ការប្រើប្រាស់ Inversion ក្នុង Echo tags, So + adj/adv និង Such + that, និង So, Neither ឬ Nor
ដើម្បីបន្ថែមទម្ងន់ទៅលើល្បះរបស់អ្នក អ្នកអាចលើកយកគុណកិរិយាឬឃ្លាគុណកិរិយាអវិជ្ជមានមកដាក់នៅខាងដើមល្បះ ហើយប្រើប្រាស់ Inversion ដើម្បីចម្រាស់ទីតាំងរបស់សព្វនាមនិងកិរិយាជំនួយ (Inversion) ដែលយើងបានសិក្សារួចមកហើយនៅភាគទី១។ ឯភាគទី២យើងក៏បន្តសិក្សាអំពី Inversion ដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើតជាប្រយោគសំណួរ (Question) និងប្រយោគ Question tags។ ក្នុងភាគទី៣នេះយើងនៅតែបន្តជីកឲ្យស៊ីជម្រៅអំពីការប្រើប្រាស់ Inversion នៅក្នុងវេយ្យាករណ៍ភាសាអង់គ្លេសឲ្យកាន់តែលម្អិតថែមទៀត គឺនៅពេលការចម្រាស់ទីតាំងរបស់សព្វនាមនិងកិរិយាជំនួយ ត្រូវបានប្រើប្រាស់នៅក្នុង Echo tags, So+adjective/adverb និង Such និង So, Neither ឬ Nor។
• Echo tags
បើអ្នកបានសិក្សាអំពីការចម្រាស់ទីតាំងរបស់សព្វនាមនិងកិរិយាជំនួយនៅក្នុង Question tags នោះការសិក្សាអំពី Echo tags នឹងរឹតតែមានភាពងាយស្រួលជាងមុនទៅទៀត ព្រោះថាការប្រើប្រាស់របស់ពួកវាគឺស្ទើរតែដូចគ្នាទាំងស្រុង ខុសត្រង់ថានៅក្នុង Echo tags ប្រយោគស្របត្រូវភ្ជាប់ជាមួយសំណួរស្រប រីឯប្រយោគបដិសេធត្រូវភ្ជាប់ជាមួយប្រយោគបដិសេធន៍។
ឧទាហរណ៍
១) “I'm exhausted.” “Oh, are you?”
២) “I have passed the UK scholarship.” “Have you? That's fantastic !”
៣) “Please excuse me, I can't stay here any longer.” “Oh, can't you ?”
ចំណុចគួរចងចាំអំពីការប្រើប្រាស់ Echo tags គឺ ការលើកសំឡេងត្រូវបានប្រើប្រាស់នៅពេលអ្នកចង់បង្ហាញពីការចាប់អារម្មណ៍ ផ្ទុយមកវិញការទម្លាក់សំឡេងត្រូវបានប្រើប្រាស់ដើម្បីបង្ហាញពីការមិនចាប់អារម្មណ៍។
• So + adjective/adverb និង Such + noun phrase... that
នៅពេលឃ្លាគុណនាម So+adjective... that ឬឃ្លាគុណកិរិយា So+adverb... that និង Such+noun phrase... that ត្រូវបានលើកយកទៅដាក់នៅខាងដើមល្បះដើម្បីបន្ថែមទម្ងន់ទៅលើល្បះនោះ។ទីតាំងសព្វនាមនិងកិរិយាជំនួយត្រូវបានចម្រាស់គ្នា។
ឧទាហរណ៍
១) The painting is so mesmerizing that it can't be described in words. ក្លាយជា So mesmerizing is the painting that it can't be described in words.
២) She speaks English so fluently that native speakers always misunderstand her for being a native English. ក្លាយជា So fluently does she speak that native speakers always misunderstand her for being a native English.
៣) She was such a kind woman that everyone loves her. ក្លាយជា Such a kind woman was she that everyone loves her.
• So, Neither ឬ Nor
យើងប្រើ So នៅពីមុខកិរិយាជំនួយ ឬកិរិយា To be (Am/Is/Are) បន្ទាប់មកសព្វនាម នៅពេលដែលយើងចង់បង្ហាញពីការយល់ស្របជាមួយនឹងប្រយោគស្រប។ រីឯ Neither នៅពីមុខកិរិយាជំនួយ ឬកិរិយា To be រួចហើយសព្វនាម នៅពេលណាយើងចង់បង្ហាញពីការយល់ស្របជាមួយនឹងប្រយោគបដិសេធន៍។
ឧទាហរណ៍
១) បើនរណាម្នាក់និយាយថា “I am not a pink lover.” (ខ្ញុំមិនមែនជាអ្នកស្រឡាញ់ពណ៌ផ្កាឈូកនោះទេ។) នោះបើអ្នកក៏មិនចូលចិត្តដែរ អ្នកអាចឆ្លើយតបថា “Neither/Nor am I.” ។
២) I like to read a sci-fi book, and so does Sophea. (ខ្ញុំចូលចិត្តអានសៀវភៅវិទ្យាសាស្ត្រច្នៃប្រឌិត ឯសុភាក៏ដូច្នេះដែរ។) ៕
ដោយ៖ ស្រីពៅ