ហេតុអ្វី Startup របស់ប្រជាជនថៃផ្ទាល់មិនសូវទទួលជោគជ័យ?
ជនជាតិថៃដែលចាប់ផ្តើមអាជីវកម្ម Startup មានមិនសូវជាមានភាពជោគជ័យបើទោះបីជាបច្ចុប្បន្ននេះតែងមានការគាំទ្រឲ្យមានការធ្វើជំនួញរួមគ្នាជាលក្ខណៈ Startup ក៏ដោយ។
តែបើតាមយោងស្ថិតិរបស់ការិយាល័យលើកកម្ពស់ជាអាជីវកម្មខ្នាតតូចនិងមធ្យមរកឃើញថា អ្នកដែលទទួលបានជោគជ័យមានត្រឹមតែ ១០% ប៉ុណ្ណោះនៃចំនួន Smartup ដែលចំនួននេះខុសពីជនជាតិផ្សេងមកធ្វើអាជីវកម្ម Smartup ក្នុងប្រទេសមួយនេះ។ ខាងក្រោមនេះជាមូលហេតុទាំង ៧ ដែលធ្វើឲ្យអាជីវកម្ម Smartup បរាជ័យ៖
១) កង្វះខាតការយល់ដឹងពីអតិថិជន
Startup ត្រូវអាស្រ័យអង្គប្រកបខាងតិចណូឡូជី (technology) និងការច្នៃប្រឌិត អ្នកប្រកបជំនួញមួយភាពធំជារឿយៗ។ តែអ្នករកស៊ីមួយចំនួនគិតថាគាត់យល់គាត់ដឹងសព្វគ្រប់អស់ហើយ តែគាត់មិនបានយល់ច្បាស់ពីអ្វីដែលជាតម្រូវការពិតប្រាកដរបស់អតិថិជន។ ផ្ទុយទៅវិញ បទពិសោធន៍នៃបរាជ័យមួយលើកអាចបង្ហាញផ្លូវក៏ដូចជាឱកាសក្នុងការចាប់អាជីវកម្មបន្ទាប់និងទទួលបានអត្រាជោគជ័យខ្ពស់។
២) ធ្វើជាមនុសុ្សល្អពេកសម្រាប់សង្គម
គ្រប់ផ្នែកដែលពាក់ព័ន្ធនឹង Startup បានជម្រុញឲ្យពួកគេមានការច្នៃប្រឌិតថ្មី និងឲ្យមានការចម្លងពីអ្នកដទៃ ជាហេតុនាំឲ្យពួកគេព្យាយាមយកគំរូអាជីវកម្មដែលមានរួមមកកែលម្អឲ្យប្រសើរ។ ការដែលព្យាយាមកែច្រើនពេក វាហាក់ដាក់សម្ពាធច្រើនក្នុងរចនាអាជីវកម្មមួយថ្មី វាទៅជាមានការខ្វះចន្លោះនូវចំនុចសំខាន់នាំឲ្យទៅជាបរាជ័យទៅវិញ។ បើយើងសង្កេតទៅមើលអាជីវកម្មមួយចំនួនដែលទទួលជោគជ័យហើយមានសណ្ឋានប្រភេទអាជីវកម្មមិនខុសគ្នាប៉ុន្មានទេមានជាអាថ៌ដូចជា Alibaba និង eBay ឬ Grab និង Uber ជាដើម អាជីវកម្មទាំងនេះនៅតែទទួលជោគជ័យ។
៣) គោលនយោបាយរដ្ឋដែលមិនត្រឹមត្រូវ
រដ្ឋបាលមាននយោបាយផ្សព្វផ្សាយឲ្យប្រជាជនក្លាយជាម្ចាស់ startup រៀងៗខ្លួន តែបើលើកជាឧទាហរណ៍វិញ ការដែលទទួលជោគជ័យលើធុរកិច្ចនេះគឺមានមិនច្រើនពេលទេ អត្រាដែលទទួលបានភាពជោគជ័យស្ទើរតែពិបាកជាងការឈ្នះឆ្នោតទៅទៀត។ ទាំងនេះអាចស្តែងឲ្យឃើញថានយោបាយអាចនឹងមិនសមសួនក្នុងបរិបទថៃ។
៤) ខ្វះការគាំទ្របន្តពីអតិថិជន
អ្នកប្រកបធុរកិច្ច Startup មួយចំនួនធំដែលបានបាត់បង់ (បរាជ័យ) គឺដោយសារទ្រាំទ្របន្តរស់នៅក្នុងដំណើរអាជីវកម្មមួយនេះទៀតលែងបាន ព្រោះពេលដំបូងអាចនឹងមានផលិតផលថ្មីៗប្លែកៗ តែបន្តយូរៗទៅក៏ចាប់ផ្តើមលក់លែងចេញដូចមុន អតិថិជនមិនទិញដូចមុន ឬមិនអាចទាក់ទាញអតិថិជនថ្មីៗបាន ពេលជួបបញ្ហាទុនបង្វិលក៏មិនបានចាំបាច់ត្រូវផ្អាកអាជីវកម្ម ទាំងនេះជាបញ្ហាធំបើនៅតែបន្តយកចិត្តអតិថិជនមិនបានពាក្យថាក្ស័យធននឹងកើតមានពិតប្រាកដ។
៥) ចំណាយទុនច្រើនលើសប្រមាណពេលចាប់ផ្តើមដំបូង
អ្នកចេញរកស៊ីដំបូងជារឿយៗធ្វើការវិនិយោគតាមចិត្តឬតាមអារម្មណ៍ ឬគូសវាសក្តីស្រមៃខ្លួនស្អាតជ្រុលពេកជាហេតុធ្វើឲ្យបង់ប្រាក់កាសទទេៗ តែមិនបានគិតដិតទេដល់ថាតើប្រាក់ដែលចំណាយនោះនឹងទទួលមកវិញសមតាមអ្វីដែលចង់បានឬទេ។
៦) Startup មានវដ្តជីវិតខ្លី
Startup ជាធុរកិច្ចដែលផ្អែកលើការប្រើតិចណូឡូជីសម័យថ្មីច្រើន ជាការប៉ះពាល់ដល់ការប្រែប្រួលដល់ការនិយមរបស់មនុស្សយ៉ាងឆាប់រហ័ស តួយ៉ាងដូចជា ហ្គេម Pokemon GO មានភាពពេញនិយមខ្លាំងពេលដំបូង ចំណែកបច្ចុប្បន្នស្ទើរតែគ្មានអ្នកអើពើ។ ទាំងនេះជាផលប៉ះពាល់មួយធំណាស់ដែលយើងបង្កើតអាជីវកម្មមួយមិនបានគិតពីភាពយូរអង្វែងនៃជីវិតអាជីវកម្មយើង។
៧) ឥរិយាបថនៃអ្នកប្រើប្រាស់ជនជាតិថៃហាក់មិនទាន់ស៊ីចង្វាក់គ្នានៅឡើយជាមួយ Startup
ចំនុចនេះគឺសំខាន់ណាស់ព្រោះអតិថិជននឹងស្គាល់ទំនិញនិងដំណើរការធុរកិច្ច startup អាស្រ័យលើតិចណូឡូជី និងគ្រឿងអេឡិចត្រូនិកឧទាហរណ៍ smartphone ជាដើម។ ទោះជាការប្រើតិចណូឡូជីរីកចម្រើនតែនៅតែមានការផ្លាស់ប្តូរលឿននៃចំណង់ចំនូលចិត្ត និងលែងគាំទ្រ។ ទោះជា Startup នៅប្រទេសថៃហាក់មានភាពមិនងាយស្រួលយ៉ាងណាក៏ដោយ បើបានសិក្សាឲ្យបានល្អិតល្អន់និងព្យាយាមកែតម្រូវឡើងវិញវានឹងក្លាយជាល្អប្រសើរជាក់ជាមិនខាន៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ กรุงเทพธุรกิจ