ការ​ប្រើប្រាស់​របស់​ពាក្យ «Time» នៅ​ក្នុង Idiom របស់​ភាសា​អង់គ្លេស​​



ក្នុង​វគ្គ​មុន​យើង​បាន​សិក្សា​រួច​មក​ហើយ​អំពី​ការ​ប្រើប្រាស់​របស់​ពាក្យ «Time» នៅ​ក្នុង​ឃ្លា​មួយ​ចំនួន។ ​ឥឡូវ​នេះ​យើង​ងាក​មក​សិក្សា​អំពី​ការ​ប្រើប្រាស់​របស់​ពាក្យ «Time» នៅ​ក្នុង Idiom របស់​ភាសា​អង់គ្លេស​វិញ​ម្ដង។

១) There's a time and a place for everything = ជា​សុភាសិត​មួយ​ដែល​ប្រើប្រាស់​សម្រាប់​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ដែល​ធ្វើអ្វី​មួយ​ដែល​មិន​សមស្រប​ទៅ​តាម​កាលៈទេសៈ

ឧទាហរណ៍: I think that you shouldn't tell your parents about the relationship you are having with Dane now. Be patient! There's a time and a place for everything. «ខ្ញុំ​គិត​ថា​ឯង​គួរតែ​កុំ​អាល​ទាន់​ប្រាប់​ប៉ា​ម៉ាក់​របស់​ឯង​អំពី​ទំនាក់ទំនង​ដែល​ឯង​មាន​ជាមួយ​ដេន​អី។ អត់ធ្មត់​បន្តិច​ទៅ! រឿង​អ្វី​ក៏​ដោយ​សុទ្ធតែ​មាន​ពេលវេលា​ជាក់លាក់​របស់​វា​ដែល​ត្រូវ​កើត។»

២) The time is ripe = ពេលវេលា​ល្អ​បាន​មក​ដល់​ហើយ

ឧទាហរណ៍: We have been working hard on this project for quite a long time. Now the time is ripe for us to show it to the public. «ពួក​យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​លើ​គម្រោង​មួយ​នេះ​អស់​រយៈពេល​យូរ​គួរសម​ដែរ​ហើយ។ ឥឡូវ​នេះ​គឺជា​ពេលវេលា​ដ៏​ស័ក្ដិសម​បំផុត​​ហើយ​ដែល​យើង​ត្រូវ​បង្ហាញ​វា​ជា​សាធារណៈ។»

៣) Time is a great healer/Time heals all wounds = ជា​សុភាសិត​មួយ​ដែល​មានន័យ​ថា ការ​ឈឺចាប់​ឬ​ស្ថានភាព​លំបាកៗ​ទាំងឡាយ​ដែល​បាន​កើតឡើង​នឹង​សាប​រលាប​បន្តិច​ម្ដងៗ​ទៅ​តាម​ពេលវេលា ឬ​និយាយ​ម្យ៉ាងទៀត​ថា ពេលវេលា​គឺជា​អ្នក​ព្យាបាល​របួស

 ឧទាហរណ៍: You may be experiencing a painful suffering in your life right now, but as time passes you will realize that time heals all the wounds. «អ្នក​ប្រហែល​ជា​កំពុងតែ​ជួប​នឹង​ទុក្ខ​វេទនា​ដ៏​ឈឺចាប់​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ក្នុង​ពេល​ឥឡូវ​នេះ ប៉ុន្តែ​នៅ​ពេល​ពេលវេលា​ចេះតែ​កន្លង​ហួស​ទៅ អ្នក​នឹង​ដឹង​ថា​ពេលវេលា​គឺ​ជា​អ្នក​ព្យាបាល​របួស​អ្នក។»

៤) A matter/question of time = សម្រាប់​និយាយ​ថា​អ្វីមួយ​គង់តែ​កើតឡើង​ក្នុង​ពេល​ណាមួយ​នា​ពេល​អនាគត វា​គ្រាន់តែ​ស្ថិត​នៅ​លើ​ពេលវេលា​ប៉ុណ្ណោះ

 ឧទាហរណ៍: Even though it takes a long time, but the fact that the earth will become an unhabitable place to live is only a matter of time. បើ​ទោះ​ជា​វា​ត្រូវការ​ពេលវេលា​យូរ​ក៏​ពិត​មែន ប៉ុន្តែ​ការ​ពិត​មួយ​ដែល​ភព​ផែនដី​នឹង​ក្លាយ​ជា​ទីកន្លែង​ដែល​មិន​អាច​រស់នៅ​បាន​គឺ​ឋិត​នៅ​លើ​ពេលវេលា​ប៉ុណ្ណោះ។»

 ៥) Time is on someone's side = មានន័យ​ថា​អ្នក​មិន​ចាំបាច់​ប្រញាប់ប្រញាល់​ក្នុង​ការ​ធ្វើ​អ្វីមួយ​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ទេ ពេលវេលា​គឺ​នៅ​ខាង​អ្នក​ហើយ

 ឧទាហរណ៍: Mrs. Lina told me that the meeting's schedule is delayed to Monday next week. Time is on our side so we'll have more time to prepare for our presentation. «លោកស្រី​លីណា​បាន​ប្រាប់​ខ្ញុំ​ថា​កាលវិភាគ​សម្រាប់​ការ​ប្រជុំ ត្រូវ​បាន​ពន្យារ​ទៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ។ ពេលវេលា​នៅ​ខាង​យើង​ហើយ ដូច្នេះ​យើង​នឹង​មាន​ពេលវេលា​ច្រើន​ជាង​មុន​សម្រាប់​រៀបចំ​បទ​បង្ហាញ​របស់​យើង។»

ដោយ៖ ស្រីពៅ

X
5s