Maybe/May be ​Everyday/Every day Sometimes/Some time/Sometime តើខុសគ្នាយ៉ាងដូចម្ដេច?​



Maybe និង May be Everyday និង Every day Sometimes, Sometime និង Some time តើ​ពាក្យ​ដ៏​ភ័ន្តច្រឡំ​ទាំងនេះ​ខុសគ្នា​យ៉ាង​ដូចម្ដេច នីមួយៗ​មាន​អត្ថន័យ​យ៉ាង​ណា ហើយ​មាន​មុខងារ​បែប​ណា និង​ប្រើប្រាស់​ក្នុង​បរិបទ​យ៉ាង​ណា​ដែរ ? បើ​អ្នក​ចង់​ស្រាយ​ចម្ងល់​និង​ជម្រះ​ភាព​ច្របូកច្របល់​ទាំងនេះ​ឲ្យ​ជ្រះ​ស្រឡះ ចូរ​អ្នក​មក​ស្វែងយល់​ពី​របៀប​ប្រើប្រាស់​របស់​ពាក្យ​ទាំងនេះ​ដូច​ខាងក្រោម។

  • Maybe/May be

១) I feel so stressful these days. Maybe I should go to the countryside to get in touch with the nature more often. ២) He is a bit busy at home, so he may be late for the meeting today. Maybe/May be គឺជា​ពាក្យ​១គូ​ដែល​អ្នក​ប្រើប្រាស់​ភាសា​អង់គ្លេស​ជាច្រើន​ភ័ន្តច្រឡំ​ពួក​វា​ជាមួយ​គ្នា។ បើទោះជា​ពួក​វា​សរសេរ​និង​មានការ​បញ្ចេញ​សំឡេង​ស្រដៀង​គ្នា ក៏​ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​មិន​មាន​អត្ថន័យ​ដូចគ្នា រីឯ​មុខងារ​របស់ពួក​វា​នៅ​ក្នុង​ល្បះ​ទៀតសោតក៏​មិន​ដូចគ្នា​ដែរ។ ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់លាស់​ថា​តើ​ពួក​វា​ខុសគ្នា​យ៉ាង​ដូចម្ដេច ហើយ​ពាក្យ​នីមួយៗ​ប្រើប្រាស់​ក្នុង​ស្ថានភាព​បែប​ណា ចូរ​សិក្សា​អត្ថន័យ​នៅ​ក្នុង​ល្បះ​នីមួយៗ​នៅ​ខាងក្រោម។ ១) មួយ​រយៈ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ត្រេស​ខ្លាំង​ណាស់។ ប្រហែល​ជា​ខ្ញុំ​គួរតែ​ទៅ​តំបន់​ជនបទ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ធម្មជាតិ​ឲ្យ​បាន​ញឹកញាប់​ជាង​មុន​ហើយ។ ២) គាត់​មាន​ការ​រវល់​បន្តិចបន្តួច​នៅ​ផ្ទះ​របស់​គាត់។ ដូច្នេះ​ហើយ​គាត់​អាច​នឹង​មក​យឺត​នៅ​ក្នុង​ការ​ប្រជុំ​ថ្ងៃនេះ។ Maybe មាន​អត្ថន័យ​ស្រដៀង​គ្នា​នឹង​ពាក្យ Perhaps, Probably ឬ Possibly និង​មាន​មុខងារ​ជា​គុណកិរិយា (adverb)។ ចំពោះMay beវិញ វា​មាន​មុខងារ​ជា​កិរិយាសព្ទ​ជំនួយ (Auxiliary verbs) និង​មាន​អត្ថន័យ​ស្រដៀង​គ្នា​នឹង​កិរិយាសព្ទ​ជំនួយ​ដទៃ​ទៀត​ដូចជា Can be ឬ Could be។

  • Everyday/ Every day

១) Getting up in the morning at 6 o'clock to run is my everyday routine. ២) Every day I run at 6 o'clock. តើ​អ្នក​សង្កេត​ឃើញ​ពី​ភាព​ខុសគ្នា​រវាងEveryday និង Every day ដែរ​ទេ ? Everyday​​គឺជា​គុណនាម​ដែល​បញ្ជាក់​លក្ខណៈ​ឲ្យ​នាម​routine (ទម្លាប់)។ ចំណែក​ឯEvery dayវិញ គឺជា​គុណកិរិយា ដែល​បញ្ជាក់​ព័ត៌មាន​បន្ថែម​អំពី​ភាព​ញឹកញាប់​ទៅលើ​កិរិយាrun (រត់)។ ល្បះ​ទាំងពីរ​ខាងលើ​មានន័យ​ថា៖ ១) ក្រោក​ពេល​ព្រឹក​ម៉ោង​៦​ដើម្បី​រត់​គឺជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ។ ២) ជា​រៀងរាល់​ថ្ងៃ​ខ្ញុំ​រត់​ម៉ោង​៦ព្រឹក។

  • Sometimes/ Some time/ Sometime

១) Although he sometimes seems to be cold, but actually he cares about people around him a lot. ២) If you have some time, don't forget to visit me. ៣) We all die sometime in the future. Sometimes នៅ​ក្នុង​ឧទាហរណ៍​ទី១​គឺជា​គុណកិរិយា​នៃ​ភាព​ញឹកញាប់ ដែល​មានន័យ​ថា​«មាន​ពេល​ខ្លះ»។ ល្បះ​នេះ​អាច​បកប្រែ​មក​ថា «បើ​ទោះ​ជា​មាន​ពេល​ខ្លះ​គាត់​ហាក់​ដូចជា​ក្រអឺតក្រទម​ក៏​ដោយ ប៉ុន្តែ​តាម​ពិត​ទៅ​គាត់​ខ្វល់ខ្វាយ​ពី​អ្នក​ជុំវិញ​ខ្លួន​របស់​គាត់​ណាស់។» ។ Some time នៅ​ក្នុង​ឧទាហរណ៍​ទី២​វិញ​គឺ​សំដៅ​ទៅលើ​បរិមាណ​ឬ​ចំនួន​នៃ​ពេលវេលា ដែល​មានTime​នៅ​ទីនេះ​ជា​នាម រីឯSomeជា​ចំនួន​មិន​ជាក់លាក់​របស់​ពេលវេលា។ «បើ​អ្នក​មាន​ពេលទំនេរ កុំ​ភ្លេច​មក​លេង​ខ្ញុំ​ផង។» ។ ក្នុង​ឧទាហរណ៍​ទី៣​មានន័យ​ថា «ពួក​យើង​សុទ្ធតែ​ត្រូវ​ស្លាប់​ថ្ងៃ​ណាមួយ​ក្នុង​ពេល​អនាគត»។ ចំពោះSometimeនេះ គឺ​ប្រើប្រាស់​សម្រាប់​និយាយ​អំពី​ពេលវេលា​មិន​ជាក់លាក់ ដែល​អាច​ជា​ពេលវេលា​មិន​ជាក់លាក់​ណាមួយ​ដែល​បាន​កន្លង​ហួស​ទៅ​ក្នុង​អតីតកាល ឬ​ក៏​អាច​ជា​ពេលវេលា​មិន​ជាក់លាក់​ណាមួយ​ដែល​មិន​ទាន់​កើតឡើង​នៅ​ក្នុង​អនាគតកាល៕

ដោយ៖ ស្រីពៅ

X
5s