ឃ្លា​ចំនួន​ ៦​ដែល​មាន​អត្ថន័យ​ប្រហាក់ប្រហែល​គ្នា​នឹង​ពាក្យ «Healthy» ក្នុងភាសាអង់គ្លេស​



 

ដើម្បី​និយាយ​ថា​នរណា​ម្នាក់​មាន​សុខភាព​ល្អ ភាសា​អង់គ្លេស​មាន​ពាក្យ​ជាច្រើន​ទៀត​សម្រាប់​រៀបរាប់​ជំនួស​ឲ្យ​ពាក្យ «Healthy» ដែល​យើង​តែង​ចំណាំ​ឃើញ​ជាង​គេ។ ខាងក្រោម​នេះ​គឺជា​ឃ្លា​ចំនួន​៦​ដែល​មាន​អត្ថន័យ​ប្រហាក់ប្រហែល​គ្នា​នឹង​ពាក្យ «Healthy» :

១) To be/To feel as fit as a fiddle = មាន​រាងកាយ​មាំមួន​និង​មាន​សុខភាព​ល្អ

ឧទាហរណ៍: She looks skinny, but it doesn't indicate that she is ill or weak. However, she is as fit as a fiddle. «នាង​មើល​ទៅ​ស្គម​មែន ក៏​ប៉ុន្តែ​វា​មិនមែន​មានន័យ​ថា​នាង​ឈឺ​ឬ​ខ្សោយ​កម្លាំង​នោះ​ទេ។ ផ្ទុយទៅវិញ​នាង​មាន​រាងកាយ​មាំមួន​និង​មាន​សុខភាព​ល្អ​ណាស់។»

២) To be a picture of health = ជា​គំរូ​ដ៏​ល្អ​មួយ​ដែល​តំណាង​ឲ្យ​សុខភាព​ល្អ​មាំមួន​និង​កម្លាំង​ក្លៀវក្លា

ឧទាហរណ៍: Older Japanese people are very healthy despite their age; they are truly a picture of health. «មនុស្ស​ចាស់​របស់​ប្រជាជន​ជប៉ុន​មាន​សុខភាព​ល្អ​ណាស់​មិន​ថា​អាយុ​របស់​ពួកគេ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។ ពួកគេ​ពិត​ជា​គំរូ​ដ៏​ល្អ​ដែល​តំណាង​ឲ្យ​សុខភាព​ល្អ​មាំមួន​និង​កម្លាំង​ក្លៀវក្លា​មែន។»

៣) To be/To feel as fresh as a daisy = មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​និង​ពោរពេញ​ដោយ​កម្លាំង​ថាមពល​និង​ភាព​ក្លៀវក្លា

ឧទាហរណ៍: After having a nice breakfast with a cup of hot coffee, I feel as fresh as a daisy. «បន្ទាប់​ពី​បាន​ទទួលទាន​អាហារ​ពេល​ព្រឹក​​ដ៏​ឈ្ងុយឆ្ងាញ់​ជាមួយ​នឹង​កាហ្វេ​ក្ដៅៗ​១កែវ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​និង​មាន​កម្លាំង​ណាស់។»

៤) To be full of beans = ជា​ឃ្លា​ដែល​ប្រើ​ក្នុង​លក្ខណៈ​មិន​ផ្លូវការ (informal) មានន័យ​ថា​ពោរពេញ​ដោយ​ថាមពល

ឧទាហរណ៍: I have never been so full of beans like nowdays. It is obvious that it happens because I have been eating healthily lately. «ខ្ញុំ​មិន​ដែល​មាន​ថាមពល​ខ្លាំងក្លា​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ច្បាស់​ណាស់​ថា​វា​កើតឡើង​ដោយសារតែ​ខ្ញុំ​បាន​ទទួលទាន​អាហារ​ល្អៗ​សម្រាប់​សុខភាព​ក្នុង​ពេល​ថ្មីៗ​នេះ។»

៥) You are what you eat = ប្រើប្រាស់​សម្រាប់​ចង្អុល​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​អាហារ​ជាមួយ​នឹង​សុខភាព

ឧទាហរណ៍: Eating a healthy diet is essential, because you are what you eat. «ទទួលទាន​អាហារ​ដែល​ល្អៗ​សម្រាប់​សុខភាព​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អ្នក​ក្លាយ​ជា​អ្វី​ដែល​អ្នក​បាន​ទទួលទាន។»

៦) A clean bill of health = ប្រើប្រាស់​នៅ​ពេល​នរណា​ម្នាក់​ពិនិត្យ​មើល​អ្នក​រួច​ហើយ​ក៏​ឃើញ​ថា​អ្នក​មាន​សុខភាព​ល្អ។ ឃ្លា​នេះ​ក៏​អាច​ពង្រីក​អត្ថន័យ​របស់​វា​សម្រាប់​សំដៅ​លើ​នរណា​ម្នាក់​ដែល​ត្រូវ​បាន​គេ​ពិនិត្យ​រួច​ហើយ​ក៏​ឃើញ​ថា អ្វី​ដែល​គេ​ធ្វើ​ស្រប​តាម​ច្បាប់ មិន​បាន​ល្មើស​ច្បាប់​អ្វី​ឡើយ។

ឧទាហរណ៍: Sarah has been given a clean bill of health after going through many processes of medical examinations. «សារ៉ា​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា​នាង​មាន​សុខភាព​មាំមួន​ល្អ បន្ទាប់​ពី​បាន​ឆ្លងកាត់​ដំណាក់កាល​ត្រួតពិនិត្យ​សុខភាព​ជាច្រើន។»

 

ដោយ៖ ស្រីពៅ

 

X
5s