ប្រភេទកម្មវិធីទូរស័ព្ទដៃទាំង៥ដែលមានអ្នកប្រើប្រាស់ច្រើនក្នុងតំបន់អាស៊ាន នៅឆ្នាំ២០១៩
មនុស្សជាង ៥០០០០ នាក់ជារៀងរាល់ថ្ងៃដែលបានចុះឈ្មោះនៅលើទំព័រអ៊ីនធឺណេតគិតចាប់ពីឆ្នាំ ២០១៥ និង ២០១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនេះធ្វើឲ្យចំនួនអ្នកប្រើប្រាស់សរុបមានការកើនឡើងពី ១០០លាននាក់រហូតដល់ ៣៦០លាននាក់នៅឆ្នាំ២០១៩ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Google, Temasek and Bain & Co។
៩០ភាគរយ នៃអ្នកប្រើប្រាស់ ៣៦០លាននាក់ដែលប្រើប្រាស់ទូរស័ព្ទដៃដើម្បីប្រើប្រាស់អ៊ិនធឺណិត ជាមួយគ្នានេះកម្មវិធីទូរស័ព្ទដៃកាន់តែរីកចម្រើនខ្លាំង។ ខាងក្រោមនេះគឺជាកម្មវិធីកម្មវិធីទូរស័ព្ទដៃ (App) ចំនួន៥ ដែលអ្នកប្រើប្រាស់ច្រើនជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖
១) កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងការហៅតាក់ស៊ី
កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce)និងកម្មវិធីហៅតាក់ស៊ីជិះ មានអ្នកប្រើប្រាស់ច្រើនជាងគេក្នុងតំបន់អាស៊ានដែលមានក្រុមហ៊ុនធំៗដូចជា Grab, Gojek, និង lazada ក្នុងចំណោមក្រុមហ៊ុនល្បីៗផ្សេងទៀត។ អ្នកប្រើប្រាស់កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកមានការកើនឡើងដល់ទៅ ១៥០ លាននាក់នៅឆ្នាំ២០១៩ ដែលចំនួននេះកើនឡើងពី ៤៩លាននាក់នៅឆ្នាំ២០១៥ ខណៈដែលអ្នកប្រើប្រាស់កម្មវិធីហៅតាក់ស៊ីជិះបានកើនឡើងជិត៥ដងស្មើនឹង ៤០លាននាក់នៅឆ្នាំ២០១៩ ដែលកើនឡើងពី ៨លាននាក់នៅឆ្នាំ២០១៥ ។
“ក្នុងរយៈពេលពីរបីឆ្នាំនេះការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក បានក្លាយជាផ្នែកសំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ីអាគ្នេយ៍រាប់លាននាក់ ជាពិសេសប្រជាជនដែលរស់នៅក្នុងទីក្រុងធំ ៗ ដូចជាបាងកក ចាកាតា និងកូឡាឡាំពួជាដើម។
២) កម្មវិធីទូទាត់សាច់ប្រាក់តាមបែបឌីជីថល
គិតត្រឹមឆ្នាំ២០២៥ រាល់ការចំណាយ $2 ហើយស្ទើតែ $1 ដែលបានចាយលើបណ្ដាញអនឡាញ នេះបើតាមការសិក្សាប៉ាន់ស្មានរបស់ការសិក្សាស្រាវជ្រាវ។ សព្វថ្ងៃនេះភាគច្រើនការទូទាត់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) គឺមានការរីកចម្រើនយ៉ាងគួរអោយកត់សម្គាល់ក្នុងការចំណាយឌីជីថល ជាដើម។
ការស្រាវជ្រាវតាមអនឡាញទៅលើការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុកំពុងកើនឡើង បើទោះបីអ្នកប្រើប្រាស់ភាគច្រើននៅនៅហាងផ្ទាល់ក៏ដោយ។ ក្នុងប្រទេសសិង្ហបុរី ៦០ភាគរយ និងក្នុងប្រទេសវៀតណាម ប្រជានជន ៥០ភាគរយ ដែលចង់ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ។
៣) កម្មវិធីតភ្ជាប់ទំនាក់ទំនង
ដើម្បីបង្កើនផលិតភាព អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាននៅបន្តប្រើប្រាស់កម្មវិធីរបស់ Google docs និងកម្មវិធីមួយចំនួនទៀតដើម្បីភ្ជាប់ទំនាក់ទំនងការងារ និងទំនាក់ទំនងជាមួយក្រុមការងារជុំវិញពិភពលោក។
ដើម្បីបង្កើនការទំនាក់ទំនងងាយស្រួលនៅក្នុងតំបន់ជាមួយនឹងភាសាជាង១០ ប្រភេទ កម្មវិធីApp ដូចជា Google Translate គឺពិតជាសំខាន់ក្នុងការជួយសម្រួលចន្លោះខ្វះខាតផ្នែកភាសារបស់យើង។ កម្មវិធីហៅតាក់ស៊ី និងដំណើរកម្សាន្ត ប្រើប្រាស់កម្មវិធី Google Translate ដែលអនុញ្ញាតិឲ្យមានទំនាក់ទំនងជាមួយគ្នាក្នុងពេលជាមួយគ្នារវាងអ្នកប្រើប្រាស់និងអ្នកផ្តល់សេវានៅក្នុងតំបន់១០ប្រទេសមួយនេះ។
៤) កម្មវិធីស្វែងរកផ្លូវ
កម្មវិធី App ដែលជួយឲ្យអ្នកអាចកំណត់ទីតាំង ជាពិសេសការស្វែងរកផ្លូវ ការកំណត់ទីតាំងផលិតផល ការស្វែងរកភោជនីយដ្ឋាន និងផ្ទះសំណាក់ ហើយវាពិតជាមានប្រជាប្រិយភាពខ្លាំងពីអ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធី Waze, Google Maps ស្ថិតក្នុងចំណោមកម្មវិធីពេញនិយមដែលអ្នកប្រើប្រាស់អាចធ្វើការស្វែងរកផ្សេងៗ។
៥) កម្មវិធីកម្សាន្ត
ការផ្សព្វផ្សាយនៅលើ Online មានការកើនឡើង ស្ទើតែ៤ដងក្នុងរយ:៤ឆ្នាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាង $14 លាននៅឆ្នាំ២០១៩ តាមការស្រាវជ្រាវបានបង្ហាញថាអាចនឹងកើនដល់ $32 លាននៅឆ្នាំ២០២៥។
កម្មវិធីវីដេអូ ដូចជា Hooq, iFlix, Netflix and Viu មានការកើនឡើងជាង៥ដងក្នុងប្រទេសម៉ាឡេស៊ី និងមានការកើនឡើង៧ដងក្នុងប្រទេសហ្វីលីពីន សិង្ហបុរី ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។
ដូចច្នេះផងដែរគេបានបង្កើតនូវកម្មវិធីមួយចំនួនធំដែលអាចឲ្យធ្វើការកម្សាន្តជាមួយនឹងវីឌីអូ កំប្លែង ឬវីឌីអូខ្លីៗ នៅលើកម្មវិធីApp ដូចជា BIGO, LIVE,និង TikTok ជាពិសេស Youtube៕
ដោយ៖ ជា ធារិទ្ធ
ប្រភព៖ www.entrepreneur.com