ទំនៀមទំលាប់និងទំនាក់ទំនងសម្រាប់អាជីវកម្មជាមួយជនជាតិម៉ុងហ្គោលដែលអ្នកគួរយល់ដឹង
ប្រទេសនីមួយៗតែមានទំនៀមទំលាប់ប្រពៃណីវប្បធម៌ខុសៗគ្នា មិនថាការប្រាស្រ័យទាក់ទងគ្នា ការរស់នៅក្នុងសង្គម ការធ្វើជំនួញ ទំនាក់ទំនងការទូតនានា។ ដោយឡែកថ្ងៃនេះយើងនឹងនាំអារម្មណ៍លោកអ្នកទៅតាមដានពីទំនៀមទំលាប់ប្រពៃណីនៃការធ្វើជំនួញរបស់ប្រទេសម៉ុងហ្គោលវិញម្តង។
១) អំពីប្រទេសម៉ុងហ៊្គោលី
ម៉ុងហ៊្គោលី គឺជាប្រទេសមួយហ៊ុំព័ទ្ធដោយដីគោកនៅអាស៊ី និងអាស៊ីកណ្ដាល ដែលរដ្ឋធានីឈ្មោះ អ៊ូលេនបាធរ មានផ្ទៃដីសរុប ១,៥៦៤,០០០គម២ មានព្រំប្រទល់ជាប់ជាមួយប្រទេស ចិន រូស្ស៊ី និងកាហ្សាក់ស្ថាន។ ប្រទេសនេះចាប់ក៏កើតក្នុងឆ្នាំ ១២០៦ ហើយទទួលបានឯករាជ្យពីប្រទេសចិននៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ១៩២១ ភាសាផ្លូវការគឺភាសា ម៉ុងហ្គោល និងជាប្រទេសមួយកាន់ព្រះពុទ្ធសាសនា រូបបិយបណ្ណប្រទេសនេះគឺ Tugrik។
២) ទំនៀមទំលាប់ទំនាក់ទំនងរបស់ប្រទេសម៉ុងហ៊្គោលី
ក) ទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការធ្វើជំនួញជារឿងសំខាន់
ប្រជាជនម៉ុងហ្គោលតែងបង្កើត និងឲ្យតម្លៃទៅលើទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិ។ ទាំងការនាំចេញនាំចូល និងវិនិយោគិនត្រូវបង្កើតនិងរក្សាទំនាក់ទនងយ៉ាងជិតស្និតជាមួយសមភាគី និងភ្នាក់ងាររដ្ឋាភិបាលរបស់ម៉ុងហ្គោលី។ ពេលដែលទំនាក់ទំនងរវាងអ្នកនិងជនជាតិម៉ុងហ្គោលមានភាពរឹងម៉ាំខ្លាំង វាជាហេតុល្អមួយដែលនាំឲ្យការធ្វើជំនួញរបស់អ្នកនឹងដំណើរការបានល្អ និងរលូនផងដែរនៅក្នុងប្រទេសម៉ុងហ្គោលី។
ខ) ទំនាក់ទំនងរវាងគ្រួសារ និងសាលារៀននៅតែខ្លាំងក្នុងប្រទេសម៉ុងហ្គោលី
វាសំខាន់ខ្លាំងណាស់ដើម្បីសិក្សាពីនរណាម្នាក់នៅក្នុងទំនាក់ទំនងនៅពេលបង្កើតទំនាក់ទំនងផ្នែកជំនួញ តែជនជាតិម៉ុងហ្គោលក៏ឲ្យតម្លៃណាស់ដែរទៅលើកម្រិតនៃការសិក្សា។
គ) ជនជាតិម៉ុងហ្គោលពិនិត្យមើលណាស់ថាតើអ្នកខឹតខំប្រឹងប្រែងយ៉ាងណា ទាំងពេលវេលា ដែលវិនិយោគិនបរទេសដាក់ចិត្តដាក់កាយក្នុងទំនាក់ទំនងនោះ
ក្នុងជំនួបដំបូងអ្នកគួររៀបចំនិងធ្វើវាជាលក្ខណៈផ្លូវការ ទាំងសម្លៀកបំពាក់ ការផ្លាស់ប្តូរនៃនាមប័ណ្ណជាដើម។ ការរៀបចំជាអាហារមួយពេលតែងត្រូវបានគេឲ្យតម្លៃថាជាការជូនកាដូសម្រាប់ការណាត់ជួបនោះ។ ហើយជំនួបបន្ទាប់អាចជាការអនុញ្ញាតឲ្យមានការសម្រាកលំហែខ្លះ ហើយការដែលផ្តល់តម្លៃឬរំពឹងថាជនជាតិម៉ុងហ្គោលថាជាមនុស្សថ្លៃថ្នូរគឺជាផ្នែកមួយនៃវប្បធម៌ក្នុងតំបន់។ ធ្វើជាភ្ញៀវម្នាក់ ឬជាដៃគូរអាជីវកម្មល្អម្នាក់តែងទាមទារឲ្យអ្នកចូលរួមក្នុងពិធីបុណ្យណាមួយដើម្បីចាប់ផ្តើមទំនាក់ទំនងអាជីវកម្មរបស់អ្នកនោះ។ ដើម្បីរក្សាទំនាក់ទំនងរបស់អ្នកតាំងពីពេលចាប់ផ្តើម អ្នកគួរតែធ្វើការអញ្ជើញដៃគូអាជីវកម្មសម្រាប់ការញ៉ាំអាហារ។
ឃ) អ្នកទើបចូលក្នុងទីផ្សារថ្មីក្នុងប្រទេសម៉ុងហ្គោលីមិនគួរបង្ហាញពីការយល់ឃើញបែបមិនល្អដល់អ្នកជិតខាងរបស់ជនជាតិម៉ុងហ្គោលទេ
ង) ជៀសវាងកុំឱ្យមានភាពប្រែប្រួលបទដ្ឋានវប្បធម៌ម៉ុងហ្គោលីដែលរាំងស្ទះដល់ការវិនិច្ឆ័យល្អនិងសុភនិច្ឆ័យ៖
ជនជាតិម៉ុងហ្គោលមួយចំនួនអាចនឹងប្រាប់ទៅវិនិយោគិនថាទំនៀមទំលាប់នៃជនជាតិម៉ុងហ្គោល អាចច្រានចោលនូវការអនុវត្តន៍ពាណិជ្ជកម្មល្អបំផុតមួយបើវិនិយោគិនមិនអនុវត្តតាមលក្ខខណ្ឌនានា។ បើវិនិយោគិនអាចអ្វីបានតាមសំណើរនានា ហើយគោរពតាមអ្វីដែលជនជាតិម៉ុងហ្គោលត្រូវការគឺជាប្រការល្អបំផុតក្នុងការការពារការវិនិយោគរបស់ពួកគេ៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ export.gov