពីបុគ្គលិកផ្សេង
២) អ្នកមិនទទួលបានការគាំទ្រសម្រាប់ឱកាសរីកចម្រើនក្នុងជំនាញរបស់អ្នក
៣) ចៅហ្វាយរបស់អ្នកចេះតែព្យាយាមគេចចេញពីអ្នក
៤) អ្នកបានក្លាយជាផ្ទាំងស៊ីបដែលចៅហ្វាយរបស់ត្រូវតាមដានខ្លាំងជាងគេ និងរឹតបន្តឹងការងារកាន់តែខ្លាំងឡើង
៥) អ្នកត្រូវបានចៅហ្វាយផាត់ចេញពីកិច្ចប្រជុំ ឬអវត្តមាននៅពេលមានការជួបប្រជុំសំខាន់ៗរបស់ក្រុមហ៊ុន
៦) អត្ថប្រយោជន៍ផ្សេងៗរបស់អ្នកត្រូវបានកាត់បន្ថយ ឬផ្លាស់ប្តូរមុខតំណែងការងារ
៧) ចៅហ្វាយរបស់អ្នកមិនឲ្យតម្លៃ លាក់ទុក ឬកប់ចោលសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់អ្នក
៨) អ្នកលែងទទួលបានជំនួយពីចៅហ្វាយដូចមុន និងត្រូវចងក្រងឯកសារគ្រប់យ៉ាងដោយខ្លួនឯង
៩) ទំនាក់ទំនងរបស់អ្នកជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវបានរឹតត្បិតមិនសូវល្អូកល្អិនដូចមុន
១០) ក្រុមហ៊ុនរៀបចំគម្រោងការងារថ្មីដែលមានចេតនាមិនចង់ឲ្យមានវត្តមានរបស់អ្នក៕
ចុះប្រិយមិត្តវិញ ធ្លាប់ជួបសញ្ញាណទាំងអស់នេះដែរទេ?
ប្រភព៖ comptia