បើ​មាន​រឿង​ ៤​យ៉ាង​នេះ​កើត​ឡើង! អ្នក​មិនបាច់​សូមទោស​គូស្នេហ៍​អ្នក​វិញ​ទេ​​



ចំណង​ស្នេហា​គឺ​ជា​រឿង​ធំ​មួយ​ដែរ ក្នុង​ជីវិត​រស់នៅ​របស់​យើង​​។ តែ​ជីវិត​របស់​យើង​ គឺ​​នៅ​តែ​ធំធេង​​ជាង​អ្វី​ៗ ទាំង​​អស់​ដដែល។ ដែល​ជា​ហេតុ​ ពេល​ខ្លះ​អ្នក​ត្រូវ​ធ្វើ​​តាម​ខ្លួនឯង​ ដោយ​មិន​ចាំ​បាច់​ផ្គាប់​ ឬ​សូមទោស​នរណា​ ដោយ​សារ​តែ​ការ​​ស្រលាញ់​ខ្លួន​ឯង​នោះ​ទេ​។

អត្ថបទ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​ចំណុច​ខ្លះ​ៗ ដែល​អ្នក​មិន​គួរ​សូមទោស​គូ​ស្នេហ៍​អ្នក​ឡើយ ប្រសិន​ជួប​រឿង​បែប​នេះ​

១) ការ​មិនចូលចិត្ត​អ្វី​ដូច​គ្នា​

អ្នក​មិន ចាំ​បាច់​ទៅ​ស្លៀកពាក់​សិចស៊ី ខណៈ​ដែល​ធាតុ​ពិត​អ្នក​មិន​ចូលចិត្ត​វា​ទាល់​តែ​សោះ។ អ្នក​មិន ចាំ​បាច់​តុប​តែង​មុខមាត់​ច្រើន​ ខណៈ​អ្នក​ចូលចិត្ត​មុខ​បែប​ធម្មជាតិ​។ អ្នក​មិន​បាច់​ហ៊ឺហា​ច្រើន ខណៈ​អ្នក​ចូលចិត្ត​ធ្វើ​ខ្លួន​ធម្មតា​ៗ​។ វា​គ្មាន​រឿង​អី​ដែល​អ្នក​ត្រូវ​​ទៅ​សូមទោស​ដៃគូ​ ដោយ​សារ​តែ​ចំណង់ ចំណូល​ចិត្ត​ខុស​គ្នា​នោះ​ទេ​។ វា​ធម្មតា​ទៅ​ហើយ​ បើ​សិន​គេ​ល្អ​ពិត​មែន​ គេ​នឹង​បណ្ដោយ​អ្នក​ឲ្យ​ធ្វើ​រឿង​ដែល​ចង់​ធ្វើ​ ហើយ​មិន​យក​ទោស​ថា​ជា​រឿង​ធំ​ទៀត​។

២) រវល់​សម្រាប់​ពេល​ខ្លះ

ជា​​ការ​ពិត​ណាស់ គ្មាន​នរណា​ម្នាក់​ដែល​ត្រូវ​រវល់​គ្រប់​តែ​ពេល​នោះ​ទេ​។ សម្រាប់​ស្នេហា​វិញ ពេលវេលា​គឺ​សំខាន់​ខ្លាំង​ណាស់ វា​ក៏​ចូលរួម​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​​របស់​មនុស្ស​​ម្នាក់​ទៅ​ម្នាក់​ទៀត​ដែរ។ តែ​បើ​សិន​អ្នក​ពិត​​ជា​រវល់​​ពិត​មែន​​ អ្នក​អាច​ប្រាប់​ទៅ​ម្ខាង​ទៀត​ ហើយ​ក៏​មិន​ចាំ​បាច់​សូមទោស​ដោយ​សារ​រឿង​នេះ​ដែរ​។

៣) បន្ទុក​គ្រួសារ

អ្នក​ណា​ក៏​ជួប​នឹង​បញ្ហា​ជៀស​មិន​រួច​ដែរ​។ មិន​ថា​ការងារ​និង​គ្រួសារ​នោះ​ទេ​។ ប្រាកដ​ណាស់​ គ្រួសារ​​គឺ​សំខាន់​ជាង​អ្វី​ៗទាំង​អស់​។ កាល​ណា​អ្នក​មាន​បន្ទុក​គ្រួសារ​ជាប់​ខ្លួន​ហើយ​ អ្នក​គួរ​​តែ​ប្រាប់​ហេតុ​ផល​ទៅ​​កាន់​ដៃ​គូ​អ្នក​ឲ្យ​បាន​យល់។ តែ​ក៏​មិន​បាច់​ប្រើ​ពាក្យ​សូមទោស​អី​ដែរ ដោយ​សារ​នេះ​គឺ​ជា​រឿង​ចាំបាច់​ដែល​​អ្នក​ត្រូវ​​ប្រឈម​មុខ​។ ​

៤) សំណូមពរ​របស់​ខ្លួន

សំណូមពរ​គឺ​​ពិត​ជា​សំខាន់​សម្រាប់​ស្នេហា​។ កាល​ណា​មាន​សំណូមពរគឺ​មាន​ន័យ​ថា​មាន​នរណា​ម្នាក់​ដែល​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​លើ​នរណា​ម្នាក់​ហើយ​។ ដូច​នេះ​មិន​ថា​ការ​សំណូមពរ​នោះ​វា​អាច​ប៉ះពាល់​អារម្មណ៍ ឬ​យ៉ាង​ណា​នោះ​ទេ។ អ្នក​គួរ​តែ​រៀន​ទទួល​យក​ ហើយ​អ្នក​ដែល​សំណូមពរ​គេ​ក៏​មិន​បាច់​ខ្លាច​ចិត្ត​ ឬ​សូមទោស​អី​ដែរ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ businessinsider.com

X
5s