វិធីសាស្ត្រ ៦យ៉ាងជួយឲ្យសហគ្រិនអាចប្រយុទ្ធប្រឆាំងនឹងជំងឺហេវហត់ (Fatigue)​



បើកអាជីវកម្មខ្លួនឯង ធ្វើជាសហគ្រិនគឺពិតជានឿយហត់ខ្លាំងណាស់ ភាពនឿយហត់នេះវានឹងក្លាយជាជំងឺរ៉ាំរ៉ៃដែលអាចនឹងបង្កជាបញ្ហាដល់អ្នកនោះគឺប្រភេទជំងឺហេវហត់ (Fatigue)។ បើអ្នកជាសហគ្រិនម្នាក់ដែលកំពុងតែតែជួបភាពនឿយហត់ទាំងកាយ និងចិត្តនោះអាចអនុវត្តប៉ុនម្មានចំនុចខាងក្រោមនេះដើម្បីឲ្យអ្នកមានភាពធូរស្រាលឡើងវិញ៖

១) ត្រួតពិនិត្យឡើងវិញនូវកន្លែងគេងរបស់អ្នក

ពិតណាស់ថា អ្នកដែលគិតច្រើនដូចជាសហគ្រិនតែងមានភាពនឿយហត់ខ្លាំង និងពិបាកក្នុងការទទួលទានដំណេកណាស់។ ពួកគេមិនងាយគេងលក់ តែបែរជាងាយភ្ញាក់ដោយគ្រាន់តែសំលេង ឬមានអ្វីរំខានតែបន្តិច។ តាមការស្រាវជ្រាវបានបង្ហាញថានៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ល្មមអាចជួយឲ្យរាងកាយទទួលទានដំណេកបានល្អ ហើយសីតុណ្ហភាពដែលល្អសម្រាប់អ្នកមានបញ្ហាដំណេកគឺចន្លោះពី ១៩oC ទៅ ២១oC ។ 

២) កំណត់របបអាហារ ទំលាប់នៃការគេង និងលំហាត់ប្រាញ

បញ្ហាសុខភាពគឺសំខាន់ខ្លាំងណាស់ ពិសេសទាក់ទងនឹងការទទួលទានអាហារ ការទទួលទានដំណេក និងការការធ្វើលំហាត់ប្រាណ។ ពេលអ្នកមានអារម្មណ៍ថាហត់នឿយខ្លាំងអាចបណ្តាលមកពីអ្នកគិតច្រើន ចំណាយពេលវេលាច្រើនពេលលើការងារជំនួញហើយភ្លេចគិតពីការថែរក្សាសុខភាព។ អ្នកគួរផ្លាស់ប្តូរទម្លាប់កំណត់របបអាហារ ការទទួលទានដំណេក និងការធ្វើលំហាត់ប្រាណឡើងវិញដើម្បីសុខភាព។

៣) ដាក់ចុះខ្លះនូវបញ្ហា បើអ្នកពិតជាហត់នឿយខ្លាំងហើយ

អ្នកមិនអាចស្ពាយបញ្ហាជាប់ខ្លួនបានរហូតទេ ព្យាយាមដាក់វាចុះ ឬបោះចោលខ្លះទៅព្រោះគ្មាននរណានឹងរងទុក្ខក្រៅពីខ្លួនអ្នកទេ។ បើអ្នកនៅតែបន្តស្ពាយទុក្ខជាប់ខ្លួនចុះអាជីវកម្មអ្នកមាននរណាទទួលខខុសត្រូវ។

៤) បើរកឃើញថាអ្នកមានជំងឺត្រូវឆាប់ព្យាបាលខ្លួន

ពេលខ្លះភាពហត់នឿយរបស់អ្នកអាចបណ្តាលមកពី ខ្លួនប្រាណអ្នកមានជំងឺហើយអ្នកមិនបានដឹង។ ធ្វើការពិនិត្យសុខភាពជាប្រចាំ ជាទូទៅអ្នកដែលមានសម្ពាធច្រើនតែប្រឈមនឹងបញ្ហាប្រតិកម្ម និងបញ្ហារលាកប្រហោងឆ្នឹងក្នុងរាងកាយ។ ពេលអាការៈនៃការរលាកឡើងហើមប៉ោងវាងាយនឹងធ្វើឲ្យអ្នកឈឺចាប់ ពិបាកគេងខ្លាំងណាស់។ ចំពោះបញ្ហាប្រតិកម្មក៏ដូចគ្នាដែរ វាបង្កផលរំខានច្រើនណាស់ដល់អ្នក វាធ្វើឲ្យអារម្មណ៍អ្នកប្រែប្រួលជាញឹកញាប់ព្រោះមិនអាចទម្លាប់ខ្លួននឹងប្រតិកម្មនេះបាន ដូចនេះអ្នកគួរធ្វើការសំអាតបន្ទប់គេង សំលៀកបំពាក់ និងអ្វីៗនៅជុំវិញខ្លួនឲ្យមានអនាម័យ។

៥) ធ្វើការណាត់ជួបជាមួយគ្រូពេទ្យ

បើដឹងថាខ្លួនមានជំងឺហើយ ប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យ ហើយទទួលយកការព្យាបាលឲ្យបានត្រឹមត្រូវ។ បើអ្នកនៅតែបណ្តោយមិនទទួលការព្យាបាល វានឹងធ្វើឲ្យអ្នកមានបញ្ហាកាន់តែធ្ងន់នឹងកើតជាជំងឺបាក់ទឹកចិត្ត depression ក៏មានដែរ។

៦) ត្រូវយកចិត្តទុកដាក់ខ្លាំងលើបញ្ហាហត់នឿយនេះ

Fatigue មិនបង្ហាញសញ្ញាអ្វីទេពិសេសក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ដំបូង។ ភាពហត់នឿយអស់កម្លាំងនេះតែងត្រូវបានគេគិតថាវាគ្រាន់តែជារឿងធម្មតា។ តែអ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហានេះ ត្រូវធ្វើការតាមដានសុខភាពខ្លួនជាប្រចាំ ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់ការសម្រេចចិត្តក្នុងអាជីវកម្ម ក៏ដូចជាក្នុងការរស់នៅប្រចាថ្ងៃរបស់អ្នកដូចគ្នា៕

ដោយ៖ យ៉ាយ៉ា

 

X
5s