៧ ឃ្លាពីពាក្យ Cover ក្នុងភាសាអង់គ្លេស
ពាក្យថា Cover ជាមូលដ្ឋានមានន័យថា «គ្របពីលើ ឬដណ្ដប់ ឬបិទបាំង»។ ប៉ុន្តែ Cover នៅមានការប្រើប្រាស់ជាច្រើនទៀត។ ខាងក្រោមនេះគឺជាការប្រើប្រាស់របស់ Cover ចំនួន៧ដែលអ្នកអាចនឹងត្រូវការដើម្បីរៀបរាប់ពីហេតុការណ៍កើតឡើងប្រចាំថ្ងៃ:
១) To cover something up = បិទបាំងពីអំពើខុសច្បាប់ដែលនរណាម្នាក់បានប្រព្រឹត្តឡើង
ឧទាហរណ៍: Truth is like a water flowing. You can't cover up all the bad deeds that you have done the same as you can't stop the water from flowing. «ការពិតប្រៀបដូចជាទឹកដែលហូរដូច្នោះឯង។ អ្នកមិនអាចបិទបាំងរាល់ចេតនាអាក្រក់ដែលអ្នកបានធ្វើនោះទេ ដូចគ្នាទៅនឹងការដែលអ្នកមិនអាចបញ្ឈប់ទឹកកុំឲ្យហូរដូច្នោះដែរ។»
២) Under cover of = បន្លំជា ឬធ្វើពុតជា
ឧទាហរណ៍: She does a lot of charity work under the cover of attracting people to think that she is a generous person. «នាងចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើនដើម្បីបំភ័ន្តអ្នកដទៃឲ្យគេគិតថានាងជាមនុស្សមានចិត្តសប្បុរស។»
៣) To cover one's track = លាក់បាំងភស្តុតាង
ឧទាហរណ៍: It's possible that the one who did this covered his track in order for us to not be able to prove his corruption. «វាអាចទៅរួចដែលនរណាម្នាក់ដែលបានធ្វើរឿងនេះ បានលាក់បាំងនូវភស្តុតាងដើម្បីកុំឲ្យពួកយើងបង្ហាញភស្តុតាងពីអំពើពុករលួយរបស់គាត់។»
៤) Under cover = នៅពីក្រោមកន្លែងជ្រក ឬទីជម្រកផ្សេងៗ
ឧទាហរណ៍: Can you help me move those chairs under cover to prevent it from being wet ? «តើអ្នកអាចជួយខ្ញុំលើកយកកៅអីទាំងនោះមកដាក់នៅខាងក្នុងដើម្បីកុំឲ្យវាទទឹកបានទេ ?»
៥) From cover to cover = ចាប់ពីដើមដល់ចប់នៃសៀវភៅ
ឧទាហរណ៍: I don't usually finish any books that I read, but if I read it from cover to cover, it means that I love that book very much. «ខ្ញុំមិនសូវបានអានឲ្យចប់នូវសៀវភៅណាដែលខ្ញុំបានអាននោះទេ តែបើសិនជាខ្ញុំបានអានសៀវភៅណាមួយបានចប់ចុងចប់ដើម នោះមានន័យថាខ្ញុំស្រឡាញ់សៀវភៅមួយក្បាលនោះខ្លាំងហើយ។»
៦) To cover all the bases = ដោះស្រាយបញ្ហាអ្វីមួយយ៉ាងម៉ត់ចត់
ឧទាហរណ៍: This act is risky. Have you covered all the bases before making this decision ? «សកម្មភាពនេះពិតជាគ្រោះថ្នាក់ណាស់។ តើអ្នកបានដោះស្រាយអ្វីៗឲ្យម៉ត់ចត់ឬនៅមុននឹងធ្វើការសម្រេចចិត្តមួយនេះ ?»
៧) To cover one's back = ធ្វើសកម្មភាពអ្វីមួយដើម្បីការពារខ្លួនឯងពីការបន្ទោស ឬចោតប្រកាន់ពីការធ្វើខុសអ្វីមួយ ឬការវាយប្រហាររិះគន់
ឧទាហរណ៍: In order to cover his back, he put all the blame to the innocent Lisa. «ដើម្បីការពារខ្លួនឯង គាត់បានទម្លាក់កំហុសទាំងអស់ទៅលើលីសាដែលមិនដឹងអ្វីសោះ។»
ដោយ៖ ស្រីពៅ