បើមានសញ្ញាទាំង៤យ៉ាងនេះ បញ្ជាក់ថាអ្នកកំពុងរៀនមុខវិជ្ជាខុស នៅមហាវិទ្យាល័យ
ការជ្រើសរើសមុខវិជ្ជា សម្រាប់សកលវិទ្យាល័យគឺមិនមែនជារឿងងាយស្រួលដូចការគិតទេ។ តែវាពិតជាមានប្រយោជន៍ណាស់នៅពេលអ្នកជ្រើសរើសត្រូវ។ តែវាពិតជាបញ្ហាដ៏ធំនៅពេលអ្នកជ្រើសរើសមុខវិជ្ជាសិក្សាខុសនោះ។ តើសញ្ញាទាំង៥នេះធ្លាប់កើតមានចំពោះអ្នកដែរឬទេ?
១) ទៅរៀនតែសំបកក្រៅ៖ ជាការពិត អ្នកតែងតែរៀនទៀងពេល ប្ដេជ្ញាដាក់ចិត្តរៀនសូត្រក្នុងម៉ោងនោះតែផ្ទុយទៅវិញអ្នកមិនយល់ទាល់តែសោះថាសាស្ត្រាចារ្យអ្នកកំពុងតែបង្រៀនពីអ្វី ពោលគឺមានទៅរៀនមានតែសំបកខ្លួនប៉ុណ្ណោះ។
២) កិច្ចការលំបាកៗ៖ កិច្ចការដែលធ្វើអោយយើងមានអារម្មណ៍ថាកំពុងស្ថិតនៅទីបញ្ចប់នៃពិភពលោកគឺធ្វើអោយយើងគ្មានអារម្មណ៍សូម្បីតែគិតពីវា។ ដូចនេះអ្នកនឹងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ទាំងនោះទេ ។
៣) គ្មានគំនិតពាក់ព័ន្ធនឹងការរៀនសូត្រទាល់តែសោះ៖ ពេលអ្នកជួបជុំជាមួយមិត្តភ័ក្ដិរបស់អ្នក ពួកគេនឹងនិយាយអំពីការសិក្សារបស់ពួកគេតែអ្នកវិញហាក់ដូចជាទទេស្អាតតែម្ដងពាក់ព័ន្ធទៅនឹងការសិក្សានោះ។ នេះជាសញ្ញាបញ្ជាក់ថាអ្នកគួរតែប្ដូរមុខវិជ្ជាដែលអ្នកកំពុងតែរៀនសព្វថ្ងៃនេះចោលទៅ។
៤) អ្នកមិនសប្បាយចិត្ត៖ ប្រសិនបើអ្នកមិនដែលសប្បាយចិត្តក្នុងម៉ោងសិក្សារបស់ខ្លួនទេវានឹងជះផលអាក្រក់ទៅដល់អ្វីគ្រប់យ៉ាងតែម្ដង។ ពេលខ្លះអ្នកក៏ចាប់ផ្ដើមមិនសប្បាយចំពោះខ្លួនឯងក៏មាន។ អ្នកនឹងផ្លាស់ប្ដូរអារម្មណ៍ខ្លួនឯងនឹងមិនចង់សប្បាយរីករាយជាមួយអ្នកជុំវិញខ្លួនទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.topuniversities.com