Startup ថៃដាក់សំណើរ ៧ ​ចំណុចទៅរដ្ឋាភិបាល​​ បង្កើតជា Startup ជាតិរួម និងលើកកម្ពស់ការប្រកួតប្រជែង​




Startup ថៃប្រមាណ​ជាង ៦០០ បាន​ចូល​រួម​គ្នា​ដាក់​សំណើរ​ជាគោល​ការណ៍​ ៧ ចំនុច​ស្នើ​ទៅ​រដ្ឋា​ភិ​បាល​ដើម្បីជំរុញ Startup​ ទាំង​អស់​ចូល​ជា​ Startup ជាតិ​រួម​ និង​ធ្វើ​ការ​លើក​កម្ពស់​នូវ​ការ​ប្រកួត​ប្រជែង​រវាង​ Startup ថៃនិង​ Startup នៃ​បណ្តា​ប្រទេស​នានា។ គោល​ដៅនៃ​ការដាក់​សំ​ណើរ​នេះ​គឺ​ដើម្បី​បង្កើន​សេដ្ឋ​កិច្ច​ថៃ​​ប្រមាណ​ ៥% លើផលិត​ផល​ក្នុងស្រុក​សរុប​ថៃ បង្កើត​ការ​ងារជាង ៥០,០០០ កន្លែងនិង​បង្កើនចំនួននៃការចាប់ផ្តើមច្នៃប្រឌិតឡើងដល់ជាងមួយពាន់នាក់បន្ថែម​ទៀត។

លោក​បណ្ឌិត Suwit Maysinsee រដ្ឋ​មន្ត្រី​ក្រសួងវិទ្យា​សាស្រ្ត​និងបច្ចេក​វិទ្យា​មានប្រសាសន៍​ថា ការ​រីក​ចម្រើន​នៃ​ Startup ថៃនេះ​មានការ​កើន​ឡើង​ច្រើ​ន​ជាង ៨,៥០០ ខណៈ​ដែល​មាន​ការគាំទ្រពី​រដ្ឋាភិ​បាល​កាល​ពី​ ៣ឆ្នាំ​មុន​ បង្កើត​ការងារ​បាន​ជាង ១៥,០០០ កន្លែង ភ្ញាស់​ Startup ថ្មី​ពី​សាកលវិទ្យាល័យ​ចំនួន​ ៣៥ និង​ចូល​រួម​ការ​វិនិយោគ​ជា​មួយ​ Startup នូវ​ទឹក​ប្រាក់​ជាង​ ៦ពាន់ប៊ី​លាន​បាត។ តំណាង​ Startup ជាង​ ៦០០ ដែល​ចូល​រួម​ក្នុងការ​ដាក់​សំណើរ​នោះ​មក​ពី

១) Thailand Tech Startup Association 

២) Thai Venture Capital Association (TVCA)

៣) Thai Fintech Association

៤) Thai Health Tech Thai Trade Association

៥) Thai Programmer Association

៦) Electronics Logistics Association

៧) Startup ជំនាន់​ថ្មី និង​អ្នក​តំណាង​និសិ្សតសាកល​វិទ្យា​ល័យ​ និង​យុវជនដែល​មានគំនិត​បង្កើត​ Startup ជាច្រើ​ន​នាក់​ទៀត។​

គោល​ការ​ណ៍​ទាំង ៧ នៃ​សំណើរ​នោះរួម​មានដូចជា៖

១) ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម Startup ​ការ​កាត់​បន្ថយ​ភាព​តឹង​រ៉ឹង​នៃ​ដំណើរ​ការ​អាជីវកម្ម​ដូចជាការ​កាន់​ចំណែក​ភាគ​ហ៊ុន​ពី​សំណាក់​ជន​បរទេស ផ្តល់​ឲ្យ​នយោ​ជិតនូវ​ផែន​ការភាព​​ជា​ម្ចាស់​ភាគ​ហ៊ុន ​(ESOP)២) គាំ​ទ្រ​ការ​អភិវឌ្ឍ​ភាពច្នៃ​ប្រឌិត​ថ្មី
៣) ពង្រីក​ការ​ធ្វើទីផ្សារ និង​ជំនួញឆ្លង​ប្រទេស​ដោយ​​ លើកទឹកចិត្តដល់ភ្នាក់ងាររដ្ឋាភិបាលដើម្បីជ្រើសរើស Startup ដើម្បីបង្កើតទីផ្សារ។ ពួកគេក៏ស្នើ​សុំ​ឱ្យរដ្ឋាភិបាលលៃតម្រូវកិច្ចសន្យាការងារដែលសមទៅនឹង Startup និង​ស្នើ​ដល់​ការ​គាំ​ទ្រពី​រដ្ឋាភិ​បាល​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់ពួក​គេ​ទៅក្នុងប្រទេស CLMV និងទីផ្សារ​ក្នុង​តំបន់។​
៤) អភិ​វឌ្ឍគំនិត​ផ្តួច​ផ្តើម​ Deep Tech Startup ដោយ​គាំទ្រ​ដល់​ Startup ជាមួយ​ការ​ធ្វើ​ការ​ជាមួយ​អ្នក​ស្រាវជ្រាវសាកល​វិទ្យាល័យ​ ឬ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ ដូចជា​ការ​បង្កើត​ជា​ចង្កោម​វិស័យជំនួញជាច្រើននិងបង្កើត ecosystems ដទៃទៀតដែល​រួម​ចំណែក​ដល់​ការអភិ​វឌ្ឍ Deep Tech
៥)​ ទទួលបានការផ្តល់ទុន​ និងដើម​ទុន​ Startup ដោយការអភិវឌ្ឍវិនិយោគិនជំនាន់ថ្មីដើម្បីសិក្សា​ស្វែង​យល់ពីអាជីវកម្មនៃ Startup និងលើកកម្ពស់ការវិនិយោគជាបន្តបន្ទាប់ទៅ​លើ Startup តាមរយៈការអភិវឌ្ឍទាំងមូលនិធិផ្គូផ្គង (Matching Fund) និងមូលនិធិផលប៉ះពាល់ (Impact Fund) និងបណ្តាញនៃវិនិយោគិននិង Startup
៦) បង្កើត​នូវ​សង្គម​សហគ្រិន​ដែល​អ្នក​ជំនាន់​ថ្មីអាចជួប​ជាមួយ​ Startup និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​
៧) ការទាក់ទាញអ្នក​ដែលមានជំនាញខ្ពស់ ​អ្នកដែលកំពុង​អ្នកចាប់ផ្តើមអាចរៀនសូត្រនិងអភិវឌ្ឍខ្លួនឯង។ រដ្ឋាភិបាលអាចផ្តល់ការគាំទ្រតាមរយៈការវិនិយោគ ក្នុងការបណ្តុះបណ្តាល​និងការអប់រំ

តំណាងអាជីវកម្ម Startup បាននិយាយថាមានទិដ្ឋភាពជាច្រើនដែល Startup ថៃត្រូវការជំនួយពីរដ្ឋាភិបាលដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួន។ ប្រសិនបើប្រទេសថៃចង់ជំរុញកំណើន ecosystems នៃអាជីវកម្ម Startup នោះវាចាំបាច់ត្រូវលើកទឹកចិត្តវិនិយោគិន៕

ដោយ៖ យ៉ាយ៉ា

X
5s