«ខ្លាច ៣​យ៉ាង» ​​​ដែល​សហគ្រិន​គួរ​តែ​បំបាត់​ចោល​​​​​​​ ដើម្បី​លទ្ធផល​ផ្លែផ្កា​



ការ​ភ័យខ្លាច​ធ្វើ​ឲ្យ​យើង​ពន្យារពេល​ ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឬ​ចង់​សាក។ នៅ​ពេល​ដែល​យើង​ដឹង​ពី​ឧបសគ្គ​ដែល​នៅ​ខាង​មុខ​អាច​ឲ្យ​យើង​ចេះ​រក​វិធី​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​​វា។ អ្នក​គួរ​តែ​បំបាត់​ចោល​នូវ​ភាព​ភ័យ​ខ្លាច​ទាំង​ ៣ យ៉ាង​ខាង​ក្រោម​នេះ​ជា​ពិសេស​បើ​សិន​ជា​អ្នក​ជា​សហគ្រិន។

១) ​ខ្លាច​បរាជ័យ៖ ​យោង​តាម​របាយការណ៍​របស់​ Global Entrepreneurship Monitor​ មនុស្ស​ចន្លោះ​ពី​ ២៩,៦៦ទៅ ៦១,៦ភាគរយសុទ្ធតែធ្លាប់ជួបប្រទះភាពភ័យខ្លាចនូវការបរាជ័យនេះ។ តែ​អ្នក​ត្រូវ​ចងចាំ​​​ថា​ការ​បរាជ័យ​មិន​មាន​ន័យ​ថា​អ្នក​មិន​ជោគជ័យ​នោះ​ទេ ព្រោះ​ថា​មុន​នឹង​អ្នក​ទទួល​បាន​ភាព​ជោគជ័យ អ្នក​ក៏​ត្រូវ​តែ​ឆ្លង​កាត់​ការ​បរាជ័យ​ដែរ។

២) ​​ខ្លាច​ការ​រិះ​គុន៖​​ ​​​​ពេល​នេះ​យើង​កំពុង​តែ​រស់នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​ពោល​ពេញ​ទៅ​ដោយ​ការ​រិះ​គុន​​ឥត​ល្ហែ។ ហេតុ​នេះ​ហើយ​បើ​អ្នក​មាន​គំនិត​អាជីវកម្ម​ណាមួយ​ហើយ​គិត​ថា​វា​ត្រឹមត្រូវ​និង​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន អ្នក​គួរ​តែ​កុំ​ចាំបាច់​ខ្វល់​ពី​ការ​រិះ​គុណ​របស់​មនុស្ស​មួយ​ចំនួន​តូច​នោះ។

៣)​ ​​ខ្លាច​ក្នុង​ការ​ផ្សង​គ្រោះថ្នាក់៖ ​ក្នុង​នាម​ជា​សហគ្រិន អ្នក​គួរ​តែ​មាន​ការ​គិតគូរ​ម៉ត់ចត់​និង​ប្រយ័ត្ន​ប្រយែង​មែនទែន ​មុន​នឹង​អ្នក​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ តែ​អ្នក​ក៏​មិន​ត្រូវ​ខ្លាច​រហូត​ដែរ រហូត​ដល់​គ្មាន​ឱកាស​សាកល្បង​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ​ទេ។ ត្រូវ​តែ​ចេះ​សាកល្បង ហើយ​ព្យាយាម​ទទួល​យក​លទ្ធផល​ដែរ​មិនថា​លទ្ធផល​នោះ​វិជ្ជមាន ឬ​អវិជ្ជមាន​នោះ​ទេ៕

ដោយ៖ ​តូច ​ម៉ា​យ៉ា​រស្មី ​​​​​​

X
5s