សំនួនវោហារស័ព្ទ(Idioms)អង់គ្លេសចំនួន៨ ដែលមានដើមកំណើតពី William Shakespeare
William Shakespeare គឺជាអ្នកនិពន្ធរឿងល្ខោននិងកំណាព្យរបស់អង់គ្លេស ដែលរស់នៅក្នុងឆ្នាំ១៥៦៤ ដល់ឆ្នាំ១៦១៦។ ស្នាដៃរបស់គាត់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ពាក្យប្រើប្រាស់ឬវាក្យស័ព្ទភាសាអង់គ្លេសប្រមាណជាង៣០០០ពាក្យ និងសំនួនវោហារស័ព្ទ (Idioms)ជាច្រើនទៀត ដែលត្រូវបានប្រើប្រាស់សូម្បីតែក្នុងពេលបច្ចុប្បន្ននេះ បានមានប្រភពចេញមកពីស្នាដៃនិពន្ធរបស់លោកទាំងអស់។ ខាងក្រោមនេះគឺជាសំនួនវោហារស័ព្ទ(Idioms)របស់លោកចំនួន៨ឃ្លាដែលបានដកស្រង់ចេញពីគេហទំព័រ BBCLearningEnglish: ១) A laughing stock= សំដៅទៅលើមនុស្សដែលត្រូវបានគេសើចចំអក ២) An eyesore= សំដៅទៅលើវត្ថុឬមនុស្សដែលពិបាកឬមិនល្អដល់ភ្នែកមើល ៣) Have/Has seen better days= ប្រើប្រាស់សម្រាប់រៀបរាប់អំពីអ្វីមួយដែលត្រូវបានប្រើប្រាស់អស់រយៈពេលយូរមកហើយ និងមានសភាពចាស់ ឬមិនល្អដូចពេលដំបូង ៤) Not budge an inch= ប្រើប្រាស់នៅពេលនរណាម្នាក់បដិសេធមិនព្រមផ្លាស់ប្ដូរគំនិតរបស់គេ ៥) The long and the short of it= ប្រើប្រាស់នៅពេលអ្នកចង់សរុបឬនិយាយដោយសង្ខេបទៅលើរឿងរ៉ាវអ្វីមួយ ៦) In pickle= ពណ៌នាអំពីស្ថានភាពដែលកំពុងស្ថិតក្នុងបញ្ហា និងមិនគួរឲ្យជាទីត្រេកត្រអាល ៧) A foregone conclusion= ប្រើប្រាស់នៅពេលលទ្ធផលនៃហេតុការណ៍អ្វីមួយងាយស្រួលក្នុងការទស្សន៍ទាយទុកជាមុន ៨) To vanish into thin air= នៅពេលអ្វីមួយស្រាប់តែបាត់វត្តមានភ្លាមទាំងស្រុងក្នុងមួយពព្រិចភ្នែក៕ ដោយ៖ ស្រីពៅ