ស្វែងយល់ប្រយោគលក្ខខណ្ឌទី ០ និង ទី១ (Zero and First Conditional) ក្នុងភាសាអង់គ្លេស​



គេប្រើប្រាស់ប្រយោគលក្ខខណ្ឌទី ០ (Zero conditional) ដើម្បីនិយាយអំពីអ្វីមួយដែលតែងតែកើតឡើង ប្រសិនបើមានសកម្មភាពអ្វីមួយកើតឡើង។ ក្នុងលក្ខខណ្ឌនេះគេនិយាយអំពីការពិតបែបវិទ្យាសាស្រ្ត និងអ្វីមួយដែលជារឿងពិត។ និយាយឲ្យខ្លី នៅពេលសកម្មភាពមួយកើតឡើង នោះនឹងធ្វើឲ្យសកម្មភាពមួយទៀតកើតឡើងដែរ។ ក្នុងប្រយោគលក្ខខណ្ឌទី ០ (Zero conditional) គេអាចប្រើប្រាស់ពាក្យ when  if ក៏បានដោយអត្ថន័យដូចគ្នា។ If ក្នុងភាសាខ្មែរជាទូទៅមានអត្ថន័យថា ប្រសិនបើ រីឯពាក្យ When អាចប្រែថា នៅពេលដែល។

ឧទាហរណ៍៖
១)When you take exercise, your heart beats faster.នៅពេលដែលអ្នកហាត់ប្រាណ បេះដូងរបស់អ្នកនឹងលោតញាប់។
២)If I drink milk, I get stomach ache.ប្រសិនបើខ្ញុំផឹកទឹកដោះគោ ខ្ញុំនឹងឈឺពោះ។

គេអាចប្រើប្រាស់ If  When ក្នុងប្រយោគលក្ខខណ្ឌទីសូន្យ (Zero Conditional) ដោយមានអត្ថន័យដូចគ្នា៖

៣) If you take exercise, your heart beats faster. ប្រសិនបើអ្នកហាត់ប្រាណ បេះដូងរបស់អ្នកនឹងលោតញាប់ 
៤) When I drink milk, I get stomach ache.
 នៅពេលខ្ញុំផឹកទឹកដោះគោ ខ្ញុំប្រាកដជាឈឺពោះ។

គេប្រើប្រាស់ប្រយោគលក្ខខណ្ឌទី១ (First conditional) ដើម្បីនិយាយអំពីអ្វីមួយដែលអាចនឹងកើតឡើង ប្រសិនបើសកម្មភាពមួយកើតឡើង។ មានន័យថាសកម្មភាពមួយកើតឡើង ធ្វើឲ្យអាចមានសកម្មភាពមួយទៀតកើតឡើងដែរ ដោយភាគរយនៃការកើតឡើងខ្ពស់។ ក្នុងប្រយោគនេះគេអាចប្រើប្រាស់ if និង when ក៏បាន ប៉ុន្តែអត្ថន័យខុសគ្នាបន្ដិច។ គេប្រើប្រាស់ if នៅពេលសកម្មភាពមួយដែលទំនងនឹងកើតឡើង ប៉ុន្តែនៅពេលអ្នកប្រើប្រាស់ when នៅពេលសកម្មភាពមួយនោះជាក់ច្បាស់ ប្រាកដថានឹងកើតឡើង។​ មានន័យថាសកម្មភាពក្នុងប្រយោគ When ជាក់ច្បាស់ថានឹងកើតឡើងជាងប្រយោគ If។ 

ឧទាហរណ៍៖
១) If I see Freddy later, I’ll give him the book. (I’m not certain I’ll see him.)ប្រសិនបើខ្ញុំជួប Freddy ពេលក្រោយ ខ្ញុំនឹងឲ្យសៀវភៅមួយក្បាលទៅគាត់។ (ខ្ញុំមិនច្បាស់ថាខ្ញុំនឹងជួយគាត់ទេ។)

២) When I see Freddy later, I’ll give him the book. (I’m certain I’ll see him.)
នៅពេលខ្ញុំជួយFreddyនៅពេលក្រោយ ខ្ញុំនឹងឲ្យសៀវភៅមួយក្បាលទៅគាត់។ (ខ្ញុំដឹងច្បាស់ថាខ្ញុំនឹងជួយគាត់)

៣) If we go to the beach, I’ll take my swimsuit. (It isn’t certain we’ll go to the beach.)ប្រសិនបើខ្ញុំទៅឆ្នេរសមុទ្រ ខ្ញុំនឹងនាំយកសំលៀកបំពាក់ហែលទឹកទៅដែល។ (មិនប្រាកដថាពួកយើងនឹងទៅឆ្នេរសមុទ្រ។)

៤) When we go to the beach, I’ll take my swimsuit. (It is certain we’ll go to the beach.)នៅពេលពួកយើងទៅឆ្នេរសមុទ្រ ខ្ញុំនឹងយកសំលៀកបំពាក់ហែលទឹកទៅជាមួយដែល។ (វាប្រាកដច្បាស់ថាពួកយើងនឹងទៅឆ្នេរសមុទ្រ។)

  • ទម្រង់របស់ប្រយោគលក្ខខណ្ឌ (Conditional sentence)

ប្រយោគលក្ខខណ្ឌមានពីរផ្នែក៖ ផ្នែកប្រយោគ if/when (Sub clause  dependent clause) និងប្រយោគសំខាន់ (main clause  independent clause)។ ប្រយោគ if/when និងប្រយោគសំខាន់ត្រូវដាក់តាមលំដាប់លំដោយ។ នៅពេលប្រយោគសំខាន់ (main clause  independent clause) នៅពីមុខ អ្នកមិនចាំបាច់ដាក់ក្បៀស (,) ទេ ប៉ុន្តែប្រសិនបើប្រយោគសំខាន់ (main clause  independent clause) នៅពីក្រោយប្រយោគ if/when អ្នកត្រូវប្រើប្រាស់ក្បៀស (,)។

ឧទាហរណ៍៖
១) I get stomach ache when I drink milk. (I get stomach ache គឺជាប្រយោគសំខាន់ main clause  independent clause ដូចនេះមិនចាំបាច់ដាក់ក្បៀសទេ)
When I drink milk, I get stomach ache. (ប្រយោគ when នៅពីមុខ ដូចនេះត្រូវការក្បៀស)

២) I’ll take my swimsuit if we go to the beach. ( I’ll take my swimsuit គឺជាប្រយោគសំខាន់ដែលគេហៅថា main clause  independent clause ដូចនេះមិនចាំបាច់ដាក់ក្បៀសទេ)
If we go to the beach, I’ll take my swimsuit. (ប្រយោគ if នៅពីមុខ ដូចនេះត្រូវការក្បៀស)

  • ប្រយោគលក្ខខណ្ឌទីសូន្យ (Zero conditional)៖

ប្រយោគលក្ខខណ្ឌទីសូន្យ (Zero conditional) ប្រើប្រាស់ទម្រង់ if/when + present simple, + present simple  present simple + if/when + present simple.

ឧទាហរណ៍៖
If/When you heat water to 100°C, it boils. 

It boils if/when you hear wat to 100°C.

  • ប្រយោគស្រប (Positive)៖

ឧទាហរណ៍៖
១)When she eats too much cake, she feels bad.នៅពេលនាងញ៉ាំនំច្រើនពេក នាងមានអារម្មណ៍មិនល្អ។
២)We always have a good time if we go dancing.ពួកយើងមានពេលវេលាល្អជាមួយគ្នាប្រើបើពួកយើងទៅរាំ។

  • ប្រយោគបដិសេធន៍ (Negative) 

ឧទាហរណ៍៖
១)
 I feel upset when he doesn’t answer my calls. ខ្ញុំមានអារម្មណ៍ខកចិត្តនៅពេលដែលគាត់មិនលើកទូរស័ព្ទរបស់ខ្ញុំ។
២) If you mix white and yellow, you don’t get orange. ប្រសិនបើអ្នកលាយពណ៍សនិងលឿងចូលគ្នា អ្នកមិនទទួលបានពណ៍ទឹកក្រូចទេ។

  • ប្រយោគសំនួរ (Question)៖

ឧទាហរណ៍៖
១) What comes out of a volcano when it erupts?តើអ្វីចេញពីបន្ទុះភ្នំភ្លើង នៅពេលភ្នំភ្លើងផ្ទុះ?
២) Do eyelashes grow again if you cut them off?តើរោមភ្នែកដុះវិញទេប្រសិនបើអ្នកកាត់រោមភ្នែករបស់អ្នក? 
Yes, they do. / No, they don’t. បាទ, រោមភ្នែកនឹងដុះឡើងវិញ/ ទេ, រោមភ្នែកមិនដុះឡើងវិញទេ។

  • ទម្រង់ប្រយោគលក្ខខណ្ឌទី១ (First conditional)៖

ប្រយោគលក្ខខណ្ឌទី១​ ប្រើប្រាស់ if/when + present simple និង will + infinitive

ឧទាហរណ៍៖
If/When we go to Paris, we'll visit the Eiffel Tower. ប្រសិនបើខ្ញុំទៅប៉ារីស ខ្ញុំនឹងទៅទស្សនាទួលអេហ្វែល។

  • ប្រយោគស្រប (Positive)៖

ឧទាហរណ៍៖
១) I’ll do the cooking this evening if it’s OK with you.ខ្ញុំនឹងចំអិនម្ហូបល្ងាចនេះប្រសិនបើអ្នកមិនថាអីទេ។
២) When they finish work, they’ll go home. ប្រសិនបើពួកគេបញ្ចប់ការងាររបស់អ្នកហើយ ពួកគេនឹងទៅផ្ទះ។

  • ប្រយោគបដិសេធន៍ (Negative)៖

ឧទាហរណ៍៖
១)
 I won’t wait for you, if you’re late again. ខ្ញុំនឹងមិនរង់ចាំអ្នកទេ ប្រសិនបើអ្នកនៅតែយឺតម្ដងទៀត។
២) When we go camping, we won’t take our laptops. ប្រសិនបើពួកយើងទៅបោះតង់ ពួកយើងនឹងមិនយកឡែតថបទៅជាមួយទេ។

  • ប្រយោគសំនួរ (Question)៖

ឧទាហរណ៍៖
១) Where will he live when he moves to the city? តើគាត់នឹងទៅរស់នៅកន្លែងណានៅពេលគាត់ទៅរស់នៅក្នុងទីក្រុង? 
២) If I don’t see you later, will you call me? ខ្ញុំមិនអាចជួយអ្នកពេលក្រោយបានទេ អ្នកអាចតេទូរស័ព្ទមកខ្ញុំបានទេ?
Yes, I will. / No, I won’t.  បាទ, ខ្ញុំនឹងតេទូរស័ព្ទទៅ។/ ទេ, ខ្ញុំមិនអាចតេទូរស័ព្ទទៅបានទេ។

***ចំណាំ៖ ប្រយោគលក្ខខណ្ឌទី១(First conditional)
គេប្រើប្រាស់ប្រយោគលក្ខខណ្ឌទី១ ដោយជំនួសដោយពាក្យwill ដោយពាក្យmaymight, can should។ ពាក្យmay might ត្រូវគេប្រើប្រាស់ដើម្បីបង្ហាញអំពីអ្វីមួយដែលមិនសូវជាក់លាក់ ពាក្យshould ដើម្បីផ្ដល់ជាដំបូន្មាន និងពាក្យCould ដើម្បីបង្ហាញពីភាពដែលអាចទៅរួច។

ឧទាហរណ៍៖
១) We might go shopping later if we have enough time. 
២) If you don’t feel well, you should stay at home tonight. 
៣) When we finish our homework, we could watch TV.

 

ដោយ៖ លង់ វណ្ណៈ

 

X
5s