ការប្រើប្រាស់ Relative clause ក្នុងភាសាអង់គ្លេស
Relative clause ត្រូវគេប្រើប្រាស់ដើម្បីបន្ថែមព័ត៌មានបន្ថែមទៅឲ្យនាម (noun)ដូចជាមនុស្ស ទីតាំង ឬវត្ថុផ្សេងៗជាដើម។ ក្នុង Relative clause គេប្រើប្រាស់ relative pronouns ដូចជា who សម្រាប់ប្រើប្រាស់ជាមួយមនុស្ស, that និង which សម្រាប់វត្ថុ, when ប្រើប្រាស់សម្រាប់ពេលវេលា និង whose ដើម្បីបង្ហាញអំពីភាពជារបស់។
Relative clause មានពីរប្រភេទគឺ៖ Defining relative clauses និង Non-defining relative clauses។
១) Defining relative clauses ដើម្បីបន្ថែមព័ត៌មានសំខាន់ ចំបាច់ មិនអាចខ្វះបានក្នុងប្រយោគ។
ឧទាហរណ៍៖
១. The woman who found my wallet handed it in to reception. ស្ត្រីដែលបានរកឃើញកាបូបលុយរបស់ខ្ញុំបានប្រគល់វាឲ្យទៅអ្នកទទួលភ្លៀវ។ (who found my wallet ជា defining relative clause ដែលបន្ថែមព័ត៌មានសំខាន់ ចាំបាច់ឲ្យទៅពាក្យ The woman)
The student whose dog has run away has gone to look for it. សិស្សដែលឆ្កែរបស់គេរត់ទៅបាត់បានចេញទៅស្វែងរកឆ្កែនោះ។ (whose dog has run away ជា defining relative clause ដែលបន្ថែមព័ត៌មានចាំបាច់ឲ្យទៅពាក្យ The student )
I remember the day when we first met. ខ្ញុំចងចាំថ្ងៃដែលពួកយើងបានជួបគ្នាដំបូង។
These are the earrings that my mother gave me. ទាំងនេះគឺជាក្រវិលដែលម្ដាយរបស់ខ្ញុំឲ្យខ្ញុំ។
ប្រយោគ Defining relative clauses ទាំងនេះបន្ថែមព័ត៌មានសំខាន់ ចាំបាច់ទៅឲ្យប្រធានរបស់ប្រយោគនីមួយៗ។ ប្រសិនបើប្រយោគទាំងនេះមិនមាន Defining relative clauses ទាំងនេះនោះទេ ប្រយោគទាំងនេះគ្មានអត្ថន័យ និងមិនមានន័យពេញលេញ។
២. Non-defining relative clauses បន្ថែមព័ត៌មានបន្ថែមទៅឲ្យនាម ប៉ុន្តែព័ត៌មានទាំងនោះមិនចាំបាច់ ឬមិនសំខាន់នោះទេ។
ឧទាហរណ៍៖
១) My friend’s birthday, which was last weekend, was great fun. ថ្ងៃខួបកំណើតរបស់មិត្តខ្ញុំ កាលពីចុងសប្ដាហ៍មុន ពិតជាគួរឲ្យសប្បាយរីករាយមែន។ (which was last weekend ជា Non-defining relative clause ដែលបន្ថែមព័ត៌មានឲ្យទៅ My friend’s birthday។ បើទោះបីជាអ្នកមិនដាក់ which was last weekend ក៏ដោយ ប្រយោគនេះនៅតែមានអត្ថន័យស្ដាប់បាន។)
២) My current girlfriend, who I love very much, calls me every night. មិត្តស្រីថ្មីរបស់ខ្ញុំ ដែលខ្ញុំស្រលាញ់ខ្លាំងបំផុត តេទូរស័ព្ទមកខ្ញុំរៀងរាល់យប់។ (who I love very much ជា Non-defining relative clause ដែលបន្ថែមព័ត៌មានឲ្យទៅ My current girlfriend ។ បើទោះបីជាអ្នកមិនដាក់ who I love very much ក៏ដោយ ប្រយោគនេះនៅតែមានអត្ថន័យស្ដាប់បាន។)
Non-defining relative clauses ទាំងនេះបន្ថែមព័ត៌មានដែលមិនសំខាន់ចាំបាច់ ដូចនេះបើទោះបីជាអ្នកដកពួកវាចេញពីប្រយោគក៏ដោយ ប្រយោគទាំងពីរនេះនៅតែមានអត្ថន័យ។
ទម្រង់របស់ Defining relative clauses៖ noun + relative pronoun + rest of clause.
ឧទាហរណ៍៖
១) A kangaroo is an animal which lives in Australia.
២) The man who came for lunch was my uncle.
៣) Winter is a time when it sometimes snows.
Non-defining relative clauses បង្កើតក្នុងទម្រង់ដូចគ្នា ប៉ុន្តែត្រូវប្រើប្រាស់ក្បៀស (comma)។ ចំណាំ៖ អ្នកមិនអាចប្រើប្រាស់ that ក្នុងប្រយោគ Non-defining relative clause បាននោះទេ។
ឧទាហរណ៍៖
១) My favourite food, which used to be Italian, is now Japanese.
២) Rachel, who we met yesterday, lives in this neighbourhood.
៣) My car, which I bought seven years ago, needs replacing.
៤) This shirt, which I bought last weekend, cost £50.
៥) My best friend, who I met at university, is coming for dinner.
ចំណាំ៖ អ្នកអាចកាត់ Relative pronouns បានក្នុង Defining relative clause ដោយអត្ថន័យនៅដដែលមិនប្រែប្រួល។ ប៉ុន្តែក្នុង Non-defining relative clause អ្នកមិនអាចបំបាត់ Relative pronouns បានទេ។
ឧទាហរណ៍៖
១) This is the shirt that I bought.
This is the shirt I bought.
២) The girl who I like isn’t here yet.
The girl I like isn’t here yet.
ចំណាំ៖ ក្នុងការនិយាយឬសរសេរបែបមិនផ្លូវការ អ្នកអាចប្រើប្រាស់ that ជំនួសឲ្យ who ឬ when ក្នុង Defining relative clauses បាន។
ឧទាហរណ៍៖
១) The woman that called last night was very polite.
២) Do you remember the time that you first met?
ដោយ៖ លង់ វណ្ណៈ