ពាក្យអង់គ្លេសចំនួន ៥ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងបរិបទការងារ
ដូចអ្នកដឹងរួចស្រាប់មកហើយថា ភាសាអង់គ្លេសគឺជាភាសាមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ដូច្នេះហើយមិនថាអ្នកកំពុងតែសិក្សាភាសាអង់គ្លេសក្នុងគោលបំណងបន្តការសិក្សាក្រៅប្រទេស ឬកំពុងតែធ្វើការជាមួយជនជាតិបរទេសដែលប្រើប្រាស់ភាសាអង់គ្លេសនោះទេ ការយល់ដឹងនិងចេះប្រើប្រាស់ពាក្យរបស់ភាសាអង់គ្លេសឲ្យត្រូវទៅតាមបរិបទឬស្ថានភាពរបស់វាពិតជាសំខាន់ណាស់។ ខាងក្រោមនេះគឺជាពាក្យប្រើប្រាស់របស់ភាសាអង់គ្លេសចំនួន៥ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងបរិបទការងារ៖
១) Authorise/Authorize (v)= ផ្ដល់ការអនុញ្ញាតឬការយល់ព្រមជាផ្លូវការដល់នរណាម្នាក់ This project needs to be authorised/authorized by my boss before I can start to work on it. «គម្រោងនេះត្រូវការការអនុញ្ញាតជាផ្លូវការពីចៅហ្វាយរបស់ខ្ញុំជាមុនសិន មុននឹងខ្ញុំអាចចាប់ផ្ដើមធ្វើការទៅលើវាបាន។» ។
២) Turnover (n)= ន័យម្យ៉ាងសំដៅទៅលើអត្រាដែលបុគ្គលិកចេញចូល(លាឈប់ពីការងារនិងត្រូវបានជំនួសដោយអ្នកថ្មីទៀត)នៅក្នុងកន្លែងការងារមួយ រីឯន័យម្យ៉ាងទៀតអាចប្រើសម្រាប់សំដៅលើប្រាក់ចំណូលដែលក្រុមហ៊ុនមួយរកបានក្នុងអំឡុងពេលណាមួយ។ One important point that we can judge whether or not a company is good is their staff turnover. Bad companies usually have a high staff turnover. «ចំណុចដ៏សំខាន់មួយដែលយើងអាចវាយតម្លៃបានថាតើក្រុមហ៊ុនណាមួយល្អឬអត់ គឺស្ថិតនៅត្រង់អត្រាបុគ្គលិកចេញចូលរបស់ពួកគេ។ ក្រុមហ៊ុនមិនល្អច្រើនតែមានអត្រាបុគ្គលិកចេញចូលរបស់ពួកគេខ្ពស់។» ។
៣) Null and void គឺជាគុណនាមមួយដែលសំដៅលើកុងត្រាឬកិច្ចសន្យាដែលអស់សុពលភាព My contract with the company will become null and void in the next 2 weeks. «កុងត្រារបស់ខ្ញុំជាមួយនឹងក្រុមហ៊ុននឹងអស់សុពលភាពក្នុងរយៈពេល២សប្ដាហ៍ក្រោយ។» ។
៤) Consensus (n)= មតិឬយោបល់ដែលបានមូលគ្នា និងព្រមព្រៀងដោយសមាជិកគ្រប់គ្នា After everyone in the group has done talking about our own opinions, we finally reach to a consensus that we will focus on our customer's need first of all. «ក្រោយពីគ្រប់គ្នាបានបញ្ចេញមតិយោបល់របស់ពួកគេរៀងៗខ្លួនរួចហើយ ជាចុងក្រោយពួកយើងក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថានឹងផ្ដោតទៅលើតម្រូវការរបស់អតិថិជនដំបូងបង្អស់។
៥) Visual aids (n)= មនុស្សមួយចំនួនប្រើប្រាស់visual aidsបញ្ចាំងនៅលើស្លាយ នៅពេលពួកគេធ្វើបទបង្ហាញ។ Visual aidsគឺសំដៅទៅលើរូបភាព ស្លាយ តារាង ឬផែនទីជាដើម ដែលត្រូវបានប្រើប្រាស់ផ្គួបផ្សំជាមួយនឹងការនិយាយ ដើម្បីជួយឲ្យអ្នកស្ដាប់យល់ពីអ្វីដែលអ្នកចង់និយាយបានយ៉ាងងាយស្រួល។ If you want to make people understand what you want to tell them much easier, you should use visual aids. «បើអ្នកចង់ឲ្យមនុស្សយល់ពីអ្វីដែលអ្នកចង់និយាយឲ្យបានងាយស្រួលជាងមុន នោះអ្នកគួរតែប្រើប្រាស់visual aids។» ៕
ដោយ៖ ស្រីពៅ