ភាពខុសគ្នារវាងពាក្យ Used to និង be/get used to ក្នុងភាសាអង់គ្លេស
គេប្រើប្រាស់ពាក្យ used to + the infinitive ដើម្បីនិយាយអំពីសកម្មភាពដែលបានកើតឡើងជាទៀងទាត់ក្នុងអតីតកាល ប៉ុន្តែសកម្មភាពទាំងនោះឈប់កើតឡើងក្នុងពេលបច្ចុប្បន្នទៀតហើយ។ ពាក្យ Used to គឺខុសពីកាលអតីតកាល (Past simple) ដោយសារតែពាក្យ Used to កំណត់បញ្ជាក់តែសកម្មភាពទាំងឡាយណាដែលកើតឡើងដដែលៗជាច្រើនដងក្នុងអតីតកាល ដោយវាប្រៀបដូចជាទម្លាប់ក្នុងអតីតកាល។ ពាក្យ used to មានអត្ថន័យជាភាសាខ្មែរថា ធ្លាប់។
ឧទាហរណ៍៖
១) I used to drive to work every day but now I cycle. It’s better for the environment. ខ្ញុំធ្លាប់បើកឡានទៅធ្វើការរៀងរាល់ថ្ងៃ ប៉ុន្តែពេលនេះខ្ញុំជិះកង់វិញ។ ការជិះកង់ជួយដល់បរិស្ថានច្រើនណាស់។
ពាក្យ used to + the infinitive ត្រង់កន្លែងនេះចង់បញ្ជាក់ថាសកម្មភាពបើកឡានដែលធ្លាប់តែធ្វើកាលពីអតីតកាល តែពេលនេះមិនកើតឡើងទៀតឡើយដោយសារគាត់ឈប់ជិះឡានទៀតហើយ។
២) There used to be lots of old forests here, but sadly they’ve all been cut down. កន្លែងនេះធ្លាប់ជាទីកន្លែងដែលមានព្រៃឈើជាច្រើន ប៉ុន្តែគួរឲ្យសោកស្ដាយព្រៃឈើទាំងនោះត្រូវបានគេកាប់អស់ហើយ។
៣) I never used to get any exercise when I drove to work, so cycling’s great. ខ្ញុំមិនដែលធ្លាប់ធ្វើលំហាត់ប្រាណទេ នៅពេលដែលខ្ញុំបើកឡានទៅធ្វើការ។ ដូចនេះការជិះកង់គឺពិតជាល្អខ្លាំងណាស់សម្រាប់ការហាត់ប្រាណ។
អ្នកសិក្សាភាសាអង់គ្លេសភាគច្រើនមានការយល់ច្រលំរវាងពាក្យ used to + the infinitive និង be/get used to នៅឡើយ។ ពាក្យទាំងពីរនេះមានអត្ថន័យខុសឆ្ងាយពីគ្នា។
គេប្រើប្រាស់ be used to ក្នុងន័យរបស់អ្វីមួយឬសកម្មភាពអ្វីមួយលែងជាអ្វីមួយដែលថ្មីឬចំឡែកទៀតហើយសម្រាប់អ្នក ដោយសារតែអ្នកមានបទពិសោធន៍ច្រើនដងឬស៊ាំនឹងវារួចទៅហើយ។ គេប្រើប្រាស់ get used to ដើម្បីនិយាយដំណើរការដែលអ្នកកំពុងចាប់ផ្ដើមស៊ាំទៅនឹងអ្វីមួយឬសកម្មភាពអ្វីមួយ។
ពាក្យ be used to ឬ get used to ជាទូទៅក្នុងភាសាខ្មែរមានអត្ថន័យថា ស៊ាំ។ ពាក្យ be used to និងget used to អាចឈរនៅពីមុខនាម (noun) សព្វនាម (pronoun) ឬបូកនឹងកិរិយាសព្ទ ing។ អ្នកត្រូវចងចាំថា ពាក្យទាំងពីរនេះមិនអាចបូកជាមួយ infinitive (to + verb) បានទេ។
ឧទាហរណ៍៖
១) I’m used to getting up a bit earlier so that I get to work on time. ខ្ញុំស៊ាំទៅនឹងការងើបពីគេងលឿន ដូចនេះខ្ញុំអាចទៅធ្វើការទាន់ម៉ោង។
២) Cycling was hard work at first, but I’m used to it now and I really enjoy it. ការជិះកង់មានភាពពិបាកនៅពេលដំបូង ប៉ុន្តែខ្ញុំស៊ាំទៅនឹងការជិះកង់ហើយក្នុងពេលឥលូវនេះហើយ ហើយខ្ញុំពិតជាចូលចិត្តវាណាស់។
អ្នកអាចប្រើប្រាស់ be/get used to ក្នុងកាលបច្ចុប្បន្នកាល (Present tense) អតីតកាល (Past tense) និងអនាគតកាល (Future tense) បានផងដែរ។
ឧទាហរណ៍៖ ‘Why did you find it so hard at first?’ ហេតុអ្វីអ្នកមានការពិបាកពីដំបូង? ‘Well, because I wasn’t used to cycling then.’ បាទ, ពីព្រោះតែខ្ញុំមិនទាន់ស៊ាំនឹងការជិះកង់នៅឡើយ។ ‘How long did it take you to get used to cycling?’ តើអ្នកចំណាយពេលប៉ុន្មានដើម្បីឲ្យស៊ាំនឹងការជិះកង់? ‘Oh, I got used to it after a couple of weeks. You should try it too. You’ll get used to it in no time.’ អូ! ខ្ញុំស៊ាំនឹងការជិះកង់បន្ទាប់ពីខ្ញុំរៀនជិះវាជាច្រើនសប្ដាហ៍។ អ្នកគួរតែរៀនជិះកង់ដែរទៅ។ អ្នកនឹងស៊ាំនឹងការជិះកង់លឿនជាមិនខាន។
- ទម្រង់នៃពាក្យ Used to + infinitive - ប្រយោគស្រប (Positive)៖ Subject + used to + infinitive. ឧទាហរណ៍៖ ១) I used to be stuck in traffic jams day after day. ខ្ញុំធ្លាប់ជាប់គាំងក្នុងការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ។ - ប្រយោគបដិសេធន៍៖ Subject + didn’t use to + infinitive. អ្នកក៏អាចប្រើប្រាស់ទម្រង់ never used to + infinitive ប៉ុន្តែក្នុងការសរសេរខ្លះក៏គេអាចសរសេរ used not to + infinitive បានផងដែរ។ ឧទាហរណ៍៖ ១) I didn’t use to get any exercise. / I never used to get any exercise. / I used not to get any exercise. ខ្ញុំមិនធ្លាប់ធ្វើលំហាត់ប្រាណសោះ។ / ខ្ញុំមិនដែលធ្លាប់ធ្វើលំហាត់ប្រាណសោះ។/ ខ្ញុំមិនធ្លាប់ធ្វើលំហាត់ប្រាណសោះ។ - ប្រយោគសំនួរ និងចម្លើយ (Questions and short answers)៖ Did + subject + use to + infinitive. ឧទាហរណ៍៖ ១) ‘Did it use to take you a long time to get to work?’ តើអ្នកធ្លាប់ចំណាយពេលយូរដើម្បីទៅដល់កន្លែងធ្វើការដែលឬទេ? ‘Yes, it did.’ / ‘Yes, it used to.’ បាទ, ខ្ញុំធ្លាប់ដែរ។
- ទម្រង់នៃពាក្យ be/get used to
- ប្រយោគស្រប (Positive)៖ Subject + be/get used to + noun/pronoun or + -ing.
ឧទាហរណ៍៖ I’m used to getting wet on the way to work when it rains! ខ្ញុំស៊ាំនឹងសំណើមនៅតាមផ្លូវពេលភ្លៀង។ My legs have got used to the exercise at last. ជើងរបស់ខ្ញុំស៊ាំនឹងបការធ្វើលំហាត់ប្រាណនាពេលចុងក្រោយ។
- ប្រយោគបដិសេធន៍ (Negative)៖ Subject + not be/not get used to + noun/pronoun or + -ing.
ឧទាហរណ៍៖ ១) My colleagues were amused because they weren’t used to seeing me arrive on a bike. មិត្តរួមការងាររបស់ខ្ញុំមានការអស់សំណើចពីព្រោះពួកគេមិនដែលឃើញខ្ញុះជិះកង់មកធ្វើការ។ If you don’t try, you won’t get used to new ways of doing things. ប្រសិនបើអ្នកមិនសាកល្បង នោះអ្នកប្រាកដជាមិនស៊ាំនឹងការប្រើប្រាស់វិធីសាស្រ្តថ្មីដើម្បីកិច្ចការនោះទេ។
- ប្រយោគសំណួរ និងចម្លើយ (Questions and short answers)៖ Be + subject + used to + noun/pronoun or + -ing? ឬ Auxiliary verb + subject + get used to + noun/pronoun or + -ing?
ឧទាហរណ៍៖
១) ‘Are your colleagues used to you cycling to work now?’ ‘Yes, they are.’ តើមិត្តរួមការងាររបស់អ្នកស៊ាំនឹងការជិះកង់ទៅធ្វើការហើយឬនៅពេលនេះ? បាទ, ពួកគេស៊ាំនឹងការជិះកង់ហើយ។
២) ‘Did they get used to it quickly?’ ‘Yes, they did.’ តើអ្នកស៊ាំនឹងការជិះកង់លឿនឬទេ? ប្រកដហើយ, ពួកគេស៊ាំនឹងការជិះកង់បានលឿនណាស់។
ដោយ៖ លង់ វណ្ណៈ