ឃ្លាសំខាន់ៗទាំង៦ អំពីជំងឺ ក្នងភាសាអង់គ្លេស
តើក្នុងភាសាអង់គ្លេសមានឃ្លាអ្វីខ្លះសម្រាប់រៀបរាប់ពីការឈឺឬការកើតជំងឺ ? ខាងក្រោមនេះគឺជាឃ្លាសំខាន់ៗទាំង៦អំពីជំងឺដែលអ្នកគួរចេះប្រើប្រាស់:
១) To have a splitting headache = មានការឈឺចាប់យ៉ាងខ្លាំងនៅក្នុងក្បាល
ឧទាហរណ៍: I remembered I used to have a splitting headache once after having a cup of strong coffee. «ខ្ញុំចាំថាធ្លាប់មានការឈឺចាប់យ៉ាងខ្លាំងនៅក្នុងក្បាលម្ដង ក្រោយពីបានផឹកកាហ្វេចាស់១កែវ។»
២) To be/look/feel under the weather = មិនសូវស្រួលខ្លួន
ឧទាហរណ៍: I go to work late today because I felt under the weather. «ខ្ញុំទៅធ្វើការយឺតថ្ងៃនេះដោយសារតែខ្ញុំមិនសូវស្រួលខ្លួន។»
៣) To take a turn for the worse = ឈឺកាន់តែធ្ងន់ជាងមុន
ឧទាហរណ៍: I thought that her health is getting better but actually it takes a turn for the worse. «ខ្ញុំគិតថាសុខភាពរបស់គាត់បានប្រសើរឡើងហើយ ប៉ុន្តែផ្ទុយទៅវិញវាបែរជាយ៉ាប់យ៉ឺនកាន់តែធ្ងន់ជាងមុនទៅវិញ។»
៤) To be black and blue = មានស្នាមជាំដែលបណ្ដាលមកពីការប៉ះទង្គិចប៉ះត្រូវអ្វីមួយ
ឧទាហរណ៍: Carelessly I hit a table and left my legs black and blue. «មិនប្រយ័ត្នខ្ញុំក៏ដើរបុកត្រូវតុហើយក៏បន្សល់នូវស្នាមជាំលើជើងរបស់ខ្ញុំ។»
៥) To take a tumble = ដួល
ឧទាហរណ៍: She suffered from a migraine and took a tumble. «នាងឈឺក្បាលប្រកាំងហើយក៏បានដួលសន្លប់។»
៦) To go under the knife = វះកាត់
ឧទាហរណ៍: Her legs that suffered from a motor accident is very serious that she needs to go under the knife in no time. «ជើងរបស់នាងដែលបានទទួលរងគ្រោះថ្នាក់ម៉ូតូមានសភាពធ្ងន់ធ្ងរជាខ្លាំងដែលតម្រូវឲ្យនាងត្រូវឆ្លងកាត់ការវះកាត់ជាបន្ទាន់។»
ដោយ៖ ស្រីពៅ