ពិសោធចំណុចទាំង៤នេះទៅ អ្នកនឹងដឹងថាមិត្តភ័ក្ដិអ្នកជាមិត្តពិត
ចំណងមិត្តភាពគឺពិតជាសំខាន់ខ្លាំងណាស់ក្នុងឆាកជីវិតមនុស្សម្នាក់ៗ។ មនុស្សម្នាក់ៗតែងតែមានមិត្តភ័ក្ដិ គ្មានអ្នកណាដែលថាមិនមានមិត្តភ័ក្ដិឡើយនោះទេ។ ប៉ុន្តែវាកាន់តែពិបាកទៀតក្នុងការស្វែងរកមិត្តភ័ក្ដិណាដែលស្មោះស្ម័គ្រនឹងអ្នករាប់ឆ្នាំ។ នេះជាអ្វីដែលអ្នកត្រូវដឹងថាពួកគេនេះហើយជាមិត្តដែលគួរឲ្យទុកចិត្តកម្រិតណា៖
១) និយាយហើយធ្វើ៖
មនុស្សដែលមិននិយាយចោល គឺជាមនុស្សស្មោះត្រង់និងម៉ត់ចត់ជាទីបំផុត។ នៅពេលគេសម្រេចថានិយាយអ្វីហើយគេនឹងធ្វើវាឲ្យបាន ។ មនុស្សប្រភេទPreview (opens in a new tab)នេះ មិនងាយនឹងទាក់ទងអ្នកណាផ្ដេសផ្ដាសឡើយ។ តែបើគេរាប់អានអ្នកហើយ គេនឹងម៉ត់ចត់ចំពោះមិត្តភាពនោះជារៀង រហូតមិនខាន។
២) មានពេលវេលាសម្រាប់អ្នកទោះបីរវល់ក៏ដោយ៖
មិត្តល្អគឺមិនស្វែងរកពេលសម្រាប់ជួបអ្នកទេ គឺគេបង្កើតពេលវេលាសម្រាប់ជួបអ្នកទៅវិញ។ មនុស្សម្នាក់ៗតែងមានកិច្ចការរវល់តែ បើគេចេះឆ្លៀតពេលតិចតួចក្ដីសម្រាប់អ្នកនោះគឺច្បាស់ណាស់ថាគេជាមិត្តពិតរបស់អ្នកហើយ។
៣) គាំទ្រអ្វីដែលអ្នកធ្វើ៖
តើវាកម្រណាស់មែនទេ ដែលមាននរណាម្នាក់មកអង្គុយចាំតែអ្នកគាំទ្រនោះ? ក្រៅពីក្រុម គ្រួសាររបស់អ្នក គឺមានតែមិត្តភ័ក្ដិនេះហើយ ដែលជាអ្នកគាំទ្ររបស់អ្នកគ្រប់ពេលវេលានោះ។
៤) ជួយឲ្យអ្នកក្លាយជាមនុស្សល្អ៖
មិត្តភ័ក្ដិពិតប្រាកដតែងតែតែចង់ឃើញមិត្តខ្លួន ល្អ ពូកែ និងដើរក្នុងផ្លូវត្រឹមត្រូវ។ មិនមែនចាំតែអង្គុយពេបជ្រាយឬមានចិត្តច្រណែននឹងអ្នក ដែលអ្នកល្អជាងខ្លួននោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ power of positivity.com