ឃ្លាសំខាន់ៗទាំង ៧ អំពីពេលវេលា ក្នុងភាសាអង់គ្លេស
ក្រៅពីប្រាប់ម៉ោងជាក់លាក់ទៅនរណាម្នាក់ ចុះបើសិនជាអ្នកចង់និយាយថា «មុននិងក្រោយអ្វីមួយគង់តែកើតឡើង ក្នុងពេលភ្លាមៗនោះ ឬម្ដងម្កាលជាដើម» តើអ្នកអាចនិយាយយ៉ាងដូចម្ដេចក្នុងភាសាអង់គ្លេស ? ខាងក្រោមនេះគឺជាឃ្លាសំខាន់ៗទាំង៨អំពីពេលវេលា៖
១) Then and there = នៅខណៈពេលនោះ ក្នុងពេលភ្លាមៗនោះ
ឧទាហរណ៍: When Nara asked Jane to marry him, Jane agreed to him then and there. «នៅពេលដែលណារ៉ាសុំជេនរៀបការ ជេនឆ្លើយយល់ព្រមខណៈពេលភ្លាមៗនោះ។»
២) Sooner or later = មុននិងក្រោយ ឬចុងបញ្ចប់រឿងអ្វីមួយគង់តែកើតឡើង
ឧទាហរណ៍: Sooner or later you will have to go through this again. Then why don't you make everything clear now ? «មុននិងក្រោយឯងគង់តែឆ្លងកាត់រឿងនេះម្ដងទៀតទេ។ ចុះហេតុអីឯងមិនស្រាយបញ្ហានេះឲ្យជ្រះស្រឡះតែម្ដងឥឡូវនេះឲ្យហើយទៅ ?»
៣) Wait and see = រង់ចាំមើលអ្វីមួយកើតឡើង
ឧទាហរណ៍: I didn't do well on my exam. I'm so nervous, but what I can do now is only to wait and see when the result comes out. «ខ្ញុំប្រឡងមិនបានល្អនោះទេ។ ខ្ញុំពិតជាព្រួយបារម្ភណាស់ ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានឥឡូវនេះគឺមានតែរង់ចាំមើលពេលលទ្ធផលចេញមកសិននោះឯង។»
៤) Every now and then = មានពេលខ្លះ ឬម្ដងម្កាល
ឧទាហរណ៍: Every now and then I go to the countryside to refresh my mind again. «ម្ដងម្កាលខ្ញុំទៅតំបន់ជនបទដើម្បីសម្អាតចិត្តរបស់ខ្ញុំឲ្យស្រស់ស្រាយឡើងវិញជាថ្មី។»
៥) From time to time = មានពេលខ្លះ ឬម្ដងម្កាល
ឧទាហរណ៍: From time to time I see a butterfly out of nowhere flies into my house. «ម្ដងម្កាលខ្ញុំបានឃើញមេអំបៅសុខៗហើរចូលមកក្នុងផ្ទះខ្ញុំ។»
៦) Quick and easy = ងាយស្រួលហើយរហ័ស
ឧទាហរណ៍: Many people like to eat instant noodle because it is delicious, especially quick and easy to make despite the fact that it is harmful to their health. «មនុស្សភាគច្រើនចូលចិត្តញាំុមីកញ្ចប់ក៏ដោយសារតែវាឆ្ងាញ់ ជាពិសេសងាយស្រួលហើយរហ័សក្នុងការចម្អិនបើទោះជាដឹងថាវាប៉ះពាល់ដល់សុខភាពពួកគេក៏ដោយ។»
៧) Slowly but surely = មួយៗឬយឺតៗតែច្បាស់លាស់
ឧទាហរណ៍: She progresses slowly but surely even though her progress in studying English is slow compare to the rest of her classmates. «នាងដើរទៅមុខយឺតៗតែច្បាស់លាស់ បើទោះជាភាសាអង់គ្លេសរបស់នាងវិវត្តទៅមុខយឺតក៏ដោយបើប្រៀបធៀបជាមួយនឹងមិត្តរួមថ្នាក់ទាំងអស់របស់នាង។»
៨) Slow and steady = មួយៗឬយឺតៗហើយនឹងន
ឧទាហរណ៍: It's not always the case that only a quick-witted person is destined to be successful. However, as long as your progress is slow and steady, you will eventually be able to achieve success even if you're not quick-witted. «មិនមែនមានតែមនុស្សដែលគិតរហ័សហើយរៀនឆាប់ចាប់បាន សុទ្ធតែប្រាកដនឹងជោគជ័យនោះទេ។ យ៉ាងណាមិញ ដរាបណាការបោះជំហានរបស់អ្នកយឺតហើយនឹងន នោះចុងក្រោយអ្នកគង់តែអាចសម្រេចជោគជ័យបាន បើទោះជាអ្នកមិនគិតរហ័សហើយរៀនឆាប់ចាប់បានក៏ដោយ។»
ក្រៅពី Slowly but surely និង Slow and steady អ្នកអាចប្រើប្រាស់ឃ្លាផ្សេងទៀតដែលមានអត្ថន័យស្រដៀងគ្នានេះដែរគឺ Step by step ឬ Little by little ដែលមានន័យថា «មួយជំហានៗ»៕
ដោយ៖ ស្រីពៅ