មនុស្ស៤ប្រភេទនេះ អ្នកមិនគួរយកខ្លួនបៀត ប្រយ័ត្ននាំទុក្ខដាក់ខ្លួន
មនុស្សជាច្រើនចូលមកក្នុងជីវិតអ្នកដោយមានហេតុមានផលផ្សេងៗគ្នារាប់មិនអស់ឡើយ។ អ្នកខ្លះបើមាននិស្ស័យ ក៏ក្លាយទៅជាមិត្តភក្ដិដ៏ល្អសម្រាប់អ្នកទៅ។ រីឯអ្នកខ្លះទៀតចូលមកដើម្បីលើកទឹកចិត្តអ្នកនិងស្រលាញ់អ្នក។ ឯខ្លះទៀតក៏ក្លាយទៅជាសត្រូវដោយសារតែធាតុមិន ត្រូវគ្នានឹងអ្នក។ ដើម្បីជៀសវាងពីការជួបមនុស្សដែលមិនល្អក្នុងឆាកជីវិតអ្នកនោះ នេះជាអ្វីដែលត្រូវដឹងហើយជៀសឲ្យផុតពីវារួមមាន៖
១) មនុស្សចូលចិត្តប្រើប្រាស់គេដើម្បីចង់បានអ្វីមួយ៖ មនុស្សប្រភេទនេះចូលចិត្តប្រើប្រាស់និងបោកបញ្ឆោតមនុស្សគ្រប់គ្នាឲ្យធ្វើអ្វីមួយដែលគិតថាល្អសម្រាប់ខ្លួនគេ។ មនុស្សបែបនេះមិនដែលខ្វល់ពីអារម្មណ៍របស់អ្នកដទៃឡើយ។ នៅពេលដែលនរណាម្នាក់សម្រេចអ្វីដែលគេចង់បាននោះហើយ ម្នាក់នោះនឹងក្លាយជាមនុស្សដែលអស់ប្រយោជន៍តែម្ដង។ ប្រសិនបើអ្នកជួបប្រទះមនុស្សប្រភេទនេះ អ្វីដែលល្អ គឺអ្នកគួរតែចេះការពារខ្លួនឯង ដោយព្យាយាមកុំពាក់ព័ន្ធ និងមិនត្រូវធ្លាក់ក្នុងឧបាយកលរបស់គេទាំងនោះទេ។
២) មនុស្សដែលចូលចិត្តនិយាយដើមគេ៖ មនុស្សប្រភេទនេះគឺជាមនុស្សដែលមិនមានភាពសប្បាយរីករាយនៅក្នុងជីវិត។ ហេតុនេះហើយទើបពួកគេចូលចិត្តនិយាយដើមអ្នកដទៃ ដើម្បីបន្ធូរអារម្មណ៍។ ពាក្យដែលពួកគេនិយាយពីក្រោយខ្នងគេនោះអាចនឹងធ្វើបាបដល់មនុស្ស៣ប្រភេទ រួមមានខ្លួនពួកគេផ្ទាល់ អ្នកដែលអង្គុយចាំស្ដាប់ និងមនុស្សដែលពួកគេកំពុងនិយាយដើម។ អ្វីដែលល្អបំផុតក្នុងការគេចចេញពីមនុស្សបែបនេះ គឺមិនត្រូវចូលរួមជាមួយពួកគេជាដាច់ខាតនិង ព្យាយាមបញ្ឈប់សម្ដីដែលពួកគេចង់និយាយមកនោះឲ្យបាន។ បើមិនដូច្នេះទេ មនុស្សបន្ទាប់ដែលពួកគេនឹងលើកឡើងមកនិយាយនោះគឺជាអ្នក។
៣) អ្នកចូលចិត្តស្ដីបន្ទោសគេ៖ មនុស្សបែបនេះគឺចូលចិត្តស្ដីបន្ទោសឲ្យអ្នកដទៃ ដោយគ្មានហេតុផលតែម្ដង។ ជាពិសេសនោះពួកគេមានទំនួលខុសត្រូវបន្តិចបន្តួចណាស់សម្រាប់ខ្លួនឯងនិងមកលើអ្នកដទៃ។ យើងដឹងហើយថាអ្នកណាក៏មានកំហុស ហើយក៏គ្មានអ្នកណាម្នាក់ដែលតែងតែល្អគ្រប់ពេលនោះដែរ។ ប៉ុន្តែហេតុអ្វីយើងចាំបាច់នៅជិតមនុស្សដែលចូលចិត្តស្ដីបន្ទោសដល់អ្នកទៅវិញ។
៤) មនុស្សដែលចូលចិត្តត្អូញត្អែរ៖ អ្នកអាចនឹងជួបប្រទះជាមួយមនុស្សប្រភេទនេះច្រើន ដែលពួកគេតែងតែនិយាយរអ៊ូរទាំខុសរឿង ជារឿយៗដាក់អ្នក។ មនុស្សប្រភេទនេះមិនអាចជួយអ្វីជាធំដំដល់អ្នកដទៃបានទេ។ ភាគច្រើនពួកគេបានត្រឹមតែឲ្យអ្នកដទៃទទួលដឹង លឺនូវរឿងរ៉ាវដែលមិនល្អតែប៉ុណ្ណោះ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា