កុំបូជាចំណុចទាំង៤ នេះចោលនៅកន្លែងធ្វើការរបស់អ្នកអី!!!
ពាក្យស្លោកមួយពោលថា ៖ «ភាពជោគជ័យគឺកើតមកពីការប្រឹងប្រែងនិងការលះបង់»។ តើវាពិតដែរឬទេ? ជាការពិតណាស់ វាអាចនឹងត្រូវសម្រាប់ពាក្យស្លាកខាងលើ តែវានឹងមិនត្រូវទេ បើសិនអ្នកលះបង់និងបូជាចំណុចខាងក្រោមនេះសម្រាប់ការងាររបស់អ្នកអស់នោះ៖
១) បូជាសុខភាព
បើសិនអ្នកគ្មានសុភាពល្អទេ អ្នកនឹងគ្មានអ្វីៗ កើតឡើងទាំងអស់នឹង។ ដូច្នេះហើយ ការថែរក្សាខ្លួនឯងឲ្យមានសុខភាពមាំមួន គឺជារឿងសំខាន់ដំបូងគេបង្អស់ហើយ។ សុខចិត្តឲ្យការងាររាំងស្ទះ បន្តិច តែក៏ត្រូវឆ្លៀតពេលមើលថែសុភាពខ្លួន ដោយសម្អាតខ្លួន, ហាត់ប្រាណ , និងពិសាអាហារដោយអនាម័យ។ អ្នកគួរតែរកវិធីណាមកអភិវឌ្ឍសុខភាពឲ្យល្អជាងមុន ហើយព្យាយាមធ្វើវាឲ្យបានរៀងរាល់ថ្ងៃ។
២) លះបង់គ្រួសារ
យោងទៅតាមការបង្ហាញរបស់គេហទំព័រ New Jersey divorce បង្ហាញថា៖ «ភាគច្រើននៃការលែងលះគ្នា គឺមកពីការតានតឹងនឹងការងារ។» នៅពេលដៃគូរបស់អ្នកណាមួយរវល់នឹងការងារដកឃ្លាមិនរួច ម្នាក់ទៀតនឹងចាប់ផ្ដើមអន់ចិត្ត ហើយគុំកួនគ្នាបន្តិចម្ដងបន្តិចម្ដងហើយ។ ដូចនេះហើយត្រូវព្យាយាមបែងចែកពេលវេលា សម្រាប់ការងារនិងគ្រួសារ។ ពេលដែលដល់ផ្ទះ អ្នកគួរតែកុំខ្វល់នឹងការងារផ្សេងទៀតអី។
៣) លះបង់ភាពស្មោះត្រង់
ត្រូវតែភ្ជាប់ខ្លួនឯងនឹងអ្វីដែលអ្នកតែងតែជឿជាក់ ហើយត្រូវធ្វើអ្វីតាមដែលអ្នកជឿជាក់លើវា។ បើសិននរណាម្នាក់ សួរនាំអ្នកឲ្យធ្វើរឿងមិនគប្បី ឆាប់ប្រកែកហើយគិតថាតើអ្នកគួរតែបន្តរាប់រកមនុស្សបែបនេះទៀតឬក៏អត់? វាល្អជាងធ្វើការទាំងតានតឹង តែក៏មិនទៅធ្វើការណាដែលអ្នកមិនទុកចិត្តលើនោះទេ។
៤) លះបង់ចំណាប់អារម្មណ៍របស់ខ្លួនចោល
មនុស្សគ្រប់គ្នាតែងអនុញ្ញាតឲ្យខ្លួនឯងធ្វើអីដែលគេចាត់តាំងឲ្យ។ តែបែរជាមិនចាប់អារម្មណ៍លើចំណង់ ចំណូលចិត្តដែលខ្លួនមានទៅវិញ។ ពេលខ្លះអ្នកក៏គិតថាអ្វីដែលខ្លួនចូលចិត្តគឺមិនល្អទៅវិញ។ ដូច្នេះត្រូវព្យាយាមបោះបង់វាចោលទៅ ហើយលើកទឹកចិត្តធ្វើអ្វីដែលខ្លួនឯងពេញចិត្តវិញ ទើបវាបានផលច្រើនជាង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur