ជំនាញទន់ទាំង ១០ ដែលមនុស្សម្នាក់ៗត្រូវមានក្នុងយុគ្គសម័យបញ្ញាសម្បនិម្មិត (AI)
បច្ចេកវិទ្យាម៉ាស៊ីននឹងធ្វើការជំនួសមនុស្សក្នុងកន្លែងធ្វើការ។ ការងាររាប់លាននឹងត្រូវបាត់បង់ដោយសារតែបច្ចេកវិទ្យាថ្មីៗ ប៉ុន្តែក៏មានការងារជាច្រើនទៀតដែលមានតម្រូវការខ្លាំងក្នុងយុគ្គបច្ចេកវិទ្យាបញ្ញាសម្បនិមិត្ត (AI) និងយុគ្គឧស្សាហកម្ម ៤.០ នេះផងដែរ។ ប៉ុន្តែសំនួរមួយដែលគេតែងតែសួរនោះគឺ តើជំនាញអ្វីដែលមានតម្រូវការខ្លាំងក្នុងការត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្ដូរនេះក្នុងន័យសេដ្ឋកិច្ច? តើមនុស្សអាចបង្កើតគុណតម្លៃក្នុងពិភពលោកដែលកំពុងតែដឹកនាំដោយម៉ាស៊ីននេះ? នេះគឺជាជំនាញទាំង ១០ដែលមានតម្រូវការខ្លាំងក្នុងឆ្នាំ ២០២០៖
១) ជំនាញដោះស្រាយបញ្ហា (Complex Problem Solving)
២) ជំនាញគិតបែបត្រិះរិះពិចារណា (Critical Thinking)
៣) ភាពឆ្នៃប្រឌិត (Creativity)
៤) ការគ្រប់គ្រងមនុស្ស (People Management)
៥) សហការជាមួយអ្នកដទៃ (Coordinating with Others)
៦) ភាពឆ្លាតវៃផ្លូវអារម្មណ៍ (Emotional Intelligence)
៧) ជំនាញវាយតម្លៃនិងធ្វើការសម្រេចចិត្ត (Judgment and Decision-Making)
៨) ផ្ដល់គុណតម្លៃ (Service Orientation)
៩) ជំនាញចរចា (Negotiation)
១០) ភាពបត់បែនផ្នែកបញ្ញា (Cognitive Flexibility)៕
ដោយ៖ លង់ វណ្ណៈ