ហេតុផល៧យ៉ាងបញ្ជាក់ថា មនុស្សដែលចូលចិត្តកត់ត្រាចំណាំ គឺជោគជ័យជាងមនុស្សធម្មតា
ការកត់ត្រាចំណាំគឺពិតជាមានសារសំខាន់ណាស់ នៅឯកន្លែងធ្វើការក៏ដូចជានៅសាលារៀនផងដែរ។ តើវាពិតជាមានសារសំខាន់សម្រាប់ជួយអ្នកអោយកាន់តែយល់ បង្កើនការចងចាំ នៅពេលដែលយើងត្រូវការវាដែរឬទេ? នេះជាហេតុផលទាំង៧ដែលអ្នកពូកែកត់ត្រាទុកតែងតែក្លាយទៅជាមនុស្សដែលជោគជ័យ៖
១) អ្នកដែលសកម្មក្នុងការរៀនសូត្រ៖ សកម្មភាពក្នុងការកត់ត្រាព័ត៌មានផ្សេងៗគឺជាផ្លូវមួយក្នុងការភ្ជាប់ខ្លួនឯងអោយនៅជិតការសិក្សាបំផុត។
២) ពួកគេយល់ពីសារសំខាន់នៃការចងចាំព័ត៌មាន៖ សិស្សានុសិស្សនាៗតែងត្រូវការ ការចងចាំមេរៀននៅពេលដែលថ្ងៃប្រលងខិតជិតមកដល់។ នៅពេលអ្នកឡើងថ្លែងសន្ទរកថាអ្នកប្រហែលជាមិនកាន់ក្រដាសសម្រាប់ត្រៀមនិយាយអ្វីមួយទេប៉ុន្តែពួកគេនៅតែដឹងថាតើអ្វីដែលពួកគេត្រូវនិយាយមុនប្រសិនបើគេបានប្រើពេលវេលាកត់ត្រាទុកនោះ។
៣) ចេះរៀបចំការកត់ត្រារបស់ពួកគេ៖ សិស្សនិងអ្នកគ្រប់គ្រងដ៏ជោគជ័យតែងផ្ដល់តម្លៃដល់ពេលវេលាដែលពូកគេមានដូចច្នេះហើយទើបពូកគេតែងរៀបចំ និង កត់ចំណាំអ្វីមួយដើម្បីជាការងាយស្រួលក្នុងការស្វែងរក។
៤) ចេះរៀបចំកត់ត្រាយ៉ាងណាអោយមានភាពងាយស្រួល៖ ជារឿយៗនៅពេលអ្នកកំពុងស្ដាប់សាស្ត្រាចារ្យពន្យល់អ្នកពីចំណុចសំខាន់អ្វីមួយអ្នកគប្បីកត់ចំណាំនូវចំណុចសំខាន់ៗទុកជៀសវាងការយល់ច្រឡំពី គំនិតសំខាន់នានារបស់អ្នកដទៃ។
៥) មានភាពឆ្លាតវៃក្នុងការសម្គាល់អ្វីមួយ៖ ពេលខ្លះអ្នកមិនអាចប្រើប្រាស់ពេលវេលាតិចតួចដើម្បីកត់ត្រានូវរាល់ចំណុចទាំងអស់ទេ។
៦) ជាអ្នកដែលពូកែអាន៖ ការកត់ចំណាំអ្វីមួយនឹងបង្រៀនអ្នកអោយអានច្រើនដែលងាយនឹងបង្រៀនអោយចេះចាប់យកចំណុចសំខាន់របស់អត្ថបទ។
៧) ពួកគេដឹងថាការកត់ត្រាអ្វីមួយនឹងជួយអោយគេសម្រេចបានគោលបំណង៖ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថាឱកាសដែលទទួលបានជោគជ័យនឹងអាចកើនឡើងរហូតដល់ ៣៣ភាគរយនៅពេលអ្នកចេះកត់ចំណាំអ្វីគ្រប់យ៉ាងទុក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org