ហេតុ​ផល​៤​យ៉ាង​សំខាន់ៗ​​បញ្ជាក់ថា​អ្នក​គួរ​លះ​បង់​​អតីត​កាល​របស់​អ្នក​ចោល​



ជា​ការ​ពិត​ណាស់​​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​តែង​តែ​ជួប​នៅ​​រឿង​រ៉ាវ​ឈឺ​ចាប់​ វិលវល់​ រាងចាល​ បាត់​បង់​ស្មារតី មិន​ហ៊ាន​​ប្រ​ឈម​មុខ​និង​អ្នកដទៃ​បាត់បង់​ជំនឿ​ចិត្ត​ដោយ​សារ​តែ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ហើយ​នៅ​ក្នុង​អតីត​កាល។​ ដែល​វា​មាន​ភាព​ដិតដាម​នៅ​ក្នុង​អារម្មណ៍​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​​​មនុស្ស​ជា​ច្រើន​មិន​អាច​បោះ​បង់​អតីតកាល​របស់​ពួក​គេ​ចោល​ហើយ​បណ្តាល​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​អតីតកាល​។ ពិត​ប្រាកដ​ណាស់​បើ​យើង​ក្រឡេក​មើល​ឲ្យ​កាន់​តែ​ជ្រៅ​ទៅ​លើ​បញ្ហា​ទាំង​នេះ​ទៅ​ យើង​និង​ដឹង​​ថា​ពួក​គេ​មិន​មែន​ចង់​រស់​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​ទេ​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ពួក​គេ​មិន​មាន​ដំណោះ​ស្រាយ​សម្រាប់​ខ្លួន​ឯង និង​ហេតុផល​មួយ​ចំនួន​សម្រាប់​ចាក់​ឆ្ងាយ​អំពី​អតីតកាល​ទាំង​នេះ។​ ហេតុ​នេះ​​អត្ថបទ​ខាង​ក្រោម​នេះ​ នឹង​ផ្តល់​ជា​គំនិត​និង​ហេតុផល​ចំនួន​៤​ដែល​អ្នក​គួរ​តែ​លះ​បង់​អតីតកាល​របស់​អ្នក​ចោល៖ ​​​​​

១)ប្រសិន​បើ​អ្នក​មិន​​បោះបង់​អតីតកាល​ចោល​​ទេ​ នោះ​អ្នក​​និង​​មិន​​បាន​ទទួល​​ការ​​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​បាន​ទេ៖

ជា​ការ​ពិត​ណាស់​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​កន្លង​មក​នៅ​ក្នុង​អតីតកាល​វា​ហាក់​បី​ជា​ផ្តល់​ការ​ឈឺចាប់​ សោកសង្រេង​ ប៉ុន្តែ​​ប្រសិន​បើ​អ្នក​នៅ​តែ​ទទួល​រង​នៅ​ស្ថាន​ភាព​បែប​នេះ​តើ​វា​អាច​ឲ្យ​អ្នក​មាន​ភាព​ប្រសើរ​ឡើង​ដែរ​ឬទេ? ​ហេតុនេះ​ហើយ​អ្នក​គួរ​តែ​ងើប​ចេញ​ពី​រឿង​អស់​ទាំង​នេះ​ផ្លាស់​ប្តូរ​ការ​គិត​និង​ទង្វើ​ដែល​វា​បណ្តាល​ឲ្យ​អ្នក​ទទួល​បាន​ស្ថាន​ភាព​បែប​នេះ​ហើយ​ផ្លាស់​ប្តូរ​ខ្លួន​អ្នក​ឪ្យ​មាន​ភាព​ប្រសើរ​ជាង​មុន។ ​

២)ការ​រស់​នៅ​ក្នុង​អតីត​កាល​វា​ហាក់​បី​ដូច​ជា​ការ​​អនុញ្ញាត​ឱ្យ​ទ្វារ​ចាស់​នៅ​តែ​បន្ត​​បើក​ ហើយ​ទ្វារ​ថ្មី​នៅ​​​បិទ​៖

ការ​ដែល​រស់​នៅ​ក្នុង​ស្ថាន​ភាព​អតីត​កាល​វា​ហាក់​បី​ដូច​ជា​​អ្នក​បិទ​ផ្លូវ​ក្នុង​ការ​ទទួល​យក​រឿង​ថ្ម​ហើយ​អ្នក​នៅ​តែ​បន្ត​ទទួល​បាន​នៅ​រឿង​អាក្រក់​និង​មិន​ល្អ​ជា​ច្រើន​ទៀត​ដែល​វា​មិន​ចេះ​ចប់​ចេះ​ហើយ។

៣) ជីវិត​របស់​មនុស្ស​ខ្លី​ណាស់​ ហេតុ​នេះ​ហើយ​កុំ​ចំណាយ​ពេល​ទៅ​លើ​រឿង​ដែល​បាន​កើត​ឡើង​ហើយ​​នៅ​ក្នុង​អតីតកាល​ច្រើន​ពេក

ការ​ដែល​អ្នក​ចំណាយ​ពេល​វេលា​គិត​នៅ​រឿង​ដែល​បាន​កើត​ឡើង​រួច​មក​ហើយ​ វា​មិន​បាន​ផ្តល់​នៅ​ការ​ចំណេញ​អ្វី​ដល់​អ្នក​នោះ​ទេ។​ វា​នាំ​ឲ្យ​តែ​អ្នក​ខាត់​បង់​នៅ​ពេល​ចោល​ឥត​ប្រយោជន៍។ ​

៤)អ្នក​មិន​អាច​បង្វិល​ពេល​វេលា​និង​ផ្លាស់​ប្តូរ​អ្វី​ដែល​បាន​កើត​ឡើង​ហើយ​នោះ​ទេ​​៖

គ្មាន​នរណា​ម្នាក់​មិន​ដែល​មាន​កំហុស​នៅ​ក្នុង​អតីត​កាល​នោះ​ទេ​ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​បង្វិល​ពេល​វេលា​ឲ្យ​ថយ​ក្រោយ​បាន​នោះ​ទេ។ ហេតុ​នេះ​ហើយ​រាល់​កំហុស​និង​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អតីតកាល​ សូម​អ្នក​ទាំង​អស់​គ្នា​ទុក​វា​ជា​បទ​ពិសោធន៍​ និង​កែ​តម្រូវ​វា​ឲ្យ​មក​រក​ភាព​ត្រឹម​ត្រូវ​និង​ល្អ​ប្រសើរ​វិញ​។

ប្រែសម្រួល​ដោយ​៖ អ៊ុន ស្រីនាង

X
5s