ពាក្យ Idioms ទាំង ៦ឃ្លាដែលប្រើប្រាស់នៅក្នុងបរិបទការងារនិងការធ្វើអាជីវកម្ម
មេរៀនដែលយើងនឹងនាំគ្នាសិក្សានៅថ្ងៃនេះគឺនិយាយអំពី Idioms ដែលប្រើប្រាស់នៅក្នុងបរិបទការងារនិងការធ្វើអាជីវកម្ម។ ខាងក្រោមនេះគឺជា Idioms សំខាន់ៗចំនួន៦ដែលមានប្រយោជន៍សម្រាប់អ្នក:
១) To get one's foot in the door = ឈានជើងចូលក្នុងក្រុមហ៊ុនណាមួយឬអង្គភាពណាមួយដោយចាប់ផ្ដើមពីតំណែងតូចទាបទៅមុន តែមានសង្ឃឹមថាអាចឡើងតំណែងខ្ពស់ក្នុងពេលអនាគត
ឧទាហរណ៍: Today I get my foot in the door at the company which I have always dreamed of working in. «ថ្ងៃនេះខ្ញុំបានឈានជើងចូលក្នុងក្រុមហ៊ុនមួយដែលខ្ញុំតែងតែស្រមៃចង់ធ្វើការហើយ។»
២) To have a slice of the pie = ចំណែកនៃប្រាក់ចំណេញឬអត្ថប្រយោជន៍ដែលត្រូវបានចែករំលែកទៅមនុស្សគ្រប់គ្នាដែលបានរួមចំណែក
ឧទាហរណ៍: A company must have an integrity. Everyone deserves to have a slice of the pie for their persistent efforts. «ក្រុមហ៊ុនមួយត្រូវតែមាននូវឧត្ដមគតិរបស់ខ្លួន។ មនុស្សគ្រប់គ្នាស័ក្ដិសមនឹងទទួលបានចំណែកនៃប្រាក់ចំណេញឬអត្ថប្រយោជន៍ផ្សេងៗសម្រាប់ការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់ពួកគេ។»
៣) To have a finger in every pie = លូកដៃក្នុងមុខរបរអាជីវកម្មជាច្រើនមុខ
ឧទាហរណ៍: My aunt has a finger in every pie. She owns a flower shop, fruit shop and dessert restaurant. She barely has any days to take a rest peacefully. «មីងរបស់ខ្ញុំមានអាជីវកម្មជាច្រើនមុខ។ គាត់ជាម្ចាស់ហាងផ្កា ហាងផ្លែឈើ និងហាងបង្អែម។ គាត់កម្រមានថ្ងៃណាដែលបានសម្រាកសុខស្រួលណាស់។»
៤) To hold the fort = ទទួលខុសត្រូវលើការងារនរណាម្នាក់ជាបណ្ដោះអាសន្ន
ឧទាហរណ៍: I need to tell the boss in advance about my absence so that he could find someone to hold the fort. «ខ្ញុំត្រូវប្រាប់ចៅហ្វាយរបស់ខ្ញុំជាមុនសិនអំពីអវត្តមានរបស់ខ្ញុំ ដូច្នេះគាត់នឹងអាចស្វែងរកនរណាម្នាក់ដើម្បីទទួលខុសត្រូវលើការងារខ្ញុំជាបណ្ដោះអាសន្នសិន។»
៥) Red tape = ច្បាប់ដែលមានលក្ខណៈស្មុគស្មាញ ដែលច្រើនតែបង្កឲ្យមានបញ្ហាស្មុគស្មាញច្រើននិងរាំងស្ទះដល់ដំណើរការបង្កើតអាជីវកម្ម
ឧទាហរណ៍: How many years will this red tape be done so that we can start our business legally ? «តើរយៈពេលប៉ុន្មានឆ្នាំទើបច្បាប់ដ៏ស្មុគស្មាញនេះអាចបញ្ចប់ទើបពួកយើងអាចចាប់ផ្ដើមអាជីវកម្មរបស់យើងឲ្យស្របច្បាប់បាន ?»
៦) To get/start/set the ball rolling = ចាប់ផ្ដើមបញ្ចេញសកម្មភាព
ឧទាហរណ៍: It's a golden chance for investment. Let's get the ball rolling, shall we ? «វាគឺជាឱកាសមាសសម្រាប់ការវិនិយោគហើយ។ ពួកយើងចាប់ផ្ដើមធ្វើសកម្មភាពទៅ យ៉ាងម៉េចដែរ ?»
ដោយ៖ ស្រីពៅ